លោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុនប្រមូលសំរាម { K S W M } ថាបញ្ហាសំរាមកកស្ទះ មកពីផ្លូវផុងនឹងរអិល

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បត្ណិ​ ៤រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

https://youtu.be/PdP1q38nIRI

ខេត្តព្រះសីហនុ ត្រូវបានគេទទួលស្គាល់ថា ជាតំបន់ទេសចារណ៍ សម្បូទៅដោយ កន្លែងកម្សាន្តជាច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ យ៉ាងច្រើនកោះករ បាននាំក្រុមគ្រួសារ ទៅលេងខេត្តមួយនេះ ក៍ប៉ុន្តែ មួយរយ:នេះ ខេត្តព្រះសីហនុ ក៍ត្រូវបានទទួល រងការរិះគន់ ពីសំណាក់ភ្ញៀវជាតិ នឹងអន្តរជាតិផងដែរ ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម ដែលកើតមាន ពាសវាល ពាសកាល ​នៅក្នុង ​ក្រុង-ខេត្តព្រះសីហនុ​ ដែលមានគ្លិនមិនល្អ ជាហេតុធ្វើឲ្យ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ធ្វើការរិះគន់ ដល់ក្រុមហ៊ុន ទទួលប្រមូលសំរាមផងដែរ ។

បញ្ហាសំរាមខាងលើនេះ កាលពីថ្ងៃទី ២៨ ខែ​សីហា​ ឆ្នាំ​​ ២០១៨ លោក ហេង ប៉េង​ហាក់ តំណាង​ក្រុមហ៊ុន ​ប្រមូល​សំរាម (K.S.W.M)​ លោក​បានថ្លែង រៀបរាប់ ពីការលំបាក របស់ក្រុមហ៊ុន ឲ្យបណ្ដាញព័ត៌មាន CSN យើងដឹង​ថា បញ្ហាសំរាម ដែលកើតមាន ខាងលើនេះ បណ្ដាលមកពី មួយ​រយ:ពេលនេះ ពោលគឺប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ ជាប់គ្នាផ្ទួនៗ បណ្ដាលឲ្យផ្លូវ ដឹកសំរាមចូលទៅទីលាន ចាក់សំរាម ដែលមានចម្ងាយឆ្ងាយ រហូតទៅដល់ ៣៤គីឡូម៉ែត្រ ហើយផុងនឹងរអិលទៀតផង។


លោក​បាន​បន្ត​ថា​ ម្យ៉ាងទៀត បញ្ហា​សំរាម​ ក្នុង​ខេត្ត​ព្រះសីហនុ​​ បច្ចុប្បន្ន មាន​ការ​កើន ឡើង​ខ្លាំង​ ដែល​មិនអាច ​នឹកស្មាន​ដល់​ បើគិតពី​ឆ្នាំ​ ២០១៧ កន្លង​មក​ សំរាម​មានត្រឹមតែ​ ១២០ តោន ​ក្នុង​មួយថ្ងៃ​ ក៍ប៉ុន្តែមកដល់​ ខែ៧ ខែ៨ ឆ្នាំ​២០១៨ នេះ សំរាមបានកើន
ឡើង រហូតដល់​ ៥៥០ ទៅ ៦០០ តោន​ ក្នុង​មួយ​ថ្ងៃ​ៗ​។ ហើយ​មធ្យោបាយ​ ក្នុង​ការ​ដឹកជញ្ជូន របស់ក្រុមហ៊ុន ​បច្ចប្បន្ន មានរថយន្ត​តូច​ធំ​ រហូតទៅដល់​ ២០គ្រឿង ក្នុងនោះមាន​គ្រឿងចក្រ​ សម្រាប់​កាយ​ ៥គ្រឿង​ នឹងមានកម្លាំង​កម្មករ ​ជាច្រើន​ផងដែរ​។ ហើយចំពោះ​កម្មករ​ ទាំងអស់​ ក្រុមហ៊ុន ​របស់​លោក​ បាន​ផ្គត់ផ្គង់​ ដល់​ពួកគាត់​ មានដូចជា​ អាហារ​ និងមាន​ការ​ ផ្ដល់ស្នាក់នៅ ​ទៀតផង​។

ជា​ចុងក្រោយ ​លោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុន ប្រមូលសំរាម { K S W M } ក៍​បាន​សំណូមពរ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុងខេត្ត ទាំងមូល រួមទាំងភ្ញៀវ ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ មេត្តា​វេច្ច​ខ្ចប់​សំរាម​ ដាក់តាមគំនរ ឬធុងសំរាម ឲ្យ​បានត្រឹមត្រូវ​ កុំ​បោះចោល ​ពាសវាល ពាសកាល ​នាំឲ្យប៉ះពាល់ ដល់បរិស្ថាន នឹងបាត់បង់ សោភ័ណណភាព ក្រុង-ខេត្ត របស់យើង ហើយម៉ាងទៀត គឺធ្វើឲ្យមានការលំបាក ដល់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការកើបប្រមូលផងដែរ ​។

លោកបានបញ្ជាក់ថា ក្នុងរយ:ពេលនេះ ឡានដឹកសំរាមប្រភេទ ធុនតូច មិនអាចចរាចរណ៍ ឡើងទៅទីលានចាក់សំរាមបានទេ ដោយសារផ្លូវខូចខ្លាំង ក្រុមហ៊ុនយើងខ្ញុំ នឹងព្យាយាមបន្ត រិះរកគ្រប់មធ្យោបាយ ដើម្បី
បំរើសេវា ក្នុងការប្រមូលសំរាម ដែលកំពុងកើនឡើង យ៉ាងគំហុគ នៅក្នុង ខេត្ត-ក្រុងព្រះសីហនុ យើងនេះ។

គួរំលិកផងដែរថា ចំពោះ​បញ្ហា​សំរាម ​ក្នុង​ខេត្តព្រះសី
ហនុនេះ​ ក្រុមការងារ​ ក្រុង​-ខេត្ត​ ពិសេស​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ នៃ​គណ:អភិបាល ខេត្តព្រះសីហនុ​ ក៍បាន​ចូល​រួម​ យ៉ាង​សកម្ម​ផងដែរ​ លោកបានដឹកនាំសម្អាត គ្រប់ទីកន្លែង​ ឲ្យ​តែ​មាន​បញ្ហា​ សំរាមនេះ កើត
ឡើង​។ ហើយ ឯកឧត្ដម​ ក៍បាន​ថ្លែង ប្រាប់អង្គភាព CSN យើង ផងដែរ​ថា​ ស្រប​ពេលដែល ​ខេត្ត​ព្រះសី
ហនុ​ កំពុងមាន​សន្ទុះ​ នៃការអភិវឌ្ឍ​ លឿន​នោះ កាក
សំណល់​រឹងរាវ​ ក៍មានការ​កំណើន​ កើនឡើង​ផងដែរ​
នេះ​ជា​បញ្ហា​មួយ​ ដែល​រដ្ឋបាល ខេត្ត​ព្រះ​ស​ហី​នុ កំពុង​យកចិត្តទុកដាក់ និង​គិតគូរ​ដោះស្រាយ ​ជូន​ប្រជាពល
រដ្ឋ​ ក្នុង​ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​នេះ ក្លាយជា​តំបន់​ទេស
ចរណ៍​ ប្រកបដោយ​ សោភ័ណភាព បរិស្ថាន​ល្អ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ ទាំង​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ ក្នុង​ខេត្ត​នេះ​ ផងដែរ​។

ជាក់ស្ដែង រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អនុវត្ត និង​បន្ត​អនុវត្តន៍​ វិធានការ និង​ដំណោះស្រាយ​នានា ទាក់ទិន​ទៅនឹង​បញ្ហា​ កាកសំណល់​ រឹងរាវ ​ក្នុង​ខេត្ត​ ក៍ដូចជាមន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​កាយ​សំរាម នៅតាម​អូរ និង​ប្រឡាយ​នានា ក៍ដូចជា​ការសម្អាត​សំរាម ​តាម​តំបន់​ឆ្នេរ ក្នុង​ក្រុងព្រះសីហនុ​ ទៀតផង។

នៅចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ​ផងដែរថា​ មិនមែន​តែ​ពួកយើង ជា ថ្នាក់ដឹកនាំ​នោះទេ​ ដែលមាន​តួនាទី​ ក្នុង​ការ​សំអាត​នេះ​ ប្រជាពលរដ្ឋ​ ក៍ត្រូវមាន​ការ​ សហការ​ល្អ​ ផងដែរ​ ក្នុង​ការ​សម្អាត សំរាមទាំងនេះ​ ព្រោះវាជា​មុខមាត់​ របស់ខេត្តព្រះសីហនុយើង ទាំងអស់គ្នា​៕​ ធ្វើសេចក្ដីរាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ

https://youtu.be/PdP1q38nIRI

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author