ដីព្រៃរបស់រដ្ឋជាច្រើនហិកតា នៅចំណុចជើងភ្នំឆ្វេ មេភូមិ នឹងមេឃុំស្រែឈូក ស្រុកកែវសីម៉ា កំពង់សប្បាយដៃស៊ីញ៉េ លក់ឲ្យឈ្មួញនឹងថៅកែៗ បិទបាំងថ្នាក់លើ.!

ចេញផ្សាយថ្ងៃ អាទិត្យ ៧រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ចេញផ្សាយដោយ អង្គភាព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ខេត្តក្រចេះ+មណ្ឌលគិរី ៖ ដីព្រំប្រទល់​ស៊ីត្រួត រវាងខេត្តក្រចេះ​ នឹងខេត្តមណ្ឌលគិរី នៅចំណុចជើងភ្នំឆ្វេ ជាប់ក្រវ៉ាត់ក្រុមហុំុន ពោធិ៍រៀង ជាច្រើរយហិកតា កំពុងតហរូវបាន អ្នកមានលុយ មានអំណាច ឃុបឃិត ជាមួយអាជ្ញាធរ ភូមិ,ឃុំ បិទបាំងថ្នាក់លើ រំលោភយកដីព្រៃរបស់រដ្ឋ ជ្រោកក្រោមលេស ទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃថោកៗ ៥០ ឬ១០០ ដុល្លារ ក្នុង១ហិកតា យកលក់ឲ្យឈ្មួញ ឬថៅកែធំៗ ក្នុង១ហិកតា តម្លៃរាប់ពាន់ ដុល្លារ ចំណេចចែកគ្នា ធ្វើមានធ្វើបាន យ៉ាងក្រអឺតក្រឬម ។

 

ជាស្ដែងថ្មីៗនេះ ត្រូវបានគេឃើញ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំស្រែឈូកម្នាក់ បានឃុបឃិត ជាមួយមេភូមិ នឹងមេឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដាក់គ្រឿងចក្រ ចូលឈូសឆាយដីព្រៃ នៅចំណុចខាងលើ ដីប្រមាណជាង ១០ហិកតា នេះបើតាមការប្រាប់ពី ម្ចាស់គ្រឿងចក្រ ចូលឈូសឆាយដីនោះ ។

 

បើតាមប្រភពច្បាស់ការមួយ ពីមនុស្សស្និទ្ធ របស់មន្ត្រីនគរបាល ជាម្ចាស់ទិញដីខាងលើនេះ បានប្រាប់ឲ្យដឹងថា ដីនេះស៊ីញ៉េ តែត្រឹមឃុំទេ មិនបានទៅដក់ស្រុកឡើយ ហើយដីនេះទិញពីប្រជាពលរដ្ឋ ម្ចាស់អ្នកទិញ គឺជាមប្ត្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

https://youtu.be/ARuqAbruSus

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author