លោក សាំង ណន ប្រធានស្នាក់ការគយចល័ត ត្រូវបានម្ចាស់ទំនិញ ដែរអះអាងថាទំនិញស្រប់ច្បាប់ បកអាក្រាតពីអំពើពុករលួយ.!

ចេញផ្សាយថ្ងៃ អង្គារ ៩រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

ជារៀងរាល់ថ្ងៃ គេតែងតែសង្កេតឃើញ គយចល័ត នៅចំណុចជិតនឹងផ្លូវហាសិប ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ដែលមានលោក សាំង ណន ជាមេស្នាក់ការគយចល័ត តែងតែតាមប្រម៉ាញ់ ចាប់រថយន្តរបស់អាជីវករ រកស៊ី ដឹកទំនិញបន្តិចបន្ទួច យកមកធ្វើការផាកពិន័យ ក៍ប៉ុន្តែ ករណីនេះ ត្រូវបានមន្ត្រីគយតូចតាច ខ្សឹបប្រាប់ឲ្យដឹងថា៖ លុយបានពីការផាកពិន័យ ពីអាជីវករដឹកទំនិញទាំងនោះ មិនត្រូវបានចូលរដ្ឋទេ គឺចូលតែក្នុងហោប៉ៅ លោក សាំង ណន មេស្នាក់ការ នឹងបក្ខពួកបរិវាគេតែប៉ុណ្ណោះ ។

ជាក់ស្ដែងជូចជាករណីមួយ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨ ក្រុមគយចល័ត កូនចៅរបស់លោក សាំង ណន បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅចំណុចមុខផ្សារកណ្តាល ក្នុងប៉ោយប៉ែត បានពិនិត្យ នឹងចាប់រថយន្ត របស់អាជីវករមួគ្រឿង ម៉ាកហ៊ីយ៉ុដាយ { HyundaiSrarex } ស្លាកលេខ បន្ទាយមានជ័យ 2A-6641ដឹកខោអាវប្រភេទឈុតកីឡា​ បន្ទាប់មកមន្ត្រីគយ បាននាំគ្នាយករថយន្ត របស់អាជីវករនោះ ទៅស្នាក់ការគយចល័ត នៅជិតផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី ដើម្បីជួបជាមួយមេរបស់ពួកគេ គឺលោក សាំង ណន ចាត់ចែងទៅតាម ជំនាញគាប របៀបពុករលួយ ។

នេះបើតាមប្រភពព័ត៌មាន ពីម្ចាស់រថយន្ត ដឹកខោអាវឈុតកីឡា ខាងលើ មានឈ្មោះ ប៊ុន ឆៃ បានរៀបរាប់ប្រាប់ ទាំងការហួសចិត្ត​ មកកាន់អង្គភាព CSN យើង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងមកនេះថា៖ រថយន្តនឹងឥវ៉ាន់របស់គាត់ ក្រោយពី គយច័លអូសយកទៅ ស្នាក់ការគយចល័ត នៅជិតផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី សង្កាតនិមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានលោក សាំង ណន គំរាមកៀបយក ១០០.០០០០ { មួយលានរៀល } ក្រោយមកចុះ នៅសល់៩០០០០០ { កៅសិបម៉ឺនរៀល }

 

លោក ប៊ុន ឆៃ ម្ចាស់ទំនិញ បានបន្តថា បន្ទាប់ពីលោកបានបង់ប្រាក់រួចរាល់ ខាងគយចល័តកូនដំរី មិនបានចេញវិក័យប័ត្ត ទទួលបង់ប្រាក់ អោយមកគាត់នោះទេ គ្រាន់តែឲ្យបងប្រុស របស់គាត់ ម្នាក់ឈ្មោះ យោ លីដា ដែលរួមដំណើរជាមួយគ្នា ផ្តិតមេដៃ ទទួលស្គាល់លើ { កំណត់ហេតុឃាត់ និង ថែរក្សាទំនិញជាបណ្តោះ
អាសន្ន } តែប៉ុណ្ណោះ ហើយនៅលើក្រដាស់នោះ ក៍មិនមានការបញ្ជាក់ ចំនួនប្រាក់ ដែលបានផាកពិន័យ ចំនួន ៩០០០០០ { កៅសិបម៉ឺនរៀល } ក្នុងកំណត់ហេតុនោះដែរ សង្ស័យលុយនេះ ចូលត្រឹមហោប៉ៅ លោក សាំង ណន តែប៉ុណ្ណោះ ។

 

ប្រភពខាងលើបានបន្តថា ក្រោយពីបានជួប មេគយរូបនោះ បានតម្រូវឲ្យបង់ប្រាក់ ១០០,០០០០ { ១លានរៀល }នៅសល់ ៩០០០០០ { កៅសិបម៉ឺន } មិនដឹងថា ការផាកពិន័យនេះ យកទៅអ្វីនោះទេ ព្រោះគយមិនបានចេញ វិក័យប័ត្ត បង់រឺទទួលប្រាក់ អោយនោះទេ ។ ហើយនូវពេលនោះ គាត់ខំនិយាយប្រាប់ថា ខោអាវឈុតកីឡាទាំងនោះ ពួកគាត់ទិញពីហាង អ៊ាង ដាណែត នៅក្រុងប៉ោយប៉ែត ថែមទាំងមានការអះអាង ពីម្ចាស់ហាងថា ទំនិញទាំងនោះ គឺបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវ អស់ហើយក៍ដោយ ក៍លោក សាំង ណន មិនស្ដាប់ពួកគាត់ដែរ ដឹងតែពីទាមទា ឲ្យពួកគាត់បង់លុយ ។

ម្ចាស់ទំនិញខាងលើ បានរៀបរាប់ទាំងអួលដើមករថា៖ ពួកគាតើ ពិតជាមិនពេញ ទៅលើទង្វើ របស់មន្ត្រីគយចល័តកូនដំរី មួយចំនួននោះទេ ដែលនាំគ្នាគាបធ្វើស៊ីគាត់ ទាំងពួកគាត់ មិនបានខុសអ្វី ហើយគាត់ក៍មិនស្តាយលុយ រឺចង់បានលុយ ដែលគយគាបស៊ីនោះ មកវិញទេ បើការផាកពិន័យនោះ ប្រមូលចូលរដ្ឋ ក៍ប៉ុន្តែ ហេតុអ្វី? មិនចេញវិក័យប័ត្រអោយរូបគាត់ តលលុយ ៩០០០០០ { កៅសិបម៉ឺនរៀល } ពួកគេនោះយកទៅណា? ។ ម្ចាស់ទំនិញបានបញ្ជាក់ថា មិនតែប៉ុណ្ណោះ ខាងគយចល័ត បានគំរាមអោយរូបគាត់ ចូលបង់ប្រាក់ ១២០០០០ { ដប់ពីរមុឺនរៀល } ក្នុង១ជើង ហើយបើមិនចូលបង់ទេ ពួកគេនឹងចាប់រថយន្ត យកមកម្ដងទៀត?។

 

ប្រភពមួយដាច់ដោយឡែក បានបង្ហើបអោយដឹងថា សព្វថ្ងៃនេះ ចំពោះរថយន្តក្រុង ដែលបានដឹកទំនិញផ្សេងៗ ឆ្លងកាត់ស្នាក់ការគយចល័ត ខាងលើនេះ ត្រូវចូលទៅបង់លុយ អោយលោក សាំង ណង ១៥ { ដប់ប្រាំម៉ឺនរៀល } ទៅ ២០ម៉ឺនរៀល រឺឯរថយន្តប្រភេទខ្នាតយក្ស ដែលតកន្ទុយ ដែលដឹកទំនិ ញចេញពីច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ក៍ចូលទៅបង់លុយ ដូចគ្នា ប៉ុន្តែ បង់លុយច្រើនជាងនេះទៅទៀត? ។

សូមបញ្ជាក់ថា ទង្វើនឹងសកម្មភាពទាំងនេះ បានធ្វើអោយមហាជន ជាច្រើនមានការងៀងឆ្ងល់ថា រាល់ទំនិញទាំងអស់ ដែលដឹកចេញពីច្រកទ្វារ អន្តរជាតិប៉ោយប៉ែត គឺសុទ្ធតែចូលទៅត្រួតពិនិត្យ និងបង់ប្រាក់នៅការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត រួចរាល់ហើយ តើហេតុអ្វី ? បានជាត្រូវចូលទៅបង់ប្រាក់ ទៅអោយគយចល័ត កូនដំរី និងគយចល័ត សាលាក្រហម ព្រមទាំងគយចល័ត នៅខាងលិចស្ពានទឹកថ្លា ទៀតអញ្ចឹង? រឺមួយរថយន្តទាំងនេះ គយគេដឹងថា មានលួចបង្កប់ទំនិញគេចពន្ធ នឹងទំនិញចខុសច្បាប់។ល។

តែទោះយ៉ាណានោះ ព័ត៌មានខាងលើនេះ គ្រាន់តែ ជាការលើកឡើង របស់មហាជន នឹងការចោទប្រកាន់ ពីម្ចាស់ទំនិញ ដែកត្រូវបាន គយខាងលើ ធ្វើការឃាត់តែប៉ុណ្ណោះ យ៉ាងណានោះ អង្គភាព CSN យើង ពុំទាន់បានទទួល ការបកស្រាយបំភ្លឺ ពីលោក សាំង ណន ប្រធានស្នាក់ការគយចល័ត ខាងលើនេះបានទេ រហូត
មកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង សុំការបំភ្លឺ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { KCC } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី បើគិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិ
យាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author