សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជាអធិបតី ចូលរួមបេីកពិធីសម័យប្រជុំ ដំបូងនៃរដ្នសភា នីតិកាទី៦ ក្រោមព្រះរាជជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រខ្មែរ

ចេញផ្សាយថ្ងៃ ពុធ ១០រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញចួលរួម ក្នុងពិធីបើកប្រជុំសភា នីតិកាលទី៦ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ព ស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុនោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿ យ៉ាងមុតមាំថា រដ្ឋសភា នៅក្នុងអាណត្តិថ្មីនេះ នឹងបន្តលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារ សង្គមបន្ថែមទៀត។

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿ យ៉ាងមុតមាំថា​ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្ត ពីរដ្ឋសភា នឹងបំពេញភារកិច្ច តាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ កំរិតជីវភាព ប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាព គ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំ នៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុម នៃសង្គមជាតិ។​ ហើយព្រះមហាក្សត្រ ព្រះអង្គទ្រង់សម្តែង នូវក្តីសោមនស្សរីករាយ ចំពោះការបើកសម័យប្រជុំ លើកដំបូងនេះ ហើយបានសម្តែង នូវការសាទរ ចំពោះសមាជិករដ្ឋសភាអាណត្តិថ្មី ទាំងអស់ ដែលប្រជាពលរដ្ឋ បានសម្តែងឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោត កន្លងទៅនេះ។

បន្ទាប់ពី ពិធីបើកសម័យប្រជុំ ដំបូងរួចរាល់ ពិធីបើកសម័យប្រជុំ លើកទី១ នឹងចាប់ផ្តើមការងារ របស់ខ្លួនក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេច អំពីសុពលភាពនៃអាណត្តិ របស់សមាជិក នីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា នីតិកាលទី៦។

លុះនៅពេលរសៀល តំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ ព្រះបរមរាជវាំង ដើម្បីធ្វើពិធី សច្ចាប្រណិធាន នៅចំពោះ ព្រះភក្ត្រមហាក្សត្រខ្មែរ មុននឹងចាប់ផ្តើម បំពេញការងារ របស់ខ្លួន។ ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភា នឹងធ្វើការបោះឆ្នោត ជ្រើសតាំង ក្បាលម៉ាស៊ីន រដ្ឋសភា រួមមាន៖ ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធាន គណៈកម្មាធិការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះក្បាលម៉ាស៊ីន រាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author