អុញនោះ.! នៅកន្លែងធ្វើប័ណ្ណឆ្លងដែន ខេត្តបន្ទាយមានជ័យ កំពុងកើតមានអំពើពុករលួយ គាបជំរិតពលករខ្មែរ យ៉ាងពេញបន្ទុក.!

ចេញផ្សាយថ្ងៃ សៅរ៍ ១៣រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយា
ល័យនិពន្ធ 097 777 6000

បន្ទាយមានជ័យ៖ បែកធ្លាយ រឿងអាស្រូវ របស់មន្ត្រី នគរបាល ស័ក្តិ៤ មួយរូប គេស្គាល់ថា ឈ្មោះ ហ៊ឹម ឡាត់ មានតួនាទី ជានាយផ្នែក មើលការខុសត្រូវ ប៉ុស្តិ៍ខាងមុខ នៃច្រកទ្វារ ចេញ-ចូល សាលាខេត្ត ជាអ្នករកស៊ីរត់ការ ធ្វើប័ណ្ណឆ្លងដែន ស៉ីពីលើខ្នងកម្មករ យកថ្លៃលើសពីច្បាប់កំណត់ ១០ដង មិនតែប៉ុណ្ណោះ​ មានគំនិតមិនល្អ កុហកបោកប្រាស់ យកឯកសារ ពីពលករខ្មែរ ជាច្រើននាក់ នឹងយកប្រាក់ ពីពលករ ក្នុងម្នាក់ៗ ជាង ២០០០បាត ឋហើយយកឯកសារ ទៅទុក្ខចោល អស់ រយៈពេលជាង ២ខែ ពេលពលករទៅសួរ មិនទទួលខុសត្រូវ ទាល់តែក្រុមពលករ ប្រុងលើកគ្នាតវ៉ា ជួបលោកអភិបាលខេត ទើបយកឯកសារ នឹងប្រាក់មកឲ្យពលករវិញ។

បើតាមប្រភព ព័ត៌មាន ពីពលករខ្មែរ រងគ្រោះ ទាំង២៣នាក់ បានប្រាប់ឲ្យដឹងថា៖ ពួកគេបានចំណាយប្រាក់ ក្នុងម្នាក់ៗ ២២០០បាត គិតជាលុយខ្មែរ ជិត ២៧ម៉ឺនរៀល និងឯកសារ ពាក់ព័ន្ធមួយចំនួន ដូចជា៖ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ គឺបានប្រគល់ឲ្យទៅ លោកស័ក្តិ៤ ហ៊ឹម ឡាត់ តាំងពីថ្ងៃទី០១ ខែកក្កដា ២០១៨ ដើម្បីធ្វើលិខិតឆ្លងដែន រហូតមកដល់ ថ្ងៃទី 6 កញ្ញា ២០១៨ នេះ នៅតែមិនទាន់បាន ទើបពួកគាត់នាំគ្នា មកសាលា ខេត្តបន្ទាយមានជ័យ នឹងបានឲ្យតំណាងម្នាក់ ទាក់ទងសួរទៅនគរបាល ខាងលើ ក៍ប៉ុន្តែ មន្ត្រីនគរបាលស័ក្តិ៤ ម្នាក់នេះ ចេះតែរកពាក្យដោះសារ ចាំថ្ងៃនេះ ថ្ងៃនោះ សូម្បីតែពួកគាត់ សុំយកប្រាក់ និងឯកសារវិញ ក៍មិនបានដែរ។

ប្រភពបន្តថា លុះមកដល់ល្ងាចថ្ងៃទី6 ខែកញ្ញា ២០១៨ ករណីនេះ ត្រូវបានបែកធ្លាយ ដឹងឭដល់ថ្នាក់ដឹកនាំ ក្នុងសាលាខេត្ត ហើយទំនង មានការស្ដីបន្ទោស ទៅលើលោកស័ក្តិ៤ ហ៊ឹម ឡាត់ ផងដែរហើយ បានជាក្រោយមកបន្តិច ស្រាប់តែឃើញ លោកស័ក្តិ៤ រូបនេះ កាន់ឯកសារពាក់ព័ន្ធ ទាំងនោះ នឹងប្រាក់ ចំនួន ៥០៦០០ បាត មកប្រគល់ឲ្យបុរសម្នាក់ យកមកដើរម្បីចែក ឲ្យពួកគាត់វិញ។

ពាក់ព័ន្ធបញ្ហានេះ ប្រភពបានឲ្យដឹងថា លោកស័ក្តិ៤ ហ៊ឹម ឡាត់ បានទូរស័ព្ទមកតំណាង ពលករថា ពាក់ព័ន្ធករណី លិខិតឆ្លងដែននេះ មិនមែនគាត់ ជាអ្នកធ្វើទេ គឺគាត់យកឲ្យគេ នៅក្នុងសាលាខេត្តធ្វើបន្ត ក៍ប៉ុន្តែលោកស័ក្តិ៤ រូបនេះ មិនបានបញ្ចេញឈ្មោះទេ ។ ហើយករណីនេះ ប្រភពពីមន្ត្រីសាលាខេត្ត មួយរូប បានឲ្យដឹងថា លោក អ៊ុំ រាត្រី អភិបាលរង ខេត្តបន្ទាយមានជ័យ បានខឹងសម្បា យ៉ាងខ្លាំង ហើយគ្រោង ស្នើរទៅលោកស្នងការខេត្ត សុំឲ្យដកចេញពីគោលដៅ ផងដែរ។

ពាក់ព័ន្ធបញ្ហា ខាងលើនេះ បានធ្វើមហាជនជាច្រើន ជាពិសេសពលករខ្មែរ មានការភ័យខ្លាចយ៉ាងខ្លាំង ហើយនាំគ្នាលើកឡើង ផងដែរថា កាលដែល មន្ត្រីស័ក្តិ៤ នឹងមន្ត្រីផ្សេងៗ មួយចំនួនទៀត ធ្វើអ្វីៗតាមតែអំពើចិត្ត ទំនងមានការបើកភ្លើងខៀវ ពីលោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត ផងដែរហើយ ទើបអ្វីៗតំណើរការបាន មកដល់បច្ចុប្បន្ននេះ។

ព្រោះថា៖ បញ្ហាមន្ត្រីឃើញកន្ទេលធំ បន្លំដេកនេះ មិនទើបកើតមាន នៅពេលនេះទេ នេះបើតាមការឲ្យដឹង ពីបងប្អូនពលករខ្មែរ បានលើកឡើងថា៖ ករណីធ្វើប័ណ្ណឆ្លងដែន មានតម្លៃថ្លៃ លើសពីច្បាប់ បានកំណត់។ ហើយអំពើពុករលួយនេះ បន្ទាប់ពីការងារទាំងនេះ ផ្ទេពីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមកម្លេះ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាព CSN មិនអាចសុំកាកបំភ្លឺណាមួយ ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានទេនៅថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំទន។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់
លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ យកព័ត៌មាន CSN

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author