លោក សាំង ណន មេស្នាក់ការគយចល័ត ក្បែផ្លូវ៥០ ត្រូវបានពលរដ្ឋអាជីវក ដឹកទំនិញស្របច្បាប់ ឲ្យរហស្សនាមថា ជាឈ្លាងជញ្ជក់ឈាម

ចេញផ្សាយថ្ងៃ ច័ន្ទ ១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

លោក សាំង ណន ប្រធានគយចល័ត ផ្លូវជាតិលេខ៥០ នៅចំណុច ជិតនឹងផ្លូវ៥០ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ នៅតែល្បីល្បាញ ខាងប្រព្រឹត្ត អំពើពុករលួយ ដល់ខួរឆ្អឹងដដែរ ទោះបីកន្លងមក មានការរិះគន់ ពីមជ្ឈដ្ឋាននានា ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ ពុករលួយ ចាប់ជំរិតទារលុយ ពីអាជីវករម្នាក់ ឈ្មោះ ប៊ុន ឆៃ ដឹកខោអាវឈុតកីឡា ចំនួន ១០០,០០០០ រៀល { មួយលានរៀល } ថ្នូរនឹងការដោះលែង មិនចេញវិក័យបត្រ    យ៉ាងណាក៍ដោយ ។

 

ប្រភពព័ត៌មាន ពីពលរដ្ឋ អាជីវករ រកស៊ីដឹកឥវ៉ាន់ នឹងទំនិញស្រប់ច្បាប់ ពីក្រុងប៉ោយប៉ែត ទៅលក់តាមខេត្តនានា បានររៀបរាប់ ឲ្យអង្គភាព CSN យើងដឹងថា៖ លោក សាំង ណន អាងខ្លួនជាមេស្នាក់ការ គយចល័ត យកអំណាចរបស់ខ្លួន ឲ្យកូនចៅជំនិតៗ របស់ខ្លួន ដាក់កុងត្រូលជជុះ គ្រប់ច្រកល្ហក់ ក្នុងក្រុងប៉ោយប៉ែត ដើម្បីតាមប្រម៉ាញ់ ចាំចាប់ជំរិតយកលុយ ពីពលរដ្ឋ អាជីវករ រកស៊ីដឹកទំនិញ បន្តិចបន្ទួច ទៅលក់តាមខេត្តនានា តាមតែអំពើចិត្ត ទោះដឹងថា ទំនិញទាំងនោះ មានការបង់ពន្ធហើយ រួចរាល់ក៍ដោយ ក៍ពួកគេនៅតែទាមទាពិនិត្យ រកលេសខុសនេះខុសនោះ ហើយទារលុយ តាមអំពើចិត្ត បើមិនព្រមឲ្យពួកគេទេ គេនឹងបង្ខំអូសរថយន្ត ទៅស្នាក់ការគយចល័ត ដើម្បីឲ្យជួបជាមួយលោក សាំង ណន មេស្នាក់ការ ដែលមានជំនាញ ខាងជំរិតទារប្រាក់ មិនខានឡើយ ហើយលុយទាំងនោះ គឺមិនបានចូលទៅរដ្ឋនោះទេ គឺធ្លាក់ចូលក្នុងហៅប៉ៅ លោក សាំង ណន មេស្នាក់ការ នឹងបក្ខពួក បរិវា គេតែប៉ុណ្ណោះ? ។

 

ជាក់ស្ដែងជូចជាករណីមួយ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨ ក្រុមគយចល័ត កូនចៅរបស់លោក សាំង ណន ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅចំណុចមុខផ្សារកណ្តាល ក្នុងប៉ោយប៉ែត ហើយបានចាប់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ុដាយ { HyundaiSrarex } ស្លាកលេខ បន្ទាយមានជ័យ 2A-6641របស់អាជីវករ ឈ្មោះ ប៊ុន ឆៃ ដឹកខោអាវ ប្រភេទឈុតកីឡា​ ហើយត្រូវបានពួកគេ ចាប់រថយន្តរបស់គាត់ ទៅស្នាក់ការគយចល័ត នៅជិតផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី ជួបជាមួយ មេរបស់ពួកគេ គឺលោក សាំង ណន គាបជំរិត អស់ ១០០,០០០០៛ { មួយលានរៀល } ទោះម្ចាស់ឈ្មោះ ហ៊ុន ឆៃ ប្រាប់ថា ខោអាវនេះ ទិញពីហាងមួយ នីក្នុងក្រុងប៉ោប៉ែត ហើយបង់ពន្ធហើយ យ៉ាងណាក៍ដោយ ក៍គេចមិនផុត ពីក្រញាំបីសាច ឬឈ្លើងជញ្ជក់ឈាម ទាំងនឡដែរ ។

 

ជុំវិញបញ្ហាខាងលលនេះ ក្រុមអាជីវករ រកស៊ីដឹកទំនិញស្រប់ច្បាប់ ពីក្រុងប៉ោយបោះប៉ែត បន្តចែកចាយ តាមខេត្តនានា បានរៀបរាប់ នឹងបង្ហាញទឹងមុខ មិនពេញ ទៅលើទង្វើ របស់មន្ត្រីគយចល័តកូនដំរី មួយចំនួន ជាពិសេស លោក សាំង ណន ដែលតែងតែនាំគ្នា គាបជំរិត ធ្វើស៊ីពួកគាត់ ដែរពួកគាត់មិនបានខុសអ្វី ។ ហើយពួកគាត់ បានលើកឡើងថា ពួកគាត់មិនស្តាយលុយ ដែរតហរូវបង់ចូលរដ្ឋនោះទេ បើការផាកពិន័យនោះ ពិតជាប្រមូលចូលរដ្ឋ ក៍ប៉ុន្តែហេតុអ្វី មិនចេញវិក័យប័ត្រ អោយពួកគាត់ ហើយលុយ យកពីពួកគាត់ គ្មានចេញក័យវិបត្រនោះ មន្ត្រីគយ ក្រោមការដឹកនាំ លោក សាំង ណន មេស្នាក់ការនេះ យកទៅណា? ។ ហើយ មិនតែប៉ុណ្ណោះ ខាងគយចល័ត ខាងលើនេះ បានគំរាមអោយពួកគាត់ ត្រូវតែចូលបង់ប្រាក់ ក្រោមតុ ហៅថា លុយបាយទឹក ចំនួន ១២០០០០៛ { ដប់ពីរមុឺនរៀល } ក្នុង ១ជើង ហើយបើមិនចូលបង់ទេ ពួកគេនឹងចាប់រថយន្ត យកមកធ្វើការផាកពិន័យ ជាមិនខាន?។

 

បើតាមប្រភព ពីតៃកុងរថយន្តក្រុង ក៍ដូចតៃកុង រថយន្តធំៗ តកន្ទុយ បានបង្ហើបអោយដឹងថា សព្វថ្ងៃនេះ ចំពោះរថយន្តក្រុង ដែលមានដឹកទំនិញផ្សេងៗ ឆ្លងកាត់ស្នាក់ការគយចល័ត ខាងលើនេះ ត្រូវចូលទៅបង់លុយ អោយលោក សាំង ណង ចំនួន ១៥០០០០៛ { ដប់ប្រាំម៉ឺនរៀល } ទៅ ២០ម៉ឺនរៀល ចំណែករថយន្ត ប្រភេទខ្នាតយក្ស ដែលមានតកន្ទុយ ដែលដឹកទំនិ ញចេញពីច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ក៍បានឲ្យដឹងផងដែរថា៖ ពួកគេមកដល់ ចំណុចទីតាំងខាងលើនេះ ត្រូវតែឈប់ចូលទៅឲ្យគេពិនិត្យ នឹងបង់លុយ ជូនលោក សាំង ណន មេស្នាក់ការដូចគ្នា ក៍ប៉ុន្តែ បង់លុយច្រើន ជាងនេះទៅទៀត? ។

 

ពាក់ព័ន្ធសកម្មភាព ទំនិញចរាចរណ៍សពថ្ងៃ ធ្វើអោយមហាជនជាច្រើន មានការងៀងឆ្ងល់ថា រាល់ទំនិញទាំងអស់ ដែលដឹកចេញពីច្រកទ្វារ អន្តរជាតិប៉ោយប៉ែត គឺសុទ្ធតែ ចូលទៅត្រួតពិនិត្យ និងបង់ប្រាក់ នៅការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត ឬទីលានត្រួត្យពិនិត្យ ហៅផែស្ងួត រួចរាល់ហើយ តើហេតុអ្វី ? បានជា ត្រូវចូលទៅបង់លុយ ទៅអោយគយចល័ត នៅចំណុចភូមិកូនដំរី និង គយចល័ត សាលាក្រហម ព្រមទាំងគយចល័ត នៅខាងលិចស្ពានទឹកថ្លា ទៀតអញ្ចឹង? រឺមួយរថយន្តទាំងនេះ គយគេដឹងថា មានលួចបង្កប់ទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់។ល។ ឬមួយនេះជាសិល្ប: ចែករលែក​ ស៊ីបន្តគ្នា មានន័យថា ជាកាឃុបឃិតគ្នាជាប្រពន្ធ?។

 

ជុំវិញបញ្ហា ការបែកធ្លាយ រឿងដ៍រសើបខាងលើនេះ អង្គភាព CSN យើង មិនអាចស្វឍែងរក សុំការបកស្រាយបំភ្លឺ ពីលោក សាំង ណន ប្រធានស្នាក់ការគយចល័ត ខាងលើនេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី បើគិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិ
យាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author