មន្ត្រីស្ថានីយ ជញ្ជីងថ្លឺងរថយន្តស្រុកស្នួល លោក អ៊ុយ ហឿន នឹងបក្ខពួក កំពុងសប្បាយកើបលុយ ចែកគ្នាដាក់ហោប៉ៅ ពីរថយន្តល្មើសច្បាប់ មួយយប់ៗរាប់សិបគ្រឿង.!

ចេញផ្សាយថ្ងៃ ព្រហស្បត្ណិ​ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

អនុប្រសាសន៍ ក៍ដូចបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីពាក់ព័ន្ធ ទាំងអស់ ទប់ស្កាត់ឲ្យខានតែបាន ចំពោះរថយន្តកែច្នៃ នឹងរថយន្តដឹកលើស ទម្ងន់ ជាពិសេសនោះ គឺក្រសួងសាធារណ:ការ នឹងដឹកជញ្ជូន ត្រូវធ្វើការទប់ស្កាត់ នឹងបង្ក្រាប ទៅលើរថយន្ត កែច្នៃ នឹងដឹកលើសទម្ងន់ទាំងនេះ ឲ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញ គេកំពុងតែឃើញ ស្ថានីយថ្លឹងរថយន្ត ផ្លូវជាតិលេខ៧ ស្ថិតក្នុង ភូមិមានជ័យ ឃំុស្រែចា ស្រុកស្នួល ខេត្តក្រចេះ ដោយមានលោក អ៊ុយ ហឿន ជាប្រធានស្ថានីយ ថ្លឹងរថយន្តនោះ មិនបានអនុវត្ត តាមបទបញ្ជានោះទេ ថែមទាំង កំពុងតែផ្គើន នឹនមានការឃុបឃិត ជាមួយឈ្មួញ ប្រើប្រាស់រថយន្តធុនធំៗ ដឹកលើសទម្ងន់ ទៀតផង។

 

 

ប្រភពពីអាជីវករ ដឹងដំឡូង បានឲ្យដឹងថា គាត់រកស៊ីរត់តាមផ្លូវនេះ ជាយូមកហើយ បើមិនឲ្យគាត់ដឹកលើខ្លះ គឺមិនចំណេញទេ ដោយសាតែ ខាងស្ថានីយជញ្ជីង គេត្រូវឲ្យបង់ថ្លៃបាយទឹក ទោះដឹកមិនលើសក៍ដោយ ត្រូវតែបង់ ៨០០០០រៀល ទៅ ១០,០០០០រៀល ក្នុង១រថយន្ត ។

 

 

ដោយឡែក​ អ្នកមីងម្នាក់ រកស៊ីដឹកអុស ពីស្រុកស្នួល ខេត្តក្រចេះ ទៅលក់នៅមេមត់ ក៍បានរៀបរាប់ មិនខុសគ្នា ពីអាជីវករ ដឹកដំឡូង ប៉ុន្មានដែរ ដោយគាត់បានប្រាប់ថា៖ រថយន្តរបស់គាត់ ជញ្ជីងខាងលើ ពួកគេបានតម្រូវឲ្យបង់ លុយថ្លៃបាយទឹកជាមុន នៅពេលរថយន្ត រត់ឡើងមកទទេ មិនមានដឹក ងាយស្រួល ពេលដឹងអុសមកវិញ មិនបាច់ឈប់ ចូលបង់លុយ ដូចរយន្ត ដឹកទំនិញ​ នៅពេលយប់នោះទេ។

 

 

បើតាមប្រភព ព័ត៌មាន ពីមន្ត្រីតូចតាច នៅស្ថានីយជញ្ជីងថ្លឹងរថយន្ត ខាងលើ មិនពេញចិត្តទង្វើ លោកប្រធានជញ្ជីង នឹងបក្ខពួកមួយចំនួន បានលួចខ្សឹប នៅក្នុងហាងលក់ការហ្វេ កាលពីព្រឹកថ្ងៃទី​១៧ ខែកញ្ញា ២០១៨ នេះថា៖ បច្ចុប្បន្ន រថយន្តដឹកលើសទម្ងន់ ទាំង
នោះ នៅតែបន្តសកម្មភាព ដដែល ហើយក៍មិនបាច់ចូលថ្លឹងដែរ គឺគ្រាន់តែ ឈប់រថយន្ត ឲ្យឆ្ងាយបន្តិច ពីកន្លែងស្ថានីយ ជញ្ជីងថ្លឹងរថយន្ត រួចចុះមកដាក់លុយ ឲ្យមន្ត្រីជញ្ជីង តាមការកំណត់ គឺអាចបន្តទៅមុខ បានយ៉ាងរលូន ដោយមិនខ្វល់ ពីការរើទំនិញចុះ ឬផាក
ពិន័យ ចូលរដ្ឋអ្វីឡើយ។

 

 

ប្រភពបន្តឲ្យដឹងថា៖ សម្រាប់ក្នុងការបើកភ្លើងខៀវ ឲ្យរថយន្ត ដឹកលើសទម្ងន់ អាចចរាចរណ៍បាន សម្រាប់រថយន្ត កសិផល​ បង់លុយបាយទឹក ចាប់ពី ៨០០០០ រៀល ទៅ ១០,០០០០ រៀល រហូតទៅដល់ ២០ម៉ឺន ឬ ៣០ម៉ឺន ទៅតាមប្រភេទរថយន្ត ដឹកលើសតិច ឬច្រើន ។ ហើយដោយឡែក រថយន្តដឹកទំនិញ របស់លោក ហាក់ ម៉ៅ គេរាប់ក្បាលឡាន ក្នុង ១ឡាន ៤០ម៉ឺនរៀល ជាកំហិត ។ ហើយក្នុង ១យប់ៗ មានរថយន្ត ដឹកលើសទម្ងន់ មិនមិនចូលថ្លឹង រត់ចូលបង់លុយ មិនក្រោមពី៥០ ទៅ៨០ គ្រឿងទេ? ។ ហើយមិនតែប៉ុណ្ណោះ ក៍មានរថយន្ត មួយចំនួន បានបង់ជាខែ ឲ្យមន្ត្រីជញ្ជីង ដែរជាមនុស្សជំនិត លោក អ៊ុយ ហឿន ប្រធានស្ថានីយ ជញ្ជីងថ្លឺងរថយន្ត យ៉ាងទៀងទាត់ទៀតផង។

 

 

ពាក់ព័ន្ធអំពើពុករលួយ នៅស្ថានីយ ជញ្ជីងថ្លឹងរថយន្ត ខាងលើ ប្រភពបានឲ្យដឹងថា៖ លោក អ៊ុយ ហឿន ប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្ត ធ្វើអ្វី​ៗស្រេចតែអំពើចិត្ត ក៍ដោយសាមានការ ឃុបឃិតគ្នា ជាប្រព័ន្ធ នឹងមានបើកភ្លើងខៀវ ពីលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ផងដែរហើយ បានជាលោក អ៊ុយ ហឿន ធ្វើចរិតក្រអឺតក្រទម មិនខ្វល់ពីការរិះគន់ អ្វីប៉ុន្តិចណាសោះឡើយ។

 

 

ដោយឡែក លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ បានថ្លែងប្រាប់ អ្នកព័ត៌មានយើង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះថា រឿងជញ្ជីងនេះ នរណាធ្វើអី ក៍លោកអត់ដឹងដែរ ប៉ុន្តែ នេះជាការទទួលខុសត្រូវ របស់ប្រធានជញ្ជីង ។ ហើយលោក មិនដែលបានប្រាក់ ពីជញ្ជីងទេ គឺបានពីប្រាក់ខែរដ្ឋ ។ ក៍ប៉ុន្តែក្នុងនោះ លោកក៍បានទទួលស្គាល់ដែរថា ពិតជាមានរថយន្ត មិនចូលថ្លឹងមែន បើជាគោលការ ត្រូវតែចូលថ្លឹង។ ហើយលោកបន្តថា ចំពោះការគ្រប់គ្រង ខ្សែបណ្ដោយ គឺនៅលើ ឯកឧត្ដម សេង ឈួន ។

សកម្មភាព រថយន្តកែច្នៃ នឹងរថយន្តដឹកលើសទម្ងន់ នៅតែបន្ត ធ្វើចរាចរណ៍ យ៉ាងគគ្រឹកគគ្រេង ទាំងថ្ងៃ ទាំងយប់ បែបនេះ សបញ្ជាក់ ឲ្យឃើញថា មន្ត្រីពាក់ព័ន្ធ មួយចំនួន កំពុងចាត់ទុក បទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នាពេលថ្មីៗនេះ ទៅជាអត់មានប្រសិទ្ធភាព សម្រាប់មន្ត្រីស្ថានីយ ជញ្ជីងថ្លឹងរថយន្ត នៅស្រុកស្នួល ខេត្តក្រចេះ។

 

 

ដូច្នេះហើយ ក៍មានការអំពាវនាវ ពីមជ្ឈដ្ឋាននានា ដល់ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស ឯកឧត្ត ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ នឹងដឹកជញ្ជូន មេត្តាពិនិត្យ ទៅលើស្ថានីយ ជញ្ជីងថ្លឹងរថយន្ត នៅចំណុងទីតាំងខាងលើ ដែលមានលោក អ៊ុយ ហឿន ជាប្រធានស្ថានីយ ខាងលើនេះ ឡើងវិញជាបន្ទាន់ផង ព្រោះថា រថយន្តដឹកទំនិញ លើសទម្ងន់ ជាច្រើន មិនត្រូវបានចូលថ្លឹងទេ ឃើញតែព្រូរថយន្ត ចុះរត់ចូលបង់លុយតែប៉ុណ្ណោះ ។

 

 

គួររំលឹកផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់បានលើកឡើង ធ្ងន់ៗ​ថា ក្រសួង​និង​ចាត់វិធានការ ចំពោះ​រថយន្ត​ដែល​ល្មើសច្បាប់​ទាំងអស់ ទោះបីជា​រថយន្ត​អ្នកតូច​ក្ដី រថយន្ត​របស់​អ្នកធំ​ក្ដី​។ ឯឧត្តម ចាន់ថុល បានលើក
ឡើង​ដូច្នេះ ក្នុងជំនួប ​ជាមួយ​សមាគម ​ដឹកជញ្ជូន និង​ដឹក​អ្នកដំណើរ រួមជាមួយ​តំណាង​ក្រុមហ៊ុន ​ដឹក​អ្នកដំណើរ ក្នុងប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។

 

 

ពាក់ព័ន្ធករណី ភាពមិនប្រក្រតី របស់ប្រធានស្ថានីយ ជញ្ជីង​ថ្លឹងរថយន្ត ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក អ៊ុយ ហឿន ប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្ត ខាងលើនេះ បាននូវឡើយទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនង។ ហើយប្រសិនបើ ករណីនេះ អ្វីដូចប្រភព បានទម្លាយចេញមែននោះ គឺកំពុងគឃ្លេីន ប្រឆាំងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ហើយ ។ ពាក់ព័ន្ធបញ្ហានេះ អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោក អ៊ុយ ហឿន នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

 

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យ និពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author