មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឃាតកម្មទៀតហើយ.! បុរសអូសបន្លែម្នាក់ ត្រូវបានខ្មាន់កាំភ្លើង​បាញ់ប្រហា ចំនួន ៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាម់ៗ នៅក្នុងថ្លុកឈាម

ចេញផ្សាយថ្ងៃ អាទិត្យ ១៤កើត ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងព្រលឹម ខណ:ខ្មាន់កាំភ្លើង បាញ់ប្រហារ ចំនួន ៣គ្រាប់ ទៅលើបុរស​ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ដោយមិនដឹងពីមូលហេតុ ។ ហើយជនសង្ស័យ គេចខ្លួនបាត់ដោយសុវត្ថិភាព ហេតុការណ៍នេះ​ បានកើតឡើង កាលពីវេលាម៉ោង​៥ នឹង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅចំណុច ខាងជើងផ្សារ { នាគមាស } ទល់មុខផ្ទះសំណាក់ { A5 } លើផ្លូវ ២៣៤ ស្ថិតក្នុងសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវខ្មាំន់កាំភ្លើង បាញ់សម្លាប់នេះ គឺជាអ្នកអូសបន្លែ ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារ ចំនួន ៣គ្រាប់ បណ្ដាលឲ្យដេកផ្កាប់មុខ ស្លាប់ក្នុងថ្លុកឈាម ដោយពុំទាន់ដឹង ពីមូលហេតុ នៅឡើយទេ។

 

ប្រភពដដែលបន្តថា ភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើល ពីករណីបាញ់ប្រហារនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ ហើយរកឃើញ សម្បកគ្រាប់ ចំនួន ៣គ្រាប់ នៅកន្លែងកើតហេតុ។

 

តែទោះយ៉ាងណា ជុំវិញបញ្ហាករណី បាញ់ប្រហាខាងលើ បណ្តាោ ឲ្យបុរសម្នាក់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម​នេះ សមត្ថកិច្ច ពុំទាន់អាចបញ្ជាក់ ពីករណីនេះបានឡើយ។ ហើយបានត្រឹមតែអះអាង យ៉ាងខ្លីថា៖ រង់ចាំធ្វើការស៊ើបអង្កេត ជាមុនសិន ។ បច្ចុប្បន្ន សពនរងគ្រោះ ត្រូវបាបសមត្ថកិច្ច ដឹកយកទៅរក្សាទុក និងបើកការស្រាវជ្រាវ ភ្លាមៗផងដែរ ៕ ព័ត៌មាន បឋម

Share on Facebook