ចេញផ្សាយថ្ងៃសុក្រ ៤រោច ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000
ខេត្តកំពង់ស្ពឺ ៖ មន្ត្រីយោធា ភូមិភាគ { ៣ } ម្នាក់ ដែរគេស្គាល់ឈ្មោះ ថា តឹង ពីង កំពុងតែល្បីល្បាញ យ៉ាងខ្លាំង ខាងយកអំណាច ទៅប្រព្រឹត្ត អំពេីពុករលួយ ឃុបឃិត ជាមួយឈ្មួញ បំផ្លិចបំផ្លាញ ធនធានធម្មជាតិ យ៉ាងពេញបន្ទុក គ្មានក្រែងញញើត អង្គភាពប្រឆាំងអំពើពុករលួយ បន្តិចសោះឡើយ ។
ជាក់ស្តែង កាសលពីរសៀល ថ្ងៃទី២៧ ខែកញា ឆ្នាំ ២០១៨ នេះ អ្នកសារព័ត៍មានយេីង បានធ្វេីបទសម្ភាសន៍ ជាមួយក្រុមប្រជាពលរដ្ឋ រកស៊ីដឹកឈេីខុសច្បាប់ តាមរថយន្តសាំយ៉ុង ដោយពួកគេ បានអះអាងថា៖ ពួកគេបានបង់លុយ ជូនទៅមន្ត្រីយោធា ឈ្មោះ តឹង ពីង ពិតប្រាកដមែន ដោយមន្ត្រីយោធារូបនេះ តម្រូវឲ្យបង់លុយ ២០០០០រៀល ក្នុងមួយរថយន្ត ។
ប្រភពដដែរ បានបន្តថា៖ រាល់កម្មភាព ពួកគាត់ដឹកជញ្ជូនឈេី ចេញពីខេត្តពោធិ៍សាត់ មុនឆ្ពោះមកឆ្លងកាត់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺលោក តឹង ពីង មន្ត្រីយោធារូបនេះ គេពួកគាត់ ខលជម្រាបប្រាប់ ចំនួនរថយន្តដឹកចេញជាមុន ងាយស្រួលកំណត់ ពីការបង់លុយ ព្រោះជៀសវាង មន្ត្រីរូបនេះខិង គេធ្វេីការបង្ក្រាប រថយន្តរបស់ពួកគាត់? ។
ការលេីកឡេីង ពីក្រុមពលរដ្ឋ រកស៊ីដឹកឈើខុសច្បាប់ ខាងលេីនេះ បានបន្ត បញ្ជាក់ ឲ្យដឹងទៀតថា៖ ការទំនាក់ទំនងបង់ប្រាក់នេះ គឺពួកគាត់ ត្រូវបង់ប្រាក់ជូន លោក តឹង ពីង ក្នុងមួយរថយន្ត តំលៃ ២០០០០រៀល ដោយមន្ត្រីយោធារូបនេះ អះអាងធានា ចេញមុខកាង រថយន្តដឹកឈើ របស់ពួកគាត់ មួយខេត្តកំពង់ស្ពឺ ទៀតផង។
ទង្វេីលបែបនេះ ត្រូវបានមហាជនជាច្រើន បានលេីកឡេីង នឹងមានចម្ងល់ ផងដែរថា៖ តើលោក តឹង ពីង ជាអ្នកណា ទើបមន្ត្រីយោធាភូមិភាគ { ៣ } រូបនេះ ហ៊ានព្រឹត្តអំពើពុករលួយ យ៉ាងចំហរបែបនេះ? តើីលោកនាយឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយុទ្ធភូមិភាព { ទី៣ } ដែរជាមេបញ្ជាការ បានជ្រាប ពីទង្វើរបស់បុគ្គល តឹង ពីង ដែរជាមន្ត្រី ក្រោឱវាទ ដែរកំពុងល្បី ខាងព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយ បំផ្លិចបំផ្លាញ ព្រៃឈើនេះដែរឬទេ? ឬក៍ដឹងដែរ តែធ្វើមិនដឹងមិនឭ សម្ងំចាំទទួលប្រយោជន៍? ទើបបុគ្គលរូបនេះ ធ្វើអ្វីៗតាមតែអំពើចិត្ត ព្រោះថា បើតាមប្រសាសន៍ ដ៍ម៉ឺងម៉ាត់របស់ សម្ដេបតេជោ ហ៊ុន សែន នាពេលថ្មីៗ កន្លងមកនេះ បានបញ្ជាក់ថា សូមឲ្យមន្ត្រីពាក់ព័ន្ធ នឹងកងកម្លាំងទាំងអស់ ដកខ្លួនចេញឲ្យឆ្ងាយ ពីបទល្មើសព្រៃឈើ មិនត្រូវយកខ្លួនទៅពាក់ព័ន្ធ នឹងបទល្មើស ព្រៃឈើឡើយ ចុះហេតុអ្វី? បានជាបុគ្គលរូបនេះ នៅតែគឃ្លើន ព្រឹត្តអំពុករលួយ ផ្ទុយពីប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ទៅវិញ? ឬមួយចាតើទុកថា ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាការលេងសើច?។
ពាក់ព័ន្ធករណីខាងលើ មហាជន បានអំពាវនាវ សុំឲ្យលោកនាយឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយុទ្ធភូមិភាព { ទី៣ } ខេត្តកំពង់ស្ពឺ ពិនិត្យមើលពីទង្វេី របសើមន្ត្រីយោធា តឹង ពីង រូបនេះ ជាបន្ទាន់ផង ព្រោះថា ក្រុមប្រជាពលរដ្ឋ គ្រងនឹងដាក់ពាក្យបណ្តឹង ទៅ { ACU } អង្គភាព ប្រឆាំងអំពេីពុករលួយ អោយបេីកការសេីបអង្កេត មន្ត្រីយោធាឈ្មោះ តឹង ពីង ខាងលេីនេះហេីយ ។ ហើយនឹងអាច មានការប៉ះពាល់ ដល់កេត្តិយស អង្គភាពទៀតផង។
ពាក់ព័ន្ធនឹងបញ្ហា ការចោតប្រកាន់ ពីសំណាក់ពលរដ្ឋ ឈ្មួញឈើ ខាងលេីនេះ អង្គភាពសារព័ត៍មាន CSN យេីង មិនអាចស្វែងរក សុំការបំភ្លឺ ពីលោកនាយឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយុទ្ធភូមិភាព { ទី៣ } ខេត្តកំពង់ស្ពឺ នឹងលោក តឹង ពីង មន្ត្រីយោធាភូមិភាគ៣ ជុំវិញការចោទប្រកាន់នេះ បានទេរហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ បន្ទាប់ពីចេញផ្សាយលេខនេះ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ
អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000