គណ:បញ្ជាការឯកភាព ខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការពិនិត្យ ទប់ស្កាត់នឹងបង្ក្រាប បន្ទាប់ពីមានការព្រមានធ្ងន់ៗ ពីសម្ដេចក្រឡាហោម ស ខេង

ចេញផ្សាយ ថ្ងៃច័ន្ទ ៧រោច ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ខេត្តមណ្ឌលគិរី៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាល ខេត្តមណ្ឌលគិរី នឹងជាប្រធាន គណ​:​បញ្ជាការ ​ឯកភាព​ ខេត្តមណ្ឌលគិរី​ បានដឹកនាំមក្លាំង ចុះ​ប្រតិបត្តិការ​ ត្រួតពិនិត្យ​ និង​ ទប់ស្កាត់​ បទល្មើស​ព្រៃឈើ ​ក៍ដូចជា ​ការកាប់​ទន្ទ្រាន ​ដី​ព្រៃ​របស់​រដ្ឋ​ យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ​ដោយ​ខុសច្បាប់ផងដែរ ។​

 

 

ប្រភពរាយការណ៍ បានបន្តថា ​ការចុះធ្វើប្រតិបត្តិការនេះ គេបានសង្កេតឃើញ លោក ស្វាយ សំ​អ៊ាង អភិបាល ខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណ​:​បញ្ចា​ការ ឯកភាព​ខេត្ត​ បាន​ដឹកនាំ​កម្លាំង ចម្រុះ​រួមមាន ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង ​កម្លាំងយោធា​ខេត្ត​ ចុះត្រួតពិនិត្យ​ ជាក់ស្ដែង ​នៅតាម​ព្រៃ​តែម្ដង​ នឹងតាមបណ្តាល ក្រុមហ៊ុន រួមទាំងដីសម្បទាន សេដ្ឋកិច្ច និងសង្គមកិច្ច ផងដែរ។​ ហើយរហូតមកដល់ពេលនេះ ​ពុំទាន់​មានលទ្ធផល​ លំអិតព័ត៌មាន ជុំវិញចុះប្រតិបត្តិការនេះ នៅឡើយ​ទេ​។​

 

 

បើតាមប្រភព ពីមន្ត្រីសាលាខេត្តមួយរូប ​បានបង្ហើបឲ្យដឹងថា ការ​ចុះប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​ភ្លាមៗ ក្រោយពី​សម្ដេច​ អគ្គមហាសេនា បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្ររាជាណាចក្រកម្ពុជា ​បាន​ទទួលស្គាល់ថា នៅខេត្តមណ្ឌលគិរី ​ពិតជា​មាន​ករណី​ ជនខិលខូច​ ​លួច​កាប់​ព្រៃឈើ ស្ទើបាត់បង់អស់ហើយ​នោះ ។​

 

 

ប្រភពបានបញ្ជាក់ ឲ្យដឹងថា ជាក់ស្ដែង​ នៅថ្ងៃទី៣០ ខែកញ្ញា ២០១៨ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះ រួមមានលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងខេត្ត លោកស្នងការ នគរបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង មន្រ្តីជំនាញមួយចំនួន ចុះត្រួតពិនិត្យសកម្មភាព តាមបណ្តាក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច និង សង្គមកិច្ច ដែលធ្វើការឈូសឆាយ និង ណែនាំដល់ក្រុមហ៊ុន ត្រូវធ្វើយ៉ាងណា អនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការច្បាប់ និង ចុះទប់ស្កាត់ ការកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ថែមទាំងបានជម្រុញ ដល់មន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការទប់ស្កាត់ និង បង្រ្កាបបទល្មើស នានា ជាពិសេស ត្រូវរាយការណ៍ ជូនគណៈបញ្ជាការខេត្ត ឲ្យបានទាន់ពេលវេលា។

 

 

ការដឹកនាំកម្លាំងចម្រុះ ពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ចុះប្រតិបត្តិការ ទប់ស្កាត់ការកាក់ទន្ទ្រាន ដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធ នឹងបង្ក្រាបបទល្មើសព្រៃឈើ ខាងលើនេះ ទៅជាការររិះគន់ ពីសំណាក់ មជ្ឈដ្ឋាន នានា ជាពិសេស ប្រជាពលរដ្ឋ រស់នៅ ខេត្តមណ្ឌលគិរី ទៅវិញ ដោយពួកគេបាននាំគ្នា លើក
ឡើងដូច្នេះថា៖ លោក អភិបាលខេត្ត ស្វាយ សំអ៊ាង គួរតែចាត់វិធាការទប់ស្កាត់ បទល្មើសទាំងនេះ តាំងពីដំបូង មិនត្រូវបណ្ដើតបណ្ដោយ ឲ្យកើតមានបទល្មើស រលាយអស់ព្រៃឈើ ស្ទើគ្រប់ទីកន្លែង ទើមានការទប់ស្កាត់នោះទេ មិនខុសពីអ្វី សេះរត់ចេញពីគ្រហើយ បាននាំគ្នាបិទគ្រនោះទេ។

 

 

ប្រភពដដែរ បន្តថា៖ នេះប្រសិនបើ គ្មានការស្ដីបន្ទោស នឹង ជម្រុញដាស់តឿន ពីថ្នាក់ជាតិទេ ប្រហែលអភិបាលខេត្តរូបនេះ នឹងមន្ត្រីៗ ពាក់ព័ន្ធ រួមទាំងជំនាញទាំងនេះ មិនងាយភ្ញាក់ពីដំណេក ដ៍សុខស្រួលនោះឡើយ គឺនៅតែបន្តរក្សា ភាពស្ងៀមស្ងាត់ ដដែរនឹង។ ក៍ប៉ុន្តែ កំភ្លេចថា៖ { ច្បាប់ និង មនោសញ្ចេតនា } បក្សពួក គឺបានចែកដាច់ពីគ្នា { ច្បាប់ គឺជា ច្បាប់ } អ្នកណាៗ ក៍ត្រូវគោរព និងប្រតិបត្តិតាមដែរ… មិនអាចប្រើមនោសញ្ចេតនា បក្សពួក ដើម្បីប្រយោជន៍ ជាន់លើច្បាប់ កៀបសង្កត់ ជាន់ឈ្លី ប្រជាពលរដ្ឋ ទន់ខ្សោយ ហើយទុកឲ្យ ជនមានលុយ មានអំណាច ធ្វើស្រេចតែចិត្តនោះទេ… បើនៅតែហ៊ានបំពាន មិនឈប់ កម្លាំងរាស្ត្រស្មោះត្រង់ នឹង ដក
ថយឆ្ងាយបន្តិចម្តងៗ…. រហូតដល់ដំណាក់កាល១ ដែលហៅថា អស់ជំនើទុក្ខចិត្ត….។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង: