មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក កែវ វណ្ឌី កាន់តែមានឥទ្ធិពលខ្លាំង ក្នុងការប្រព្រឹត្តអំពើពុករលួួយ ជិះសេះលែងដៃ លើការប្រមូលពន្ធ មិនគួរថ្នាក់លើគយ មើលរំលងទេ.!

ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍​ ២កើត ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ខេត្តតាកែវ ៖ កំពង់ផែ កំពង់អំពិល ជាទីកន្លែង ឈ្មួញនាំចូលទំនិញ គ្រប់ប្រភេទ ហើយទំនិញទាំងនោះ គឺនាំចូលមក ពីប្រទេសវៀត ណាម លំហូចូល មកតាមច្រក កំពង់ក្រសាំង នៃកំពង់ផែរ កំពង់ពពិល ស្ថិតក្នុង ស្រុកបុរីជលសា ខេត្តតាកែវ គឺឋិតក្លៀក របស់លោក កែវ វណ្ឌី ប្រធានការិយាល័គយ នឹងរដ្ឋាករ ប្រចាំច្រកកំពង់ក្រសាំង ហើយទំនិញទាំងនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា ជាទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ ។ ហើយទំនិញ ទាំងនោះមានដូចជា៖ គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិច ។ល។

 

 

ប្រភពពីមន្ត្រីគយតូចតាច នៃសាខាគយ នឹងរដ្ឋាករ ខេត្តតាកែវ បានបង្ហើបឲ្យដឹងថា៖ ការដែល​ឈ្មួញ ហ៊ានសម្រុក នាំចូលទំនិញចូល ពីប្រទេសវៀតណាម ចូលមកផែ កំពង់អំពិល យ៉ាងគគ្រឹកគគ្រេង ហើយធ្វើការដឹកជញ្ជូន តាមរថយន្តធុនធំៗ ឆ្ពោះទៅភ្នំពេញ ក៍ដោយសា មានការបើកដៃ នឹងឃុបឃិត ពីសំណាក់លោក កែវ វណ្ឌី ប្រធានការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រកកំពង់ក្រសាំង នោះផងដែរ? ទើបទំនិញ របស់ក្រុមឈ្មួញទាំងនោះ ដឹកបានដោយរលូន។

 

 

ប្រភពបន្តថា៖ ចាប់តាំងពីលោក កែវ វណ្ឌី បានមកឡើងកាន់តំណែង ជាមេគយ ប្រចាំច្រក កំពង់ក្រសាំង នេះមក គឺកាន់តែមានឥទ្ធិពលខ្លាំង ក្នុងការប្រព្រឹត្តអំពើពុករលួួយ ដ៍ល្បីល្បាញ ក្នុងការជិះសេះ លែងដៃ លើការប្រមូលពន្ធ មិនញញើត អង្គភាពប្រឆាំងអំពើពុករលួយ សូម្បីតែបន្តិចសោះឡើយ ។ ហើយជាពិសេសនោះ គឺបទបញ្ជា​របស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។

 

 

ដោយសាតែឃុបឃិត អោយឈ្មួញ នាំចូលទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិនគ្រប់ ជាច្រើនប្រភេទ ប្រញ៉ាប់កើបប្រមូលលុយ ដាក់ចូលហោប៉ៅផ្ទាល់ខ្លួន និងបក្សពួកមួយក្តាប់តូចនេះ បានធ្វើឲ្យបាត់បងចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹក ក្នុងមួយឆ្នាំៗ។

 

 

បើតាមប្រភព ពីកម្មករនៅកំពង់ផែរ កំពង់អំពិល ក៍ដូចប្រជាពលរដ្ឋ រស់នៅក្បែកំពង់ផែ កំពង់អំពិល បានឲ្យដឹងថា៖ រាល់ទំនិញចេញចូល គេមិនដែរឃើញ មានមន្ត្រីគយ ជាពិសេស គឺលោក កែវ វណ្ឌី មេគយប្រចាំការច្រក កំពង់ក្រសាំងរូបនេះ ចុះត្រួតពិនិត្យ វាយតម្លៃ ទៅលើទំនិញ ឬចេញបណ័្ណបញ្ជាក់ ការបង់ពន្ធចូលរដ្ឋទេ គឺឃើញតែមនុស្សស្និទ្ធ ដែលមេគយរូបនេះ ចាត់ឲ្យមកចាំរាប់ក្បាលឡាន នៅពេលទូកដឹកទំនិញ ពីវៀតណាម ចូលចតកំពង់ផែ ហើយលើកទំនិញ ដាក់ឡានយីឌុប នាំចេញទៅក្រុងភ្នំពេញ តែប៉ុណ្ណោះ​។

 

 

ប្រភពបន្តថា មិនតែប៉ុណ្ណោះ លោក កែវ វណ្ឌី ក្នុងតួនាទី ជាប្រធាន ការិយាល័យគយ និងរដ្ឋាករ កំពង់ក្រសាំង ដែលគេសង្ស័យថា៖ បានរួមដៃឃុបឃឹតគ្នា ប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ នឹងបង្កើតក្រុម អនាធិបតេយ្យ ដើម្បីងាយស្រួល ក្ដោបប្រមូលផលប្រយោជន៏ ជ្រកពីក្រោម អំពើពុករលួយ លើការប្រមូលពន្ធ មិនធម្មតា ជាមួយ និងក្រុមហ៊ុន ឯកជន និងក្រុមអ្នករត់ការ ឯកសារ នាំទំនិញចេញចូល កំពង់ផែ កំពង់អំពិុំនេះ តាមរយះ បរបូរមាត់ អត្ថនោម័ត្ដបុគ្គល ប្រធាន កែវ វណ្ឌី ដើម្បី លួចគៃបំបាត់ពន្ធរដ្ឋ យកទៅបែងចែក ផលប្រយោជន៍គ្នា ធ្វើមានបាន ជ្រកក្រោមការប្រមូល ពន្ធ យ៉ាងងងើលបំផុត ដែលគួរណាស់ តែមានការស៊ើបអង្កេត នឹងមិនត្រូវមើលរំលង នោះទេ ! ។

 

 

ដោយឡែក ក្រុមឈ្មួញរកសុីតូចតាច បាននាំគ្នាបញ្ចេញមតិ ឲ្យដឹងដូច្នេះថា លោក កែវ វណ្ឌី ឃុបឃិត អនុញ្ញាត បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ ដើម្បីប្រយោជន៍ ថ្នូទៅនឹងមិនបង្ក្រាប តែបែរជាគាប់សង្កត់ពួកគាត់ ដែរជាអ្នករកស៊ីតូចតាច ឲ្យបង់ប្រាក់ តាមបែបពុករលួយ ស្រេចតែអំពើចិត្ត?។ មិនគួរ លោក កែវ វណ្ណី មេសាខាគយ និងរដ្ឋាករ ខេត្តតាកែវ និង លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តធ្វើមិនដឹងមិឮ បណ្ដោយឲ្យបុគ្គល កែវ វណ្ឌី ធ្វើជាខ្នងបង្អែក បន្តជិះសេះលែងដៃ យ៉ាងរំភើយ លើការប្រមូលពន្ធ បែបនេះ តទៅទៀតទេ។

 

 

ដូច្នេះក៍បានស្នើសុំ ដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា គឺលោក បណ្ឌឹត គុណ ញឹម ក៍ដូចជា លោក រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺលោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំង លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេត និងមិនត្រូវ បណ្ដែតបណ្ដោយ អោយបុគ្គល កែវ វណ្ឌី ជិះសេះលែងដៃ លើការប្រមូលពន្ធនោះទេ ដើម្បីបង្កើន ចំណូលថវិកាជាតិ និង អនុវត្តតាមអនុសាសន៍ ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៖ { ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ នឹង ព្យាបាល វះកាត់ } ដើម្បីបង្កើន ការបម្រើប្រជាពលរដ្ឋទ្វេរដង ក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៊ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

 

ពាក់ព័ន្ធ​ទៅនឹងទំនិញ នាំចេញពីកំពង់ផែ កំពង់អំពិល​ ឆ្លងកាត់មុខការិយាល័យគយ នឹងរដ្ឋាករ កំពង់ក្រសាំង យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ​ រាល់យប់ ពីសំណាក់​ឈ្មួញធំៗ បន្តដំណើរបានយ៉ាងរលូននេះ អង្គភាព CSN យើង មិនអាចសុំការបំភ្លឺ ពីលោក កែវ វណ្ឌី មេការិយាល័យគយ នឹងរដ្ឋាករ ច្រកកំពង់ក្រសាំង បានទេរហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។

 

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ យកព័ត៌មាន

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

Share on Facebook