លោក អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } មិនខ្លាចមេឃ មិនខ្លាចដី ឃុបឃិតគ្នាជាប្រព័ន្ធ សម្រុកដឹកជញ្ជូនឈើ ប្រភេទលេខ១ មកស្តុកក្នុងដីឡូរបស់ខ្លួន លក់ឲ្យឈ្មួញបន្ត.!

ចេញផ្សាយ ថ្ងៃ អង្គារ ៧កើត ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ភ្នំពេញ៖ វិនាសកម្ម​ព្រៃឈើ នៅភាគឦសាន នៃប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ដោយសាការកាប់បំផ្លាញ យ៉ាងរង្គាល ពីសំណាត់អស់លោក ឧកញ៉ាៗ ខ្មូត មួយចំនួន ជ្រោកក្រោមលេស ក្រុមហ៊ុនវិនិយោគ ដីសម្បទាន​ ដេញថ្លៃដើម្បីប្រមូលផល អនុផលព្រៃឈើ ។ ហើយចាប់ផ្ដើម បញ្ជាឲ្យបរិវា ជាមេឈ្មួញធំៗ នឹងមេការជំនិតៗ ដើរកៀងគរ ជំរុញប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើខុសច្បាប់ នៅតាមតំបន់ដែនអភិរក្ស តំបន់ដែនជម្រកសត្វព្រៃ ។ល។ យកមកលក់ឲ្យក្រុមរបស់ខ្លួន ដឹកជញ្ជូនចូលក្រុមហ៊ុន { ឡប់ប៊ី } ជាមួយមន្ទីរ នឹងជំនាញពាក់ព័ន្ធ ចេញលិខិតអនុញ្ញាត ទៅជាឈើស្រប់ច្បាប់ ទាំងងើល ជ្រកក្រោមអំពើពុករលួយ បើកដៃឲ្យឈ្មួញ ដឹកជញ្ជូនឈើ ចេញដោយរលូន ។

 

ករណីនេះ ត្រូវបានប្រភព អតីតឈ្មួញឈើម្នាក់ បានបង្ហើបឲ្យដឹងថា៖ ឈើប្រភេទលេខ១ គឺមិនមាននៅក្នុងក្រុមហ៊ុនទៀតទេ ដូចជាក្រុមហ៊ុន { ឌីធីស៊ី } នេះជាដើម គឺឈ្មួញដើរបំផុស ឲ្យប្រជាពលរដ្ឋ កាប់ពីតាមតំបន់នានា ដឹកមកលក់ឲ្យក្រុមខ្លួន ចាំប្រមូលទិញ ចូលក្រុមហ៊ុន គ្រប់ចំនួនហើយ ពួកគេរត់ការ ដើម្បីនាំឈើទាំងនេះចេញ ។ ហើយឈើខ្លះ ត្រូវបានគេដឹកចេញ លោតឆ័ត្រ យ៉ាងអនាធិបតេយ្យ អាងលើអំណាចខ្លួន ជាឧកញ៉ា ផងដែរ ប្រសិនបើទើសត្រង់ណា ដោះត្រង់នោះ។ ហើយប្រសិនបើ មានសេចក្ដីរាយការណ៍ ពីអ្នកព័ត៌មាន ទៅដល់ជំនាញ ឈានដល់ការឃាត់ ក៍ពួកគេមិនខ្វល់ដែរ ឧកញ៉ាខ្មូតទាំងនោះ ស្រែកតែបន្តិច ច្បាស់ជាលិខិតអនុញ្ញាត ហៅថា { PC } ដែរចេញដោយមន្ទីរ ឬជំនាញ រដ្ឋបាលព្រៃឈើ ណាមួយនោះ មិនយូរទេ នឹងប៉ើងមកតាមខ្យល់ហើយ ដើម្បីឡប់ប៊ី ពីឈើខុសច្បាប់ ទៅជាឈើស្រប់ច្បាប់ ។ ហើយរូបភាពនេះ គេធ្វើដើម្បីបំភាន់ភ្នែក អ្នកសារព័ត៌មាន នឹងមហាជន តែប៉ុណ្ណោះ​ ព្រោះនេះ ជាឆ្នាំងបាយ របស់ពួកគេ? ។

 

ជាស្ដែង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ០៨ នឹង ៤៥ នាទីយប់ ត្រូវបានអ្នកព័ត៌មានយើង ប្រទះឃើញ រថយន្តយីឌុប ផ្លូវ៥ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A .4113 ដឹកឈើឡាំង ៤ជ្រុង មានមុខកាត់ធំៗ ដែជាប្រភេទឈើ លេខ១ ពេញរថយន្ត មកស្ទូចដាក់ ក្នុងឃ្លាំងដីឡូមួយកន្លែង របស់ឧកញ៉ា អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } នៅចំណុច តាមបណ្ដោយផ្លូវក្នុង ជាប់ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មិនដឹងថា មានច្បាប់ត្រឹមត្រូវ ឬយ៉ាងណានោះទេ។

 

បើតាមការអះអាង ពីអ្នកយាមឃ្លាំង នឹងតៃកុងឡាន ពួកគេបានឲ្យដឹងថា ជាឈើរបស់ឈ្មោះ អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } នាយកក្រុមហ៊ុន DTC { ឌីធីស៊ី គ្រប់ ខូអិលធីឌី } ដឹកចេញពីខេត្តក្រចេះ ហើយពួកគេ មិនដឹងថា មានច្បាប់ ឬយ៉ាងណាទេ បើចង់ដឹងសួទៅ ឧកញ៉ាទៅ ហើយក៍ពួកគេ ទាញទ្វារបិទ ហើយស្រែកថា៖ ចង់ផ្សាយអី ក៍ផ្សាយទៅ បើ ហ៊ុន សែន មិនបញ្ជា អោយ សៅ សុខា ចាប់ គ្មានអាណាហ៊ានចាប់ទេ ។

 

គួរបញ្ជាក់ផងដែរថា ក្រោយពីព័ត៌មានយើង យករូបភាព ពីយប់ថ្ងៃទី១៣ ខែតុលា នោះ លុះព្រឹកឡើង ថ្ងៃទី១៤ ខែឆ្នាំដដែរ អង្គភាព CSN យើង បានទៅចំណុចទីតាំង ស្តុកឈើខាងលើ ម្ដងទៀត ដើម្បីរងចាំ សុំការបំភ្លឺ ពីលោក អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } ដែរគេប្រាប់ថា ឧកញ៉ា របស់ពួកគេ មកជួបនៅទីនេះ តែការរង់ចាំ ពីម៉ោង៩ រហូតដល់ម៉ោង ១១ជាង មិនឃើញស្រមោល ឧកញ៉ា រូបនេះមកទេ បែជាឃើញមន្ត្រី លឹបលឺម ផ្នែរដ្ឋបាលព្រៃឈើមួយរូប ថាមេបញ្ជាឲ្យមក ទៅជួបនិយាយ ជាមួយអ្នកយាមឃ្លាំងឈើ តែមិនហ៊ានទៅក្បែរគំនរឈើ នឹងយកភ្នែក ទៅមើលឈើ របស់ឧកញ៉ា ដ៍មានឥទ្ធិពលនេះទេ អង្គុយយ៉ាងប្រងើយ ហាក់ដូចគេដឹងម៉ូគ្នា លុះដល់ម៉ោង ១រសៀល ថ្ងៃដដែរ ឃើញកាន់ឯកសារមើលបន្តិច និយាយថា របស់គេមានច្បាប់ ក៍ចេញទៅវិញបាត់ទៅ។

 

បើយោងតាមលិខិតអនុញ្ញាត ដឹកជញ្ជូនផល អនុផលព្រៃឈើ របស់មន្ទីកសិកម្ម រក្ខាប្រមាញ់ នឹងនេសាទ ខេត្តក្រចេះ ផ្នែករដ្ឋបាលព្រៃឈើ ឆ្លូង លេខប័ណ្ណ 000085 / ខ / PC / B លេខ: ០៥៨ ផពរ.លដដ អនុញ្ញាត​ អោយឈ្មោះ អ៉ឹង ស៊ីតាតវីរ: នាយកក្រុមហ៊ុន ឌីធីស៊ី គ្រប់ ដឹកជញ្ជូនផល អនុផល ​ឈើអាប្រភេទលេខ១ ចំនួន ៤៩ កំណាត់ ស្មើនឹង ១៥ម៉ែត្រ ត្រីគុណ ៨២០ ចេញពីចំណុច រោងម៉ាស៊ីន​អាកែច្នៃឈើ ឃុំ២ធ្នូ ស្រុកស្នួល ចេត្តក្រចេះ ដឹកជញ្ជូញ ដោយរថយន្តខាងលើ ឆ្ពោះទៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៍ប៉ុន្តែ.! ឈើនេះ មិនត្រូវបានគេដឹក ទៅតាមការបញ្ជាក់ លើលិខិតអនុញ្ញាត​ទេ បែជាដឹកយក មកទម្លាក់ស្តុក លាក់ទុក្ខ នៅចំណុចទីតាំង ភូមិ/សង្កាត់ ខាងលើទៅវិញ។

 

ករណីនេះ មិនគួរលោករដ្ឋមន្ត្រី ក្រសួងរក្ខាប្រមាញ់ នឹងនេសាទ ក៍ដូចលោករដ្ឋមន្ត្រី ក្រសួងបរិស្ថាន​ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ កងរាជអាវុធហត្ថ​ លើផ្ទៃប្រទេស មិនគួរខ្លាច នឹងមើលរំលង ពីសកម្មភាព​ ដឹកជញ្ជូន​ឈើប្រណិត មិនប្រក្រតី របស់លោក អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } នាយកក្រុមហ៊ុន DTC { ឌីធីស៊ី គ្រប់ ខូ អិលធីឌី } នេះទេ គួរតែដាក់ការសើបអង្កេត ទៅលើក្រុមហ៊ុនមួយនេះ នឹងទីតាំងស្តុកឈើខាងលើ ជាបន្ទាន់​ផងទាន ជៀសវាង​ ការរិះគន់​ ពីមហាជន ថា បង្ក្រាប​បានតែឈ្មួញតូចតាច មិនហ៊ានបង្ក្រាប ឈ្មួញលំដាប់ ឧកញ៉ាៗ ។

 

ព្រោះថា ពាក់ព័ន្ធ​ទីតាំង ស្តុកឈើខាងលើ ទាំងអាជ្ញាធរមូលដ្ឋាន ក៍ដូចសមត្ថកិច្ច នឹងប្រជាពលរដ្ឋ រស់នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គេមិនសង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ ហ៊ានចាត់វិធានការ​ ទៅលើទីតាំងស្តុកឈើ របស់ឧកញ៉ា ដ៍មានឥទ្ធិពលនេះទេ ព្រោះទីតាំងស្តុកឈើមួយនេះ បានដំណើរការ ជាខែយូមកហើយ មានរថយន្តធំៗ ដឹកឈើចូលទីនេះ សឹងតែរាល់យប់ ពេលខ្លះ ដឹកចូលទាំងថ្ងៃ ៣-៤ ឡានធំៗ ក៍មានដែរ។

 

ឈើនេះ ប្រភពបន្តថា៖ មិនត្រូវបាន គេយកមកស្តុកទុក្ខ នៅទីនេះបានយូថ្ងៃទេ ដឹកចេញបន្តភ្លាមៗ មួយផ្នែក ត្រូវបានគេដឹកចេញ ទៅតាមកាណូត ឬសាឡាង ហើយមួយផ្នែកទៀត ត្រូវបានគេដឹកជញ្ជូនចេញ តាមរថយន្តធំៗ មិនដែរមាន មន្ត្រីជំនាញណាម្នាក់ ចុះមកត្រួតពិនិត្យឡើយ ឃើញតែមន្ត្រីជំនាញខ្លះ បើកឡានចូលទៅក្នុង មួយសន្ទុះ​ ក៍ចេញទៅវិញបាត់ ។ សកម្មភាពបែប
នេះ ត្រូវបានគេដាក់ការសង្ស័យថា៖ ជាការឃុបឃិត បិទបាំង​ថ្នាក់លើ ដើម្បីរក្សាប្រយោជន៍ យកលុយដាក់ហោប៉ៅ ធ្វើមានបាន ជាមួយឧកញ៉ា បំផ្លាញព្រៃឈើទៅវិញ។

 

បើតាមកាអួតអាង ពីកូនចៅឧកញ៉ា ដ៍មានឥទ្ធិពលរូបនេះ ពួកគេនិយាយថា៖ នណាក៍គេស្គាល់ដែរ ឲ្យតែឮឈ្មោះ អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } នេះ ម្នាក់ៗ រួញក្បាល ដូចសត្វអណ្ដើក មិនហ៊ានអើតក្បាលមកក្បែរទេ ព្រោះលោកឧកញ៉ា បានចំណាយលុយរត់ការ អស់ច្រើនណាស់ ក្នុងការដឹកជញ្ជូនឈើ ចេញពីខេត្ត មកទីនេះម្ដងៗ ចំណាយរហូត ទៅដល់ ៣០០០០ ដុល្លារ សហរដ្ឋ អាមេរិក​ ឯណោះ? ។ បើយសម្តេច ហ៊ុន សែន នឹងលោក សៅ សុខា មិនបញ្ជាឲ្យចាប់ទេ គ្មាននណាម្នាក់ ហ៊ានមកក្បែរទីនេះឡើយ?។

 

ហេតុនេះហើយ ប្រជាពលរដ្ឋ ក៍ដូចអាជ្ញាធរមូលដ្ឋាន នឹងសមត្ថកិច្ចមូល ទទូចស្នើសុំ ទៅដល់ សម្ដេចតេជោ ហ៊ុន សែន នឹង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេត្តាពិនិត្យ នឹងចាត់វិធានការ ទៅលើទីតាំង ស្ដុកឈើ មិនប្រក្រតី របស់ឧកញ៉ា ដ៍មានឥទ្ធិពល ដែរមានទីតាំង នៅចំណុចខាងលើនេះ ជាបន្ទាន់ផងទាន ព្រោះ
ថា ការដឹកជញ្ជូនឈើនេះ ធ្វើឲ្យមានការរំខាន នឹងប៉ះពាល់ ដល់ការរស់នៅយ៉ាងខ្លាំង ព្រោះថា រថយន្តទាំងនេះ ដឹកឈើចូលមកតែពេលយប់ ខណ:កំពុងលង់លក់ស្រួល គឺរំខានដោយសម្លេងរថយន្ត ពេញតែត្រចៀក ។ ហើយម្យ៉ាងទៀត ឈើទាំងនេះ ច្បាស់ជាមានការឃុបឃិតគ្នា រវាងឈ្មួញឈើ នឹងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ដែរហើយ ទើមកដល់ទីនេះ យ៉ាងរលូនបាន ព្រោះមិនជឿថា ឈើទាំងនេះ ត្រូវបានបង់ពន្ធចូលរដ្ឋ ១០០% នោះទេ យ៉ាងច្រើនណាស់​ ៣០% តែប៉ុណ្ណោះ​ ៧០% ទៀត ធ្លាក់ចូលហោប៉ៅ ឧកញ៉ាឈ្មួញ នឹងមន្ត្រីខិលខូច ចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល។

 

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN យើងពុំទាន់ច្បាស់ថា ការដឹងជញ្ជូនឈើប្រណិត របស់លោក អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ក័ក្ខ មកទុក្ខនៅទីតាំងខាងលើនេះ ជាឈើត្រឹមត្រូវ តាមច្បាប់ ១០០% ឬយ៉ាងណានោះទេ ព្រោះថា អង្គភាពយើង ខំព្យាយាម​ស្វែងរក សុំការបំភ្លឺ ពីលោក អ៉ឹង ស៊ីតាតវីរ: ហៅ { ឧកញ៉ា ល័ក្ខ } មិនបានទេ រហូតមកដល់​ថ្ងៃនេះ ដោយគ្នានលេខទូរស័ព្ទ ធ្វើការទំនាកើទំនង ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង​។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយ៖ អង្គភាព { CSN }

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង: