រាជរដ្ឋាភិបាល​ សម្ដេចតេជោ ហ៊ុន សែន សម្រេច​បង្កើតក្រុមការងារចម្រុះទទួល នឹងដោះស្រាយបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះ វិមានឯករាជ្យ​ រាជធានីភ្នំពេញ នឹងក្រុងតាខ្មៅ ខេត្តកណ្ដាល

ចេញផ្សាយ ថ្ងៃ ព្រហស្បត្ណិ​ ៩កើត ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ បានសម្រេចបង្កើត ក្រុមការងារចម្រុះទទួល និង ដោះស្រាយបណ្តឹងតវ៉ា ផ្សេងៗ នៅមុខភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានសមាសភាព ដូចខាងក្រោម៖

ទី១-ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន

ទី២-ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាអនុប្រធាន

ទូ៣-ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ជាអនុប្រធាន

ទី៤-ឧត្តមសេនីយ៍ឯក ចៅ តុល នាយរងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី មេបញ្ជាការង បញ្ជាការដ្ឋានអង្គរក្ស ជាអនុប្រធាន

ទី៥-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាសមាជិក

ទី៦-ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ
អាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមាជិក

ទី៧-ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក

ទី៨-ឧត្តមសេនីយ៍ឯក ឌៀង សារុន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស សមាជិក

ទី៩-ឧត្តមសេនីយ៍ឯក យ៉ាត ទូច ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក អចិន្ត្រៃយ៍

ទី១០-ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក

ទី១១-ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាសមាជិក

ទី១២-ឯកឧត្តម គង់ ចំរើន ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាសមាជិក

ទី១៣-ឯកឧត្តម នៅ រ៉ា ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាសមាជិក

ទី១៤-ឧត្តមសេនីយ៍ឯក យិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍ ៥៩៤ (ប្រចាំការភ្នំពេញ) ជាសមាជិក

ទី១៥-ឧត្តមសេនីយ៍ឯក អ៊ិត សារិត មេបញ្ជាការរង កងអន្តរាគមន៍ ទី៨ (ប្រចាំការតាខ្មៅ) ជាសមាជិក

ទី១៦-លោក ស៊ុយ ឈុនហាក់ មេធាវីប្រចាំបញ្ជការដ្ឋានអង្គរក្ស ជាសមាជិក

ទី១៧-តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប ជាសមាជិក

ទី១៨-តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប ជាសមាជិក

ទី១៩-តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធិការកិច្ច ១រូប ជាសមាជិក

ទី២០-តំណាងក្រសួងយុត្តិធម៌ ១រូប ជាសមាជិក
ទី២១-តំណាងក្រសួងព័ត៌មាន ១រូប ជាសមាជិក
ទី២២-តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១រូប ជាសមាជិក។

ក្នុងសេចក្តីសម្រេចនេះ បានឲ្យក្រុមការងារចម្រុះ មានភារកិច្ច ទទួលពាក្យបណ្តឹង តវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិមានឯករាជ រាជធានីភ្នំពេញ និងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ រឺធ្វើរបាយការ
ណ៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ា មានបាតុករច្រើននាក់ ដែលមានបំណង មកដាក់ពាក្យបណ្តឹង តវ៉ាផ្សេងៗ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ព្យាយាមពន្យល់ អំពីនិតិវិធី ជូនក្រុមអ្នកតវ៉ា ឱ្យយល់អំពីភារកិច្ច របស់ក្រុមការងារចម្រុះ និងច្បាប់ជាធរមានផ្សេងៗ ទប់ស្កាត់ការញុះញង់ ពីក្រុមឆ្លៀតឱកាស ដែលកេងចំណេញ មកលើក្រុមអ្នកតវ៉ា អនុប្រធាន និងសមាជិក ក្រុមការងារចម្រុះ ត្រូវចូលរួមប្រជុំ តាមការកោះអញ្ជើញ របស់ប្រធានក្រុមការងារ ។

រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានស្ថាប័ន ដែលមានការពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាទៅ ៕

សូមជួយស៊ែរព័ត៌មាននេះផង: