សាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យ ប្រមូលផលិតផល ម្ហូបអាហារ ខូចគុណភាព ដុតកម្ទេចចោល ក្រោយពីបានដកហូត នៅតាមផ្សារ និង ហាងលក់ទំនិញ.!

ចេញផ្សាយ ថ្ងៃ ព្រហស្បត្ណិ​ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

​ខេត្តបន្ទាយមានជ័យ៖ ត្រូវបានគេមើលឃើញថា ទំនិញ នឹង ម្ហូបអាហារ ខូចគុណភាព បានលំហូរចូល ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិ នឹងច្រករបៀងនានា ក្នុងខេត្តបន្ទាយមានជ័យ តាមរយ:ឈ្មួញទុច្ចរិត លួច​បង្កប់នាំចូល ឥស្រាកស្រាន្ត។ ហើយ ទម្ទឹមនឹងនេះ ក៍បានាលិចឮព័ត៌មាន មិនល្អសម្រាប់ លោក សាន វិជ្ជាសារ៉ាវុធ ពាក់ព័ន្ធ​ភាពអសកម្មទាំងនេះ រហូលធ្វើឲ្យមានការ ប្រមាណពីលោក ម៉ក់ ពេជ្ជរិទ្ធ អគនាយកដ្ឋាន កាំកុងត្រូលទៀតផង។

 

ក៍ប៉ុន្តែ គេសង្កេតឃើញ រយ:ពេលប៉ុន្មានខែនេះ បន្ទាប់ពី មានការព្រមានខ្លាំងៗ ពីសំណាក់ លោក ម៉ក់ ពេេជ្ជរិទ្ធ ទៅលើលោក ប្រធាសាខាកាំកុងត្រូល គឺលោក សាន វិជ្ជាសារ៉ាវុធ គេបានសង្កេតឃើញ សកម្មភាព មន្ត្រីនៃសាខាកាំកុងត្រូល នឹងមន្ត្រីជំនាញ ប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានកែប្រែ ពីការអសកម្ម មកអនុវត្តន៍ ការងារបង្ក្រាប នឹងទប់ស្កាត់ រាល់ទំនិញ នឹង ម្ហូបអាហារ ខូចគុណភាព​ តាមទីសាធារណ: នឹងតាមផ្សារ បានល្អប្រសើជាងមុន។

 

ជាក់ស្ដែង នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា គស ២០១៨ សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្ត នឹងមានការចូលរួម ពីមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត និង មន្ត្រីជំនាញ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានរៀបចំពិធី ដុតកម្ទេចផលិតផល ម្ហូបអាហារ ខូចគុណភាព ដែលបានដកហូត នៅតាមផ្សារ និង ហាងលក់ទំនិញ ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានប្រមូលមករក្សាទុក រយៈពេល ៣ខែកន្លងមកនេះ សរុបចំនួនប្រមាណ ៨៩៦គ.ក្រ។

 

នៅក្នុងឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្ត បានមានប្រសាសន៍ មកកាន់អ្នកសារព័ត៌មាន ដោយបង្ហាញជំហរ យ៉ាងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាប ឲ្យខានតែបាន គ្រប់មុខសញ្ញា ទាំងឡាយណា ដែលធ្វើពាណិជ្ជកម្ម លើផលិតផលទំនិញ ដែលច្បាប់ហាមឃាត់ ៕

សូមជួយស៊ែរព័ត៌មាននេះផង: