ពិធីប្រណាំងទូកងនៅទន្លេវ៉ៃគោ នឹងប្រគល់ពានរង្វាន់ជ័យលាភី ក្រោមអធិបតីភាព ភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​

ចេញផ្សាយ ថ្ងៃសៅរ៍ ៥រោជ ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ចេញផ្សាយដោយ អង្ភាភព CSN អាចទំនាក់ទំនង ផ្ដល់ព័ត៌មាន មកការិយាល័ត CSN តាមរយ: ទូរស័ព្ទ 097 777 6000

ខេត្តស្វាយរៀង៖ ពិធីប្រណាំងទូក ឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នឹងពិធីប្រគល់ពានរង្វាន់ ជូនទូកដែលទទួលបានជ័យលាភី ក្នុងពិធីប្រណាំងទូក ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន នៅខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្ត
ស្វាយរៀង ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ នឹងលោក លោកស្រី ភ្ញាវជាតិ អន្តរជាតិ ជាច្រើនទៀត។

 

គួរបញ្ជាក់ផងដែរថា ក្នុងនេះទូក ទទួលបាននូវជ័យលាភី រួមមាន៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់ លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូពា៌ របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ យុវជនស្វាយរៀង របស់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ សំរិទ្ធសែនជ័យបារមីតេជោមាស របស់កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ។ ហើយក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អធិរាជឥន្ទ្រី សែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ របស់កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ពេជ្រកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល ។

 

ដោយឡែក ប្រភេទទូកក្ដារបីសន្លឹក ផ្នែកបុរស ចំណាត់ថ្នាក់ លេខ១ បានទៅលើទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគម ទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សាធារណការសែនជ័យ បារមីព្រះវិស្ណុ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ របស់ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ផ្នែកនារី ចំណាត់ថ្នាក់ លេខ១ ទូកឈ្មោះ ស្រីសក្លាហាន របស់សមាគម ទូកខេត្តកណ្ដាល ។

 

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិ ទាំងពីរផែន ចំណាត់ថ្នាក់ លេខ១ ទទួលបានថវិកា ១២លាន ៥សែនរៀល លេខ២ ៩លាន ២សែនរៀល លេខ៣ ៦លានរៀល និងទូកដែលមិនទទួលបាន ចំណាត់ថ្នាក់ ទទួលបានថវិកា ២លាន ៣សែនរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន ៧សែនរៀល លេខ២ ២លាន ២សែន ៦ម៉ឺនរៀល និងលេខ៣ ១លាន ៨សែន ២ម៉ឺនរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ១លានរៀល ។ ហើយដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែលមិនទទួលបានជ័យលាភី ក៍ទទួលបានសម្ភារៈ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ បន្ថែមមួយចំនួនទៀតផងដែរ។

 

ទម្ទឹមនេះ ដើម្បីញាំងក្នុងកម្មពិធីនេះ ប្រព្រឹត្តទៅ ឲ្យកាន់តែមាន ភាពអធិកធម និងបង្កើននូវបរិយាកាស ឲ្យកាន់តែ មានភាពសប្បាយរីករាយ ទ្វេដងថែមទៀត នៅក្នុងពិធីនេះ ក៍មានការបាញ់កាំជ្រួច ដែលទទួលបានការឧបត្ថម្ភ ពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ព្រមទាំងមានការប្រគំតន្ត្រី ស្រុកស្រែ ដែលទទួលបានការឧបត្ថម្ភ ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផងដែរ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author