មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការាជធានីភ្នំពេញ ប្រកាលុបបំបាត់ឲ្យអស់ រាល់រូបភាព នៃបទល្មើសសេដ្ឋកិច្ច នឹងសុំកំឲ្យមន្ត្រីនគរបាល នឹងយោធា នៅពីក្រោយឬកាង.!

ចេញផ្សាយ ថ្ងៃ ច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្គភព សារព័ត៌មាន { CSN } ទំនាក់ទំនងផ្ដល់ព័ត៌មាន មកការិយាល័យនិពន្ធ { CSN } 097 777 6000

អគ្គស្នងការរង និងស្នងការនគរបាល រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានប្រកាសថា នឹងលុបបំបាត់ឲ្យអស់ រាល់រូបភាព នៃបទល្មើសសេដ្ឋកិច្ច ដែលកំពុងប្រព្រឹត្តិ ទៅយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ដោយមានមន្រ្តីនគរបាល និងមន្ត្រីយោធា ជាអ្នកនៅពីក្រោយ ហើយក៍សុំអោយអាជីវករ គ្រប់ប្រភេទស ហការជាមួយសមត្ថកិច្ច ក្នុងការគោរពច្បាប់ចរាចរណ៍ ឈប់ដឹកលើសទម្ងន់ ព្រមទាំងបង់ពន្ធត្រឹមត្រូវចូលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខ្ញុំសុំអោយមន្រ្តីនគរបាល ឬក៍យោធា មេត្តាកំនៅពីក្រោយខ្នង ឬកាងបទល្មើសសេដ្ឋកិច្ច តទៅទៀត។ ដោយមានការតាមដានព័ត៌មាន ខ្ញុំបានដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធ ចូលក្នុងរាជធានីភ្នំពេញ រាប់រយគ្រឿង ដោយឈ្មួលផ្សេងៗគ្នា ដែលបានឃុបឃិតគ្នា ជាមួយមន្រ្តីនគរបាល និងយោធា ដើម្បីបិទបាំងទង្វើគេចពន្ធទាំងនោះ។

ឯកឧត្តម ស ថេត បានបន្ថែមទៀតថា៖ ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងសហការជាមួយសាខាគយ រាជធានីភ្នំពេញ និងនាយកដ្ឋានគយចល័យ ព្រមទាំងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបង្រ្កាប រាល់បទល្មើសសេដ្ឋកិច្ច ដែលគេចពន្ធ ។ ហើយសកម្មភាពនេះ នឹងជួយបង្កើនចំណូលពន្ធចូលរដ្ឋ អោយបានត្រឹមត្រូវ និងកើនឡើង ដែលជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិទាំងមូល”។

ឯកឧត្តមស្នងការ នគរបាលរាជធា នីភ្នំពេញ ក៍បានបញ្ជាក់បន្ថែមទៀតថា ចំពោះរថយន្ត ដឹកលើសទម្ងន់ ក៍នឹងមានវិធានការផងដែរ ដូច្នេះឈ្មួលធំៗទាំងឡាយ មេត្តាចូលរួម គោរពចរាចរណ៍ផ្លូវគោក អោយបានត្រឹមត្រូវ។ ហើយពីពេលនៅទៅ ឯកឧត្តម ស ថេត ក៍នឹងអនុវត្ត អភិក្រម ៥ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ មានដូចជា ទី១-ឆ្លុះកញ្ចក់, ទី២-ងូតទឹក, ទី៣-ដុសក្អែល, ទី៤-ព្យាបាល និង៥-វះកាត់។

នៅរសៀលនោះ ឯកឧត្តមស្នងការនគរបាល រាជធានីភ្នំពេញ ឯកឧត្តម ស ថេត បានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ មានបណ្តាសារព័ត៌មាន មួយចំនួន បានធ្វើការវាយប្រហារ កម្លាំងជំនាញ មន្រ្តីនគរបាល រាជធានីភ្នំពេញដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហើយការវាយប្រហារទាំងនោះ គឺជារំលោភបំពាន ទៅដល់បេសកម្ម របស់មន្រ្តីជំនាញ។ ហើយស្នងការនគរបាល រាជធានីភ្នំពេញ ឯកឧត្តម ស ថេត រីករាយ នឹងទទួលព័ត៌មានណា ដែលច្បាស់ការ និងជាប្រយោជន៍រួម សម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕ ដោយ៖ អង្គភាព { CSN }

Share on Facebook