ប្រជាពលរដ្ឋ​ស្រុកបូរីជលសារ នឹងស្រុកកោះអណ្ដែត អំពាវនាវសុំឲ្យ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើមន្ត្រីអាវុធហត្ថ ឈ្មោះ ឡេះ នឹងមន្ត្រីប៉ូលីសឈ្មោះ សាន្ត រដ្ឋា នឹងឈ្មោះ រឹន ដែរបានឃុបឃិតគ្នា យកបឹង នឹងឡូ ទៅលក់ឲ្យឈ្មួញវៀតណាម ឈ្មោះ កេរ…!

ចេញផ្សាយ ថ្ងៃព្រហស្បត្តិ ១កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយ៖ អង្ភាភព សារព័ត៌មាន { CSN } ទំនាក់ទំនងផ្ដល់ព័ត៌មាន មកការិយាល័យនិពន្ធ { CSN } 097 777 6000

ខេត្តតាកែវ៖ អាជ្ញាធរ នឹងសមត្ថកិច្ច តូចតាច មួយចំនួន នៅក្នុងស្រុកបូរីជលសារ នឹងស្រុកកោះអណ្ដែត ខេត្តតាកែវ បានលើកឡើង នឹងធ្វើការរិះគន់ចំៗ ថា៖ ខណ:ដែរបទល្មើសនេសាទ កើតមានពេញបន្ទុក បែជាលោក អ៊ូច ភា អភិបាល ខេត្តតាកែវ ហើយក៍ជាប្រធាន គណ:បញ្ជាការ ឯកភាពខេត្ត ក្នុងការទប់ស្កាត់ នឹងបង្ក្រាប ផងនោះ បែជារក្សាភាពស្ងៀម
ស្ងាត់ ធ្វើមិនដឹងមិនឭ សម្ងំយ៉ាងសុខស្រួល នៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ បណ្ដោយឲ្យក្រុមនេសាទ ជនជាតិវៀតណាម ប្រើឧបករល្មើស ក្រឡាញឹក រាប់ពាន់ម៉ែត្រ បំផ្លិចបំផ្លាញត្រី ទាំងតូចទាំងធំ ស្រេចតែអំពើចិត្តទៅវិញ។

ករណីនេះ ធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចអាជ្ញាធរ នឹងសមត្ថកិច្ច ក្នុងស្រុកបូរីជលសារ នឹងស្រុកកោះអណ្ដែត ខេត្តតាកែវ មិនសម្បាយចិត្ត ហើយក៍បានដាក់កាសង្ស័យថា៖ លោក អ៊ូច ភា ចៅហ្វាយខេត្តតាកែវ អាចជាប់ពាក់ព័ន្ធ អំពើពុករលួយ ទទួលបានប្រយោជន៍ ពីការលក់ឡូរបស់រដ្ឋ ទាំងអស់នេះ ឲ្យទៅមេឈ្មួញ ជនជាតិវៀតណាម ឈ្មោះ កេរ តាមរយ: បុគ្គល់ឈ្មោះ ឡេះ ប៉េអឹមខេត្ត , នឹងឈ្មោះ រឹន , ឈ្មោះ សាន្ត រដ្ឋា ជាមន្ត្រីប៉ូលីស ស្រុកបូរីជលសារ នេះផងដែរហើយ? បានជាចៅហ្វាយខេត្តរូបនេះ មិនខ្វល់ ពីក្រុមនេសាទ ជនជាតិវៀតណាម ប្រើឧបករនេសាទ ល្មើសច្បាប់ ក្រឡាញឹក ប្រវែងៗ រាប់ពាន់ម៉ែត្រ បំផ្លិចបំផ្លាញ​ត្រី ទាំងតូចទាំងធំ យ៉ាងរាលដាល​ នៅក្នុងស្រុកបូរីជលសារ នឹង ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ ប្រភពបន្តរិះគន់ថា៖ លោកចៅហ្វាយខេត្ត ធ្វើមិនដឹងមិនឭបែបនេះ ជាការទុកឱកាសឲ្យជនខិលខូច ងាយស្រួលដើរកាង នឹង ប្រមូលកើបលុយ តាមរបៀបពុករលួយ ពីក្រុមនេសាទ ប្រើឧបករល្មើសច្បាប់ ចែកគ្នាដាក់ហោប៉ៅ ធ្វើមានធ្វើបាន យ៉ាងក្រអឺតក្រទម។

ជុំវិញការលើកឡើង នឹងរិះគន់ ពីសំណាក់មហាជនខាងលើ អង្គភាព CSN យើង មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ បានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង សុំធ្វើបទសម្ភាសន៍​ ពីឯកឧត្តម។

ករណីនេះផងដែរ បានធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅក្នុងស្រុកបូរីជលសារ បានរៀបរាប់ប្រាប់ អង្គភាព CSN យើង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងមកថ្មីៗនេះថា៖ ពួកគាត់រស់នៅទីនេះ យូឆ្នាំមកហើយ សង្ឃឹមទៅលើការនេសាទត្រី ជាលក្ខណ:គ្រួសារ គ្រាន់បានត្រី ដូរអង្កច្រកឆ្នាំង ឥឡូវបើគ្រប់ឡូទាំងអស់ ត្រូវបានឈ្មោះ ឡេះ ជាមន្ត្រីប៉េអឹមខេត្ត ទំនងជាមានការបើកភ្លើងខៀវ ពីលោក ឡា ឡៃ មេប៉េអឹមខេត្ត ទើបបុគ្គលឈ្មោះ ឡេះ ហ៊ានយកតួនាទី រដ្ឋប្រគល់អោយ យកឡូទៅលក់ឲ្យមេឈ្មួញ ឈ្មោះ កេរ ជនជាតិវៀតណាម ផ្ដាច់មុខ នឹងជួយកាងបទល្មើស ទាំងងងើបែបនេះ?។ ហើយដោយឡែក ប្រឡាយ នឹងព្រែក សំខាន់ៗ ក៍ត្រូវបានឈ្មោះ ចូត អាងខ្លួនជាប្រធានសហគមន៍ យកព្រែក នឹងប្រទាយ សំខាន់ៗ ទាំងអស់ ទៅលក់ឲ្យឈ្មួញខ្មែរមានលុយ នឹង វៀតណាម អស់ផងដែរ តើឲ្យពួកខ្ញុំសង្ឃឹងអ្វី

ទៀត?។

ជុំវិញការលើកឡើង នឹងរិះគន់ ពីសំណាក់មហាជនខាងលើ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ឡា ឡៃ មេបញ្ជាកាអាវុធហត្ថ ខេត្តតាកែវ នឹងលោក ឡេះ មន្ត្រីអាវុធហត្ថខេត្ត បានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។ ដោយឡែក នៅថ្ងៃទី០៥ ខែវិច្ឆិការ ២០១៨ នេះ អង្គភាពយើង ក៍បានទូរស័ព្ទ ទៅសុំធ្វើបទសម្ភាសន៍ ពីលោក ចូត ប្រធានសហគមន៍នេសាទ បូរីជលសារ តំបន់អភិរក្សពូជត្រី អន្លងឬស្សី ស្ថិតក្នុងភូមិដើមគរ ឃុំបូរីជលសារ ខេត្តតាកែវ ផងដែរ តែលោកបានឆ្លើយ ដោយគេចវាសថា ជាប់រវល់ ។

រីឯប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ នៅថ្ងៃដដែរនោះ ក៍បាបរៀបរាប់ប្រាប់ អង្គភាព CSN យើង មិនខុសពីប្រជាពលរដ្ឋ នៅស្រុកបូរីជលសារ ប៉ុន្មានផងដែរ ដោយពួកគាត់និយាយថា៖ បច្ចុប្បន្ននេះ បឹងតំបន់ សំខាន់ៗ នានា នៅក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ នេះ ត្រូវបានឈ្មោះ រឹន នឹងឈ្មោះ សាន្ត រដ្ឋា អធិការង ស្រុកកោះអណ្ដែត ទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ លក់ឲ្យទៅក្រុម នេសាទល្មើសច្បាប់ វៀតណាម អស់ហើយ។ ហើយត្រូវបាន គេសង្ស័យថា៖ ប្រហែលជា មានការបើកភ្លើងខៀវ ពីលោក សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ ផងដែរហើយ? ទើបបុគ្គលរូបនេះ ហ៊ានធ្វើអ្វីៗ តាមតែអំពើចិត្ត ថែមទាំងហ៊ាន កាងឲ្យក្រុមនេសាទ ល្មើស
ច្បាប់ វៀតណាម ដាក់មងប្រភេទ ក្រឡាញឹក រាប់ពាន់ម៉ែត្រ ដោយឡែក ខ្មែរយើងវិញ ដាក់របាំងព្រួលក្រឡាធំ ត្រឹមតែ ៥០ម៉ែត្រ ក៍ធ្វើការបង្ក្រាបផងដែរ? ។

ជុំវិញការលើកឡើង នឹងរិះគន់ ពីសំណាក់បងប្អូន ប្រពជាពលរដ្ឋ នេសាទលក្ខណ:គ្រួសារ ខាងលើ អង្គភាព CSN យើង មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ពីលោក រឹន នឹងលោក សាន្ត រដ្ឋា មន្ត្រីប៉ូលីស ស្រុកកោះអណ្ដែត ខេត្តតាកែវ បានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។ ហើយដោយឡែក នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិការ ២០១៨ នេះ អង្គ
ភាពយើង ក៍បានទូរស័ព្ទ ទៅសុំធ្វើបទសម្ភាសន៍ នឹងសុំការបំភ្លឺពីឯកឧត្តម សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ ផងដែរ ដោយឯកឧត្តម មានប្រសាសន៍​ ប្រាប់តាមទូរស័ព្ទថា ខ្ញុំអត់បានដឹងទេរឿងនេះ ចាំមើលខ្ញុំសួ ទៅខាងអធិការ គ្រប់គ្រងមូលដ្ឋានស្រុកកោះអណ្ដែត នោះសិន បើមានករណីបែបនេះមែន ខ្ញុំនឹងចាត់វិធានការ ទៅតាមច្បាប់ ទៅលើបុគ្គល ដែរបានប្រព្រឹត្តនោះ មិនយល់យោគឡើយ។

ប្រភពខាងលើ បន្តរិះគន់ថា៖ នៅក្នុងស្រុកបូរីជលសារ នឹងស្រុកកោះអណ្ដែត រួមទាំងស្រុកមង្គលបូរី ផងដែរនោះ គេបានសង្កេតឃើញ មានជនជាតិយួន ចូលមកនេសាទត្រី កាន់តែច្រើនឡើងៗ ហើយមិនដែរឮល្បីថា លោកចៅហ្វាយខេត្តរូបនេះ ដឹកនាំកម្លាំងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការ បង្ក្រាប នឹងទប់ស្កាត់ បទល្មើសនេសាទនេះ ម្ដងណាសោះឡើយ? មានតែល្បីថា៖ លោកចៅហ្វាយខេត្តរូបនេះ បានយល់ព្រមស៊ីញ៉េបោះត្រា អនុញ្ញាតឲ្យជនជាតិយួន ចូលមកនេសាទលើទឹកដីខ្មែរ តែប៉ុណ្ណោះ? ។

ពាក់ព័ន្ធភាពមិនប្រក្រតី ខាងលើនេះ ប្រជាពលរដ្ឋ នឹងអាជ្ញធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ច មួយចំនួន បានអំពាវនាវ សុំឲ្យឯកឧត្តម បណ្ឌិត ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេត ទៅលើការលក់ឡូនេសាទ នៅស្រុកបូរីជលសារ នឹងស្រុកកោះអណ្ដែត ខេត្តតាកែវ ដែរជាប់ពាក់ព័ន្ធ ជាច្រើនស្ថាប័ន ពីថ្នាក់ស្រុក ដល់ថ្នាក់ខេត្ត នេះ ជាបន្ទាន់ផងទាន។

sdr

ព្រោះថា៖ ទម្ទឹមនឹងនេះ ក៍មានប្រភពច្បាស់ការមួយ ពីស្ត្រីជនជាតិវៀតណាម ឈ្មោះ យាយ ហ៊ុង { ហៅយាយហួយ } ដែរកំពុងដាក់របាំងព្រួល រាប់ពាន់ម៉ែត្រ នៅក្នុងឡូ លេខ១១ ស្ថិតក្នុងស្រុកបូរីជលសារ ខេត្តតាកែវ បានរៀបរាប់ប្រាប់អង្គភាព CSN យើង កាលពីរសៀល ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះថា៖ កាលដែលរូបគេ ដំណើរការបាននេះ គឺរូបគេបានទិញ នឹងបង់លុយ ឲ្យទៅឈ្មោះ កេរ ជនជាតិវៀតណាមដូចគ្នា នឹងឈ្មោះ ឡេះ ប៉េអឹមខេត្ត ក្នុងតម្លៃ ៣០០០ ដុល្លារ { បីពាន់ដុល្លារ } ក្នុងប្រវែង ១០០០ម៉ែត្រ ហើយបើគិតសរុប ទាំងថ្លៃទិញ នឹងបង់ទៅខាងនេះ ទៅខាងនោះ អស់ជាង ៤០០០ ដុល្លារ ក្នុងមួយរដូវៗ គឺបង់គ្រប់ស្ថាប័ន ក្នុងនោះក៍មាន ខាងកាសែត នឹង ទូរស្សន៍ ល្បីៗផងដែរ? ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹង តាមរបបសារព័ត៌មាន មកកាន់ការិយាល័យនិពន្ធយើងខ្ញុំបាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយ៖ អង្គភាព { CSN }

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង: