ផ្ទះរបស់លោក ឧត្តមសេនីយ៍ត្រី អៀង ភី ជាកន្លែងផ្ដល់សុវត្ថិភាព សម្រាប់ក្រុមអ្នកញៀនល្បែង ជុលមាន់នឹងអាប៉ោង ហើយក៍ជាកន្លែង ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ភ័យខ្លាចផងដែរ មិនគួរថ្នាក់លើមើលរំលងទេ.!

ចេញផ្សាយ ថ្ងៃអង្គារ៍​ ១៣កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ប្រភពរាយការណ៍ ពីទីតាំងល្បែងសីុសង ជល់មាន់ និងអាប៉ោង មួយកន្លែង ដែរស្ថិតនៅជិត វរៈសេនាតូចលេខ ២៦១ នៃកងពលតូច លេខ៦ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ដែលគេស្គាល់ថា ជាផ្ទះរបស់លោកឧត្តមសេនីយ៍ត្រី អៀង ភី ជាកន្លែងមានសុវត្ថិភាព ក្នុងការលេងភ្នាល់ ចាក់លុយ យ៉ាងសុខស្រួល សូម្បីតែលោកអភិបាល ខេត្តឧត្តមមានជ័យ នឹង លោក ស្នងការនគរបាលខេត្ត ក៍មិនហ៊ានទៅក្បែរដែរ?។

 

ប្រភពរាយការណ៍ បានបន្តឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន នឹងអាប៉ោង ខាងលើ ក្នុងមួយសប្តាហ៍ គេបើកលេងបួនថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ដោយមានឈ្មោះ ហេង ជាមេការឈរចាំកាងសង្វៀន ដើមផាន់ភ្នាល់ដាក់ លុយ ក្នុង១គូៗ ចាប់ពី ២០០ ដុល្លារ រហូតដល់ ៨០០ ដុល្លាត ទៅ១០០០ ដុល្លារ?។ ហើយបើគូរពិសេស ដើមផាន់ចាប់ពី ៥០០ដុល្លារ ដល់ទៅ ៥០០០ ដុល្លារ? ។ ហើយបើនិយាយ ពីសមត្ថកិច្ចមូលដ្ឋានវិញ កុំថាឡើយបង្ក្រាប សូម្បីតែដើរកាត់ ក៍មិនហ៊ានផង ព្រោះខ្លាចអំណាច លោកឧត្តមសេនីយ៍ត្រី អៀង ភី នឹងជើងកាងសង្វៀន ឈ្មោះ ហេង?។

 

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ អ្នកព័ត៌មានយើង បានចុះទៅយកព័ត៌មាន នៅចំណុចទីតាំងល្បែងស៊ីសង ខាងលើ បានឃើញមានក្រុមអ្នកញៀនល្បែង មកពីបណ្ដាលស្រុក នឹងខេត្តនានា បានប្រម៉ូលផ្ដុំគ្នា នៅទីតាំងខាងលើ ដើម្បីលេងភ្នាល់ជល់មាន់ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេង លេងបានយ៉ាងរលូន ដោយមិនមានញញើត នឹងភ័យខ្លាច ពីការបង្ក្រាប ពីសំណាក់អាជ្ញាធរ នឹងសមត្ថកិច្ចឡើយ។

ពាក់ព័ន្ធ ករណីបង្កើតកន្លែងល្បែង ភ្នាល់ចាក់ចាញ់ឈ្នះ រាប់រយ រាប់ពាន់ ខាងលើនេះ លោក អិន កាយ អធិការនគរបាលស្រុកត្រពាំប្រាសាទ ក៍បានទទួលស្គាល់ថា នៅចំណុចទីតាំងខាង មានបើកលេងល្បែងស៊ីសងពិតមែន ។ ហើយលោកអធិការ បានប្រាប់អ្នកព័ត៌មានយើងដឹងថា៖ បញ្ហាខាងលើ លោកក៍ធ្លាប់ប្រាប់ទៅ ឯកឧត្តម មេបញ្ជារការ ឈុំ ខេង ដើម្បីុកុំឲ្យមានការលេងភ្នាល់ តទៅទៀតផងដែរ។ ហើយលោក បានបញ្ជាក់បន្ថែមថា ករណីនេះ លោកពិបាកធ្វើការណាស់ ព្រោះទីតាំងខាងលើ ជាតំបន់កងទ័ព។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែង ប្រាប់អ្នកព័ត៌មានយើងថា រឿងនេះ លោកអត់បានដឹងទេ។

 

រីឯលោក ឧត្តមសេនីយ៍ត្រី អៀង ភី អង្គភាព CSN មិនអាចស្វែងរកសុំការពន្យល់ ពាក់ព័ន្ធទីតាំងល្បែងស៊ីសង ខាងលើនេះបានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង ចំណែកឈ្មោះ ហេង ជាមេការ មើលការខុសត្រូវសង្វៀន ក៍មិនអាចសុំជួប សុំការបំភ្លឺបានដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង: