សម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ ដង្ហែរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទត ពិធីអុំទូក បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

ចេញផ្សាយ ថ្ងៃពុធ ១៤កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

{ភ្នំពេញ}៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ ជាថ្ងៃដំបូង ហើយក៍ជាថ្ងៃទី១ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នូវឆ្នាំ២០១៨ នេះ ឃើញមានភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលដ្ឋ មកពីទីជិតឆ្ងាយ ចូលរួមទស្សនា យ៉ាងច្រើនកោះក នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឆ្នាំនេះ មិនចាញ់ឆ្នាំមុនៗឡើយ។

ទម្ទឹងនឹងនេះ នៅថ្ងៃដំបូង នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នូវឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ ដង្ហែរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទត ពិធីអុំទូក បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨ នេះ ផងដែរ។

នៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក ថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី។ ហើយទន្ទឹមនឹងនេះ គឺបានបង្ហាញ អោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេស បានឃើញ និងបានស្គាល់ នូវវប្បធម៍ ទំនៀមទម្លាប់ប្រពៃណី ដ៏ថ្លៃថ្លាបំផុតរបស់ជាតិសាសន៍ យើងផងដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង: