ដែនជម្រកសត្វព្រៃបឹងពែរ កំពុងរងការវិនាសហិនហោច ​ជាបណ្ដើរៗហើយ ខណ:លោក មាស ញឹម និងលោក លី ស្រេង នាយការិយាល័យ ដែនជម្រកសត្វព្រៃបឹងពែរ មិនដេកនាំគ្នាធ្វើជាសម្ងំដេក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន.!

ចេញផ្សាយ ថ្ងៃអង្គា ៥រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ប៉ុន្មានថ្ងៃ ក្រោយពីបុណ្យអ៊ំទូក សំពះព្រះខែ អកអំបុក នេះ គេបានសង្កេតឃើញ សកម្មភាព បទល្មើសព្រៃឈើ កើតមានគ្រប់រូបភាព សម្រុកដឹកចេញ ពីចំណុច ដែនជម្រកសត្វព្រៃ បឹងពែរ ស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហ៊ារ ដោយឡែក លោក មាស ញឹម និងលោក លី ស្រេង នាយការិយាល័យ ដែនជម្រកសត្វព្រៃ បឹងពែរ នាំគ្នាសម្ងំដេក មិនមានវុធានការទប់ស្កាត់ ខណៈបទល្មើស ដឹកឈើឆ្លងកាត់ មុខស្នាក់ការ ទាំងយប់ ទាំងថ្ងៃ នេះសបញ្ជាក់ឲ្យឃើញថា កំពុងតែផ្គើន នឹងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពេញបន្ទុក។

 

យោងតាមការរៀបរាប់ ពីប្រជាពលរដ្ឋជាច្រើន រស់នៅតាមដងផ្លូវ បានឲ្យអ្នកព័ត៌មានយើងដឹងថា សកម្មភាពដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ នឹងរថយន្តតូចធំ ១យប់ៗ យ៉ាងគគ្រឹកគគ្រេង ទាំងមន្ត្រីជំនាញ នឹងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បែជាធ្វើមើលមិនឃើឃ ទាំងនេះហើយ ដែលជាហេតុ នាំឲ្យវិនាសកម្មព្រៃឈើ កើតមានឥតឈប់ឈរ ពីមួយថ្ងៃ ទៅមួយថ្ងៃ នៅតំបន់ព្រៃការពារ ដោយរដ្ឋនេះ។

ប្រភពប្រជាពលរដ្ឋ ដដែល បានបន្តលើកឡើង នឹរិះគន់ថា ចំណែកលោក លី ស្រេង នាយការិយាល័យ ដែនជម្រកសត្វព្រៃ បឹងពែរ វិញ គឺកំពុងតែសម្ងំ ដើម្បីប្រម៉ូលផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិត មិនខ្វល់ អំពីការទទួលខុសត្រូវ តាមតួរនាទី របស់ខ្លួននោះឡើយ គឺកំពុងតែប្រព្រឹត្ត ផ្ទុយនិងច្បាប់ ក៍ដូចជាបទបញ្ជារ របស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ផងដែរ ដោយទុក្ខឲ្យ ក្រុមល្មើសទាំងនោះ ធ្វើសកម្មភាព ចូលកាប់បំផ្លិចបំផ្លាញ ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ បឹងពែរ ដោយប្រើមធ្យោបាយ​ ដឹកតាមគោរយន្ត នឹងរថយន្តកែច្នៃ ឆ្លងកាត់មុខស្នាក់ការ បឹងពែរ ស្ថិតនៅក្នុង ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ជារៀងរាល់
ថ្ងៃយប់?។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា បានសង្កត់ធ្ងន់ សំដៅទៅលើមន្ត្រី ក្រសួងបរិស្ថាន ដែលមានតួរនាទី ក្នុងការការពារ ព្រៃឈើគ្រប់ប្រភេទ នៅក្នុងដែនអភិរក្ស។ តែផ្ទុយទៅវិញ លោក លី ស្រេង នាយការិយាល័យ ដែនជម្រកសត្វព្រៃ បឹងពែរ និង ព្រៃឡង់ រូបនេះ កំពុងតែអនុវត្តផ្ទុយ ពីបទបញ្ជាយ៉ាងម៉ឺងមាត់ទៅវិញ នេះហើយដែលមហាជន តែងតែហៅ មន្ត្រីទាំងនោះថា ជាមន្ត្រីគ្រាប់ល្ពៅស្ងោ ឬហៅថា មន្ត្រីជើងដប់ ទៅតាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់និទានកន្លងមក។

 

ព្រោះថា៖ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ មានក្រុមគោយន្ត ជាច្រើនគ្រឿង បានសម្រុកដឹកឈើ ចេញពីតំបន់ ព្រៃឡង់ និងព្រៃការពារ ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទឹកដី ខេត្តកំពុងធំ ដោយឈ្មួញមួយចំនួន ឈរចាំទិញឈើ នៅចំណុចព្រំប្រទល់ ខេត្តកំពង់ធំ-ខេត្តព្រះវិហារ យ៉ាងស្រណុកសុខស្រួល គ្មានសមត្ថកិច្ចណា ទៅរំខានទេ ឃើញតែឈ្មួញទាំងនោះ ប្រមូលទិញឈើ ធ្វើចរិតពើងទ្រូង គ្មានញញើងបន្តិចណាសោះឡើយ។

ជុំវិញនិងការរិះគន់ ពីសំណាក់ពលរដ្ឋ និងមហាជន យ៉ាងចំៗ ទៅលើ លោក លី ស្រេង នាយការិយាល័យ ដែនជម្រកសត្វព្រៃ បឹងពែរ នេះ ផងដែរ អ្នកព័ត៌មានយើង បានខិតខំព្យាយាម សុំការបំភ្លឺ ពីលោក មាស ញឹម នឹងលោក លី ស្រេង នាយការិយាល័យ ដែនជម្រកសត្វព្រៃ បឹងពែរ នេះ ផងដែរ តែគួរអោយសោកស្តាយ ស្វែងរកលេខទូរស័ព្ទ ធ្វើការទំនាក់ទំនងមិនបាន អង្គភាពយើង នឹងព្យាយាមស្រែងរកសុំការបំភ្លឺ ពីលោក លី ស្រេង នាយការិយាល័យ​ ដែនជម្រកសត្វព្រៃ បឹងពែរ នឹងមន្ត្រីអាជ្ញាធរ សមត្ថកិចជំនាញ្ចពាក់ព័ន្ធ ដើម្បីធ្វើការផ្សាយ លេខបន្ទាប់នេះទៀយ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយ
មានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង: