មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

កម្លាំងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទល់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ចុះប្រតិបត្តិការបង្ក្រាប បានចោរជនជាតិចិន ប្រុស-ស្រី ចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន២៣៥នាក់ កំពុងកសាងសំណុំរឿង តាមនីតិវិធី

ចេញផ្សាយ ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេត្តតាកែវ ៖ ទីតាំងចោរជនជាតិចិន សម្ងំលាក់ខ្លួនធ្វើសកម្មភាព ចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណែត ចំនួន ០៤ទីតាំង ផ្សេងគ្នា ក្នុងខេត្តតាកែង ត្រូវបានសមត្ថកិច្ច ចុះប្រតិបត្តិការ បង្ក្រាបបានជោគជ័យ ក្រោមការដឹកនាំដ៍ឈ្លាសវៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា កម្លាំងជំនាញ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ចំនួន ១០៥នាក់ ដឹកនាំបញ្ជាផ្ទាល់ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ សហការជាមួយ កម្លាំងនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងមានកិច្ចសហការ ពីសមត្ថកិច្ចនគរបាលចិន មានការសម្របសម្រួលនីតិវិធី ដោយលោក ទេព មុនិន និង លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ ។

ប្រតិបត្តិការ ក្រុមជនជាតិចិន ប្រុស-ស្រី ចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណែត នេះ បានធ្វើឡើង កាលពីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង០៩ នឹង៣០នាទី បានធ្វើការបង្រ្កាបទីតាំងចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណែតនេះ ចំនួន០៤ទីតាំងផ្សេងៗគ្នា ក្នុងនោះ ៖ ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ៦៣នាក់ ស្រី០៧នាក់។

ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ { ប្រុស } ។ ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី ២៤នាក់ និងទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៩០នាក់ ស្រី០៥នាក់។

បើតាមប្រភព ពីសមត្ថកិច្ច បានឲ្យដឹងថា ក្រុមជនជាតិចិន ប្រុស-ស្រី ចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណែត ចំនួន០៤ទីតាំងផ្សេងគ្នា បង្ក្រាបនឹងឃាត់ខ្លួនបាន សរុបចំនួន ២៣៥នាក់ ស្រី ៣៦នាក់ ព្រមទាំងដកហូតនូវសម្ភារ: សម្រាប់ធ្វើសកម្មភាព មួយចំនួន ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ។

Share on Facebook