មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពលរដ្ឋស្នើសុំឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តម ឱម យិនទៀង ជាប្រធាន ដាក់ការសើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើលោក ជុំ និត ប្រធានសាខាពន្ធដារ ខេត្តឧត្តមានជ័យ ពាក់ព័ន្ធទាមទាប្រាក់សេវាប្រថាប់ត្រា ច្រើនហួសហេតុ.!

ចេញផ្សាយ ថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេត្តឧត្តរមានជ័យ ៖ ប្រភពបែកធ្លាយមកថា លោក ជុំ សំនិតប្រធានសាខា ពន្ធដារ ខេត្តឧត្ដរមានជ័យ បានតម្រូវអោយ ប្រជាពលរដ្ឋ ដែលមកទទួល សេវាប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធដីធ្លី ច្រើនទ្វេដង មួយគុណជាពីរ សម្រាប់ចូល ហោប៉ាវខ្លួននិង បក្ខពួក។

 

ទម្ទឹមនឹងនេះ ប្រជាពលរដ្ឋ ដែលមកផ្ទេរកម្មសិទ្ធដីធ្លី ជាច្រើននាក់ បាននិយាយថា មន្រ្តីសាខាពន្ធដារ ចាប់ថ្នាក់ទាប រហូតដល់ថ្នាក់កំពូល ខេត្តឧត្ដរមានជ័យ បានទាមទារ ហើយកំណត់យកលុយច្រើនៗ ពីពួគាត់ទ្វេរដង លើសពីច្បាប់ កំណត់។ ហើយមានប្រជាពលរដ្ធ ជាច្រើននាក់ មកផ្ទេរកម្មសិទ្ធដីធ្លីអោយកូនចៅ ហើយពួកគាត់គ្នានលុយ ដ៍ច្រើនលើសលុប
បង់តាមការកំណត់នោះឡើយ។

 

ប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖ ខាងពន្ធដារ ខេត្តឧត្ដរមានជ័យ បានតម្រូវអោយគាត់ បង់ប្រាក់ចំនួន បួនរយដុល្លារ { 400 $ } តែនៅក្នុង លិខិតបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធ មានតួរលេខ ទឹកប្រាក់ តែ { ៨៤០,០០០ រៀល } ប៉ែតសិបបួនម៉ឺនរៀលប៉ុណ្ណោះ។ គឺលើស ទឹកប្រាក់ ជិតពាក់កណ្ដាល ដែលខាងពន្ធដារ បានទាមទារ ពីពួកគាត់ អោយខានតែបាន?។

 

បើដូចអ្វី ដែរប្រភពបានលើកឡើង ខាងលើនេះ ពិតមែន គឺលោក ជុំ សំនិត ប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ កំពុងប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកហើយ ដូច្នេះ សូមឯកឧត្តមបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងំពើពុករលួយ មេត្តាដាក់ការសើបអង្កេត ទៅលើលោក ជុំ និង ប្រធានសាខាពន្ធដារ ជុំវិញករណីនេះ ជាបន្ទាន់ផង ។ ព្រោះថា បញ្ហានេះ ពលរដ្ឋ បានសម្ដែង ការក្ដៅក្រហាយ យ៉ាងខ្លាំង ទៅនឹងទង្វើ របស់មន្ត្រីពន្ធដារ ខេត្តឧត្ដរមានជ័យ ដែលគាបសង្កត់ ប្រជាពលរដ្ឋ ជាច្រើនឆ្នាំមកហើយ ពលរដ្ឋរងគ្រោះ ក៍មិនតិចនាក់ដែរ?។

 

ពាក់ព័ន្ធការលើកឡើង នឹងការរិៈគន់នេះ ពលរដ្ឋសង្ឃឹមថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិង អង្គភាពប្រឆាំងអំពើពុករលួយ ប្រាកដជាមាន ចំណាត់ការ តឹងតែង ចំពោះមន្ត្រីក្រោមឱវាទ ជាពិសេសប្រធា នសាខានេះ តែម្តង ដើម្បីកែប្រែទម្លាប់អាក្រក់ ដល់ស្ថានប័ណផ្សេងៗទៀត។

ជុំវិញលើកឡើង នឹងការរិះគន់ ពីសំណាក់ពលរដ្ឋ និងមហាជន យ៉ាងចំៗនេះ អ្នកព័ត៌មានយើង បានខិតខំព្យាយាម ស្វែងរកសុំការបំភ្លឺ ពីលោក ជុំ និត ប្រធានសាខាពន្ធដារ ខេត្តឧត្តមានជ័យ ផងដែរ តែមិនអាចទំនាក់ទំនងបាន ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង តែអង្គភាពយើង នឹងព្យាយាមស្វែងរកសុំការបំភ្លឺ ពីលោក ជុំ និត ជុំវិញករណីខាងលើកនេះម្ដងទៀត ដើម្បីធ្វើការផ្សាយ នៅលេខក្រោយៗទៀត។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយ
មានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

Share on Facebook