បើគ្មានភ្លើង គឺគ្មានផ្សែងទេ.! ករណីផ្ទុះអាវុធបណ្ដាលឲ្យកូន​ប្រុស លោក​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ឯល វណ្ណ​​​ថន រង​របួស​បាក់​ជើងនោះ ដឹងការពិតហើយ.!

ចេញផ្សាយ ថ្ងៃច័ន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ករណី​ផ្ទុះ​អាវុធ បណ្ដាល​ឲ្យកូន​ប្រុស លោក​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ឯល វណ្ណ​​​ថន រង​របួស​បាក់​ជើង បាន​នាំ​ឲ្យមាន​ការ​ជជែកគា្ន នឹង​បក​ស្រាយ​ យក​ត្រូវ​រៀង​ៗខ្លួន និង​ ចេញ​លិខិត​បំភ្លឺ​ តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក ដោយ​ភាគី​រង​គ្រោះ ​បញ្ជាក់​ថា ​នឹង​ដាក់​ពាក្យ​ប្ដឹង។

 

គួរំលឹកផងដែរថា ករណីផ្ទុះអាវុធនេះ បានកើតឡើង ​កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ​ កន្លង​មកនេះ នៅក្នុង​​​មូលដ្ឋាន ​​​ខណ្ឌ​មាន​ជ័យ ស្ថិតក្នុង​​​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​៣ ​​​បណ្តាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​ ជា​​​កង​​​អង្គ​រក្ស​​​ រង​របួស​​​ត្រង់​​​ភ្លៅ។ ហើយករណី​នេះ ឯកឧត្តម ឧ​​​ត្ត​​​ម​​​ឧ​​​ត្ត​​​ម​​​សេនី​យ៍​ឯក ស ថេត អគ្គ​​​ស្នងការ​រង​​​ ន​គ​របាល​ជាតិ និង ​​​ជា​​​ស្នងការ​​​ន​គ​រ​បាល ​​​រាជធានី​​​ភ្នំពេញ បានបញ្ជាក់​​​ប្រាប់​​​ អ្នក​​​សារ​ព័ត៌មាន​​​ថា ករណី​​​នេះ បាន​​​ដោះស្រាយ​​​បញ្ចប់​​​ រួចរាល់​​​អស់ហើយ។

 

​​​ឯកឧត្តម ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ស ថេត ក៍បាន​​​លើកឡើង​​​ អំពី​​​មូល​​​ហេតុថា គ្មាន​​​កម្លាំង​​​សមត្ថកិច្ច​​​ណា​​​ នៅ​​​សុខៗ​​​ ដើរ​​​បាញ់​​​នោះទេ រឿង​​​ហ្នឹង​​​គឺ​​​ផ្តើមចេញ ពី​​​ការហូបចុក​​​ ហើយគាត់​​​មាន​​​អាវុធ​​​ នៅ​​​នឹង​​​ខ្លួន ទោះបីជា​​​គាត់​​​ មាន​​​សំបុត្រ​ស្នាម ​​​ប្រើប្រាស់​​​ក៍ដោយ គាត់​​​មិនគួរដក​​​សម្ញែង​​​បង្ហាញ​​​ ធ្វើ​​​ឲ្យ​​​មានការ​​​ភ្ញាក់ផ្អើល​​ ​ដល់​​​ប្រជា​ពល​រដ្ឋ ​​​ប្តឹង​​​មកដល់​​​សមត្ថកិច្ច​​​ ខណ្ឌ​​​ដង្កោ។

ភ្លាមៗ​​​នោះ ​​​សមត្ថកិច្ច​​​ន​គ​រ​បាល​​​ ក៍ចុះទៅ​​​ក្នុង​​​កិច្ច​​​ប្រតិ​​​ប​​​តិ្ត​​​ការ ហើយនៅ​ពេលដែល​​​ ចុះទៅដល់គោដៅ​​​ ក៍មិនបាន​​​ដឹងថា ជនរងគ្រោះ ជា​​​កងកម្លាំង​​​ដែរ​​​ ខណ:នោះជនរងគ្រោះ នៅពេលដែរឃើញសមត្ថកិច្ច គាត់​​​ក៍បាន​​​ជិះ​​​ម៉ូតូរ​​​ត់​ ពេលនោះសមត្ថកិច្ច​​​ ក៍​ដេញ​តាម​​​ ហើយ​​​បាន​​​បាញ់​​​ឡើង​លើ​​​ ដើម្បី​​​ឲ្យ​​​ជនរងគ្រោះឈ​ប់ តែ​​​ជនរងគ្រោះ គាត់​​​​​​មិន​​​ឈ​ប់​​​ទេ ថែមទាំង​​​ដក​​​អាវុធ​​​ពី​​​ច​ង្កេះ​​ ​គាត់​​​ទៀត ពេល​នោះ​​​ សមត្ថកិច្ច​​​ក៍បាញ់​​​ទៅដី​​​ ប៉ុន្មាន​​​គ្រាប់​​​ទៀត ក៍ខ្ទា​​​ត់​​​ផ្លាត​​​គ្រាប់​​​ ត្រូវ​​​ភ្លៅ​​​ជនរងគ្រោះទៅ ។ ហើយឯកឧត្តម ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ស ថេត ក៍បានបញ្ជាក់បន្ថែមថា ​​​រឿង​នេះ​​បាន​​​ដោះស្រាយ ​​​បញ្ចប់​​​ផងដែរ មិន​​​មានការ​​​ប្តឹង​ផ្តល់​​​អ្វី​​​ទេ​​​។​​​

តែ​ទោះបីជា ​​​មានការ​​​បញ្ជាក់​ ពីឯកឧត្តម​ ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ស ថេត បែប​នេះ​ក្ដី បើ​តាម​​​ប្រភព​​​ បាន​​​បង្ហើប​​​ឲ្យ​​​ដឹងថា លោក​​​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ឯល វណ្ណ​​​ថន មេបញ្ជាការ​​​ កង​អនុ​សេនា​ធំ​​ ​ការពារ​​​ផ្ទាល់​​​ សម្តេច​​​តេ​​​ជោ ហ៊ុន សែន និង ​​​សម្តេច​​​កិ​​​តិ្ត​​​ព្រឹទ្ធ​​​បណ្ឌិត​​ ​ក៍បាន​​​បញ្ជាក់​ថា លោក​​​នឹង​​​ប្តឹង​​​ ករណី​​​បាញ់​​​មកលើ​​​កូន​ប្រុស ​​​របស់លោក​​​ ដោយ​​​គ្មាន​​​កំហុស​​​ ទៅ​​​តុលាការ? ។ បើ​ទោះបី​​​ជា មាន​​​វត្តមាន​​​ លោក​​​អភិបាលខណ្ឌ និង​​​ លោក​​​អធិការ​​​នគរបាល ខណ្ឌដង្កោ បាន​​​ចុះទៅ​​​សួរសុខទុក្ខ​​​ កូន​ប្រុស​​​របស់គាត់​​​ ដល់​​​ម​ន្ទីរ​​​ពេទ្យ​​​ក៍ដោយ លោក​​​មិន​​​អត់ឱន ​​​ឲ្យ​​​បានទេ? ។​​​

 

​បើ​តាម​ប្រភព ពី​​​អធិការ​រង​​​ខណ្ឌ​​​ បាន​​​និយាយថា ករណីនេះ បន្ទាប់ពី​​​ទទួលបាន ​​​សេចក្តី​រាយការណ៍​​​ ពី​​​ប្រជាពល​រដ្ឋ​​​ ថាមាន​​​មនុស្ស​​​មួយក្រុម​​​ បាន​​​អា​​​ម៉េ​​​កាំភ្លើង​​​ បង្អួត​​​គ្នា​​​នៅ​ក្នុង​​​ហាង ​​​ម្លប់​​​ស្វាយ ពេល​នោះ​​​ លោក​​​ក៍បាន​​​បញ្ជា ​​​ឲ្យ​​​កម្លាំង​​​ចុះ​​​ត្រួត​​​ពិន​​​និត្យ​​​មើល ហើយ​​​ឲ្យ​​​មានការ​​​ប្រុង​ប្រយ័ត្ន​​​ផង ព្រោះ​​​គេ​​​មាន​​​អាវុធ ។ ពេល​​​នោះ គេ​​​មិន​​​ឈ​ប់​​​ឲ្យ​​​សមត្ថកិច្ច​​​ ត្រួត​ពិ​និត្យ​​​ទេ ព្យាយាម​​​ជិះ​​​ម៉ូតូ​​​រត់​​​រហូតដល់​​​មុខ​​​ផ្សារ​​​ដី​​​ថ្មី ក្នុង​​​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​៣ ខណ្ឌ​មាន​ជ័យ តាម​​​ច្រក​​​តូច ​​​សមត្ថកិច្ច​​​ក៍បាញ់​​​ឡើង​លើ​​ ចំនួន៤​​ គ្រាប់ ជន​ស​ង្ស័​យ​​​ក៍ដក​​​កាំភ្លើង​​​ តែ​​​មិនបាន​​​បាញ់​​​ទេ ខណ:នោះ សមត្ថកិច្ច​​​ក៍បាញ់​​​ផ្ជុ​​​ច​​​ដី​​​ ហើយក៍ផ្លាត​​​គ្រាប់​​​ ត្រូវ​​​ភ្លៅ​​​តែម្តងទៅ៕

 

សូមជួយស៊ែរព័ត៌មាននេះផង: