មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ហេង ផល្លារ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៦អា ថ្នល់កែង នឹងអនុប្រធាន ខុង សារុន កំពុងល្បីរឿងអាស្រូវពុករលួយ ប្រមូលលុយដាក់ហោប៉ៅ រីឯលោក ស៊ុន ចាន់ថុល នឹងលោក សេង ឈួន សម្ងំយ៉ាងស្ងាត់ស្ងៀម.!

ចេញផ្សាយ ថ្ងៃអង្គារ៍ ៤ ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តកំពង់ចាម ៖ ប្រភពផ្ទៃក្នុង នៃមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូន ខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងថា លោក ហេង ផល្លា ប្រធានស្ថានីយ៍ ថ្លឹងរថយន្ត ផ្លូវជាតិលេខ ៦អា នៅចំណុចថ្នល់កែង ស្ថិតក្នុងជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែរទើបតែរត់ការ ឡើងជាប្រធានថ្មីៗនេះ និង លោក ខុង សារុន អនុប្រធាន បានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ច្រើនរូបភាព នៅពេលយប់?។

 

ប្រភពដដែរបានបន្ត ឲ្យដឹងទៀតថា បើតាមការអង្កេត ទៅលើរថយន្ត ដឹកលើសទម្ងន់ ក្នុងមួយយប់ៗ មិនក្រោម ៥០គ្រឿងនោះទេ ដែរកំពុងត្រូវបាន លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ និងអនុប្រធាន ខុង សារុន ឃុបឃិតគ្នា បញ្ជាឲ្យឈប់ឆ្ងាយពីស្ថានីយ៍ គេចជញ្ជីងមិនចូលថ្លឹង ជាថ្នូរនឹងការបង់លុយ បែបពុករលួយ? ។

 

ទម្ទឹមនឹងនេះ ក៍មានប្រភពផ្ទៃក្នុង នៃស្ថានីយ៍ថ្លឹងរថយន្ត ថ្នល់កែង សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើប ឲ្យអង្គភាព CSN យើង បានដឹងផងដែរថា បច្ចុប្បន្ននេះ លោក ហេង ផល្លា និង លោក ខុង សារុន បានកំពុងត្រូវរ៉ូវគ្នា សប្បាយប្រមូលលុយ ម្ចាស់រថយន្តយីឌុបធំៗ ដឹកអុសភ្នំ អុសកៅស៊ូ
លើសទម្ងន់ មកពីខេត្ដកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ។ល។ សំដៅចែកចាយ តាមសិប្បកម្មឡឥដ្ឋ នៅស្រុកមុខកំពូល ខេត្តកណ្តាល?។

 

ប្រភពបន្តថា៖ ជាងនេះទៅទៀត ក៍មានប្រភេទ រថយន្តយីឌុប និងវ៉េអង ដឹកឈើ ពីខេត្តកំពង់ធំ នឹងខេត្តព្រះវិហ៊ារ សំដៅទៅចែកចាយ នៅរាជធានីភ្នំពេញ នឹងខេត្តតាកែវ ផងដែរ និងជាពិសេស រថយន្តដឹកទំនិញគ្រប់ប្រភេទ មកពីប្រទេសវៀតណាម ដោយមិនបាច់ចូលថ្លឹង គ្រាន់តែឈប់ ឆ្ងាយពីស្ថានីយថ្លឹងរថយន្ត ហើយរត់ចូលបង់លុយ ទៅតាមការកំណត់ ក្នុងមួយរថយន្ត ១០មុឺនរៀល ទៅ ២០មុឺនរៀល រហូតដល់ ៥០ម៉ឺនរៀល ទៅតាមទម្ងន់ លើសតិច នឹងច្រើន?។ ហើយសកម្មភាពនេះ ពួកគេធ្វើឡើង ចាប់ពីថ្ងៃចន្ទ ទៅដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង ១២ យប់ ទៅដល់ម៉ោង ៥ទាបភ្លឺ ពុំដែលខាននោះទេ? ។

 

ទង្វើរបស់លោក ហេង ផល្លារ ប្រធានស្ថានីយ ថ្លឹងរថយន្ត នឹងលោក ខុង សារុន អនុប្រធានស្ថានីយថ្លឹងរថយន្ត ថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម នេះ គេនៅមិនទាន់ដឹងថា លោក សេង ឈួន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អចិន្រ្តៃយ៍ ស្ថានីយជញ្ជីងថ្លឹងរថយន្ត និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណករ និង ដឹកជញ្ជូន បានដឹងនូវសកម្មភាព របស់កូនចៅខ្លួន ឬយ៉ាងណានោះទេ ?។

 

ចំពោះរឿងនេះ ត្រូវបានមហាជន រិះគន់ថា៖ លោក ហេង ផល្លា  និង​បក្ខពួក​ កំពុងសប្បាយប្រមូលលុយ ​​រាប់សិប​លាន​រៀល ​ក្នុងមួយថ្ងៃៗ យកទៅ​ចែកគ្នា ​ធ្វើ​មាន​ធ្វើបាន​ យ៉ាង​ក្រអឺតក្រទម ចំពោះលោក ហេង ផល្លា នឹងទបក្ខពួក​ ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្តនេះ បើមិនមាន​ការឃុបឃិត​ ឬក៍បើកដៃ​ ពី​សំណាក់​ លោកប្រធាន​មន្ទីរ​ សាធារណការ​ នឹងដឹកជញ្ជូន ខេត្តកំពង់ចាម ឬលោក សេង ឈួន ដែលជា​ប្រធានទទួលបន្ទុក ជញ្ជីង​ថ្លឹង​រថយន្ត​ ទូទាំងប្រទេស​ទេ ក៍លោក ហេង ផល្លា នឹងបក្សពួក មិនអាចប្រព្រិត្ត ទៅបានឡើយ ។

 

ប្រផ្ទៃក្នុង បានបញ្ជាក់ផងដែរថា៖ រឿងអាស្រូវ​ពុករលួយ​ របស់លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​ លើផ្លូវ​ជាតិ​លេខ​ ៦​អា ចំណុច​ថ្នល់កែង ស្ថិតក្នុងភូមិ​ជាលា ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម ប្រែក្លាយពីជញ្ជីង​ថ្លឹង​រថយន្ត​ ទៅជា​ជញ្ជីង​ថ្លឹង​លុយនេះ ត្រូវបាន​បណ្ដាញ ​ព័ត៌មាន​ក្នុងស្រុកជាច្រើន បានផ្សព្វផ្សាយ ​ជា​បន្តបន្ទាប់​ ក៍ប៉ុន្តែ ​រហូតមកដល់​ពេលនេះ​ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ
ការ ​និង​ដឹកជញ្ជូន ក៍ដូចជា​លោក សេង ឈួន ដែលជា​ប្រធាន​ ទទួលបន្ទុក​ ជញ្ជីង​ថ្លឹង​រថយន្ត​ ទូទាំងប្រទេស កំពុង​សម្ងំយ៉ាងស្ងៀម​ មិនដឹងមកពីហេតុអ្វី។ ហេតុនេះហើយ ​ទើប​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​ នៅ​ចំណុច​ថ្នល់កែង ផ្លូវជាតិ​លេខ​៦​អា កាន់តែ​បានដៃ​ ក្នុងការ​ប្រមូល​លុយ​ តាមរបៀប​ពុករលួយ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក ​យ៉ាងរឹងមាំ​ នៅក្នុង​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​។

 

ប្រភពបន្តថា៖ ទាំងអស់នេះ គួតែឯកឧត្ដម គួច ចំរើន អភិបាល ខេត្ត​កំពង់ចាម ឬក៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ នឹងដឹកជញ្ជូន នឹងលោក សេង ឈួន ដែរជាប្រធានទទួលបន្ទុក ជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស គួរពិនិត្យមើល​ ភាពមិនប្រក្រតី​ ខាងលើនេះ​ផង កំបន្តសម្ងំស្ងៀម តទៅទៀង ព្រោះថា៖ បច្ចុប្បន្ននេះ ទាំងផ្ទៃក្នុង នឹងមហាជន ធ្វើការរិះគន់ ខ្លាំងណាស់ ដោយចោទប្រកាន់ថា៖ លោក ហេង ផល្លារ នឹងបក្ខគួក កំពុង​តែ កែប្រែពីជញ្ជីង​ថ្លឹង​រថយន្ត​ ខាងលើនេះ ឲ្យ​ក្លាយទៅជា​ ជញ្ជីង​ថ្លឹង​លុយ​ យ៉ាង​គឃ្លើន ​មិនញញើត ទៅនឹងបទបញ្ជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្វីបន្តិចណាសោះឡើយ។

 

ពាក់ព័ន្ធនឹងការចោតប្រកាន់ ខាងលើនេះ អង្គភាពយើង មិនអាចទំនាក់ទំនង សុំការបំភ្លឺ ពីលោក ហេង ផល្លារ ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ថ្នល់កែង នឹងលោក ខុង សារុន អនុប្រធាន ពាក់ព័ន្ធការចោតប្រកាន់ ខាងលើនេះបានទេ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឺ ពីមន្ត្រីដែលពាក់ព័ន្ធខាងលើនេះ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

Share on Facebook