លោក ស៊ូ​ សិរី​ អភិបាលរង ខេត្ដព្រះវិហារ ទទួលបញ្ជាផ្ទាល់ ពីឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ ដឹកកម្លាំងចម្រុះចុះពិនិត្យ ក្រុមហ៊ុន សំអឿន សុវណ្ណ រកឃើញថា ក្រុមហ៊ុនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ពីក្រសួងកសិកម្ម​ រក្ខាប្រមាញ់​ និងនេសាទ​.!

ចេញផ្សាយ ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០១៨នេះ​ ឯកឧត្តម​ ស៊ូ​ សិរី​ អភិបាលរង ខេត្ដព្រះវិហារ បញ្ជាផ្ទាល់របស់​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ បានដឹកកម្លាំងចម្រុះ ចុះពិនិត្យក្រុមហ៊ុន សំអឿន សុវណ្ណ នៅក្នុងភូមិសាស្រ្ដ ស្រុកឆែប​ និងស្រុកជ័យសែន។ ជាលទ្ធផលក្រុមការងារជំនាញ បានពិនិត្យឃើញថា ក្រុមហ៊ុនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ពីក្រសួងកសិកម្ម​ រក្ខាប្រមាញ់​ និងនេសាទ​ អោយប្រមូលផល​ អនុផលព្រៃឈេី ក្នុងដីសម្បទានសេដ្ឋកិច្ច ដាំអំពៅ​ និងបង់ពន្ធជូនរដ្ឋ​ ។

រីឯសកម្មភាព របស់ក្រុមហ៊ុនវិញ​ បានអនុវត្ត ក្នុងទីតាំងដីសម្បទាន ស្របតាមលិខិតអនុញ្ញាត​ ។ ហើយក្រុមការងារ បានប្រជុំណែនាំ អោយក្រុមហ៊ុន បន្តគោរព​តាមច្បាប់ អោយបានខ្ជាប់ខ្ជួន​ ហេីយមន្រ្តីជំនាញ តាមដែនសមត្ថកិច្ច នីមួយៗ ត្រូវពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ ដែលមានការ​ចូលរួមសហការ ពីប្រជាសហគមន៍។

សូមជួយស៊ែរព័ត៌មាននេះផង: