មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឧកញ៉ាឈ្មួញឈើ តាំង អ៊ាង ចំណាយលុយរាប់សិបម៉ឺនដុល្លារ ប្រមូលទិញឈើខុសច្បាប់ ចូលជ្រកក្រោមសំបកស្នូក ក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រីភាព.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ១៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ពោធិ៍សាត់​៖​ ​មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ន សកម្មភាពបទល្មើស កាប់បំផ្លិចផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃ​អភិរក្ស​ ភ្នំ​សំ​កុស​ ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​វាលវែង​ ​និង ​តំបន់ព្រៃ​អភិរក្ស ​ជួរភ្នំ​ក្រវាញ​ ស្ថិតក្នុង​ក្នុង​ស្រុក​ក្រវាញ កាន់តែខ្លាំងឡើងយ៉ាង ដោយគេេស្គាល់ថា ជាក្រុមរបស់លោកឧកញ៉ា តាំង អ៊ាង ប្រើដៃពលរដ្ឋចូលកាប់ នឹងមានមេការៗ ឈរតាមតំបន់ ចាំប្រមូលទិញ ដោយជ្រកក្រោមស្លាក ក្រុមហ៊ុនទ្រីភាព? ។

 

ប្រភពព័ត៌មាន ពីមន្ត្រី​នគរបាល ​ខេត្តពោធិ៍សាត់​ មួយ​រូប ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​រាយការណ៍​ ឲ្យដឹង​ថា​៖ ​រយៈ​​ពេល​ជាង ០១ខែ​ មកនេះ​ ​សកម្មភាព​កាប់​ឈើ​ នៅ​ក្ន​ង​តំបន់​អភិរក្ស​ ដូច​រៀបរាប់​ខាងលើ​ ​ហាក់​មាន​ទ្រង់ទ្រាយ​ធំ ជាង​ឆ្នាំ​មុន​ៗ ​ទៅទៀត​ ​ដោយ​ឃើញ​មាន​អ្នក​អា​ឈើ​ រាប់​រយ​នាក់​ ​និង​គ្រឿង​​ចក្រ​ ប្រភេទ​រថ​យន្ត​ប៉ាកុ​ង​ ​រថយន្ត​ច្នៃ​ ជិត១០០​ ​គ្រឿង​ ។ ​ហើយ​ ​ឧកញ៉ា​ ​តាំង ​អ៊ា​ង​ ​បាន​ប្រើ​មេ​កា​របស់​ខ្លួន​ ចំនួនពីរ​នាក់​ ​ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​ នៅ​ដេប៉ូ​ធំៗ ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា​ ​។

 

ប្រភពបន្តថា៖ ព្រៃ​អភិរក្ស ​ភ្នំ​សំ​កុស​ ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​វាលវែង​ ​និង ​ព្រៃ​អភិរក្ស​ ជួរភ្នំ​ក្រវាញ​ ​ក្នុង​ស្រុក​ក្រវាញ​ បច្ចុប្បន្ន ត្រូវ​មេ​ឈ្មួញ​ឈើ​ ​ដែល​មាន​ងារ​ ជា​ឧក​​ញ៉ា ​ឈ្មោះ​ ​តាំង​ ​អ៊ា​ង​ ​បាន​ឲ្យ​មេការ​របស់​ខ្លួន​ ដើរកើនមនុស្ស​ រាប់​រយ​នាក់​ ​ចូល​ទៅ​កាប់​បំផ្លាញ​យ៉ាង​រង្គា​ ​ដោយ​ជ្រក​ក្រោម​ស្លាក​ ក្រុមហ៊ុន​ ​{ MDS​ } ​របស់​ឧកញ៉ា​ ​ទ្រី​ ​ភាព​ ​និង ​ដោយមានការឃុបឃិតជាប្រព័ន្ធ ចាប់ពី​ថ្នាក់​ស្រុក ដល់ថ្នាក់ខេត្ត​ ​និង​ថ្នាក់​ជាតិមួយចំនួនតូច ដើម្បីចេញរបាយការណ៍ ភូតភរ​ បិទបាំងថ្នាក់ដឹកនាំ? ។​ ​

 

ប្រភពច្បាស់ការណ៍មួយ បានឲ្យដឹងថា​៖ ​មេការ​ធំ​មា្នក់​ ឈ្មោះ​ ​ង៉ូវ​ ​ទី​ ​ត្រូវជា​ប្អូនប្រុស ​របស់​ឧកញ៉ា​ ​តាំ​ង ​អ៊ា​ង​ ​បាន​បង្កេី​ត​ដេប៉ូ​យ៉ាង​ធំ​ សម្បើម​មួយ ចាំ​ទិញ​ឈើ​ខុសច្បាប់​ ក្នុង​បរិ​វណ​ក្រុមហ៊ុន { MDS​ ​} ស្ថិតនៅ​ឃុំ​អន្លង់រាប ​ស្រុក​វាលវែង?​។​ ហើយរីឯ​មេការ​ធំ​ម្នាក់ទៀត​ ឈ្មោះ​ ​លីម​ ​ត្រូវជា​កូនប្រុស​បង្កើត​ របស់ ឧកញ៉ា​ ​លាង​ ​ចាន់​មុនី​ ​ដែល​ល្បីឈ្មោះ ​ខាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ​និង ​ជា​មនុស្សជំនិត​ របស់​ឧក​ញ៉ា ​ទ្រី​ភាព​ ​បាន​យក​ទីតាំង​កែច្នៃ​ឈើ​យ៉ាង​ធំ​ ​នៅទល់មុខ​ ក្រុមហ៊ុន​ { ​MDS​ ​} ដំណាក់សុក្រំ​ ​ស្ថិត​ក្នុង​ឃុំ​ សំរោង​ ​ស្រុកក្រវាញ​ ​សម្រាប់​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ និង​ស្ទូច​ដាក់​រថយន្ត​វេ​អង​ ​ដឹក​ចេញទៅ​កាន់​ក្រុងភ្នំពេញ?​។​

 

ប្រភព​ខាងលើ​បន្តថា៖​ ​មេ​ការ​ធំៗ​ទាំងពីរ​នាក់​ ខាងលើ​ ​ចែក​តំបន់​គ្នា​ ដើម្បី​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ ​ដោយ​លោក​ ​ង៉ូវ​ ​ទី​ ​ទទួល​ទិញ​ឈើ​ ដែលគេ​កាប់​ពី​តំបន់​អភិរក្ស​ ភ្នំ​សំ​កុស​ ​ចាប់ពី​ច្រក​អូរ​លាក់​មាស​ ​, ច្រក​ពង​ពង់​ , ​ច្រក​ស្ទឹង​តា​តាំង​ ​, ច្រក​ក្រពើពីរ , ​​ច្រកភ្នំ​ទំព័រ​ ​និង​តំបន់​ភ្នំ​ ​១៥០០​?។ ​ហើយរីឯ​លោក​ ​លីម​ ​មាន​សិទ្ធិ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ ដែលគេ​កាប់​ចេញពី​តំបន់​អភិរក្ស​ ជួរភ្នំ​ក្រវាញ​ ​ចាប់ពី​តំបន់​ខ្សាច់​ពូក​ ​ច្រក​ដា​ ​, ច្រក​អំពិល​ ​, ច្រក​រវៀង​ ​និង​ច្រក​អូរ​លាក់​មាស?​។ ​ហើយឈើ​គ្រប់​ប្រភេទ ​ត្រូវ​បាន​គេ​ប្រមូល​ទិញ​ ​មានឈើ​ប្រណីត ដូចជា៖ ​ប្រភេទ​ឈើរា​ជ​ថ្កុល​ ​, ធ្នង់​ ​, នាងនួន​ ​និង​ឈើ​អា​ប្រភេទ​លេខ២ សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​។​

 

បើតាមផ្ទៃក្នុង​ ក៍បាន​បង្ហើបឲ្យដឹង​ផងដែរថា​៖ ​ក្នុងកាចំណាយ​​ទឹកប្រាក់​ របស់​ឧកញ៉ា​ តាំង​ ​អ៊ា​ង​ ​មិន​តិច​ជាង ៤សែន​ ដុល្លារ​ទេ ក្នុង​មួយ​ខែៗ ដើម្បី​យក​ទៅ​ញ៉ុកមាត់​ ​បិទ​ត្រចៀក​ ​នឹងបិទ​ភ្នែក ​មន្ត្រី​ខិលខូច មួយចំនួន​ ចាប់​ពីថ្នាក់ក្រោម រហូតថ្នាក់លើ? ។ សកម្មភាពនេះ ដំណើរការទៅបាន ក៍ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ តាំងពី​ថ្នាក់​ស្រុក ថ្នាក់ខេត្ត​ ​នឹងក្រសួង​ពាក់ព័ន្ធ​ ក្នុងការទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ផង​ដែរ? ​ទើប​ឧកញ៉ា​ឈ្មួញ​ឈើ តាំ​ង អ៊ា​ង​ ​មានអំណាច​ធ្វើ​ព្យុះ​ ​ធ្វើ​ភ្លៀង ​តាម​ទំនើង​ចិត្ត​ ​រហូតហ៊ាន​ប្រើប្រាស់​ កម្លាំងប្រដាប់អាវុធ​ ​ដេីរ​ចាប់​ឈើ​ពី​ប្រជាពលរដ្ឋ​ ​រក​សុី​ដឹកជញ្ជូន​ឈើ​ លក្ខណៈ​គ្រួសារ​ តាម​ម៉ូតូ​ នឹង​រទេះ​ក្របី​ ​ដែល​មិនព្រម​លក់​ ឲ្យ​ក្រុមហ៊ុនរបស់ខ្លួន ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ?​។

 

​ជាក់ស្តែង​ ចាប់ពី​ថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០១៨ នេះ​ ​បាន​ផ្ទុះ​ការ​តវ៉ា ​ពីសំណាក់​ប្រជាពលរដ្ឋ​ ចំ​នួន​ពីរ​លើក​ ជាមួយ​សមត្ថកិច្ច​ជំនាញ​ ​ដោយ​ក្រុម​ពលរដ្ឋ​ រិះគន់ចំៗថា​ ​ខ្លួនជាម​ន្ត្រី​សមត្ថកិច្ច ស៊ីប្រាក់ខែរដ្ឋ ដែរបានពីរាស្ត្រ បែជាធ្វើកញ្ជះ​ សុី​ឈ្នួល​ដាច់​​ថ្លៃ​ ឲ្យ​ឧកញ៉ា តាំង អ៊ាង ជ្រកក្រោមស្លាក ក្រុមហ៊ុន​ { ​MDS​ ​} របស់​ឧកញ៉ា​ ​ទ្រីភាព ទៅវិញ។​

 

បើ​តាម​មេការ​ម្នាក់ ដឹកឈើ​ចេញពី​ព្រៃ​ យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​ ​ដោយដាក់លក្ខ សុំមិនបញ្ចេញឈ្មោះ បាន​លួច​ខ្សិប ​ប្រាប់ឲ្យដឹង​ថា​៖ ​ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន { MDS​ ​} ឧកញ៉ា​ ​តាំង​ ​អ៊ា​ង​ ​បាន​ចំណាយ​លុយ​ប្រមាណ​ ​៣៥០ដុល្លារ​ ក្នុង១ ម៉ែត្រគូប​ ​បង់​ឲ្យ​ឧកញ៉ា​ ​ទ្រី​ ​ភាព​ ​ដោយមាន​ប្រធាន​តំបន់​ របស់​ក្រុមហ៊ុន​ម្នាក់​ ​ឈ្មោះ​ ជីវ័ន្ត​ { ​ហៅ​ ពៅ​ ​} ចាំ​សម្របសម្រួល​ ឯកសារ​ច្បាប់​ ដឹង​ជញ្ជូន?​។ ​ហើយ​ប្រភេទ​ឈើ​ប្រណីត​ មួយចំនួន​ ត្រូវ​បាន​គេ​ដឹកជញ្ជូន ​យក​មក​ទុក្ខ ​នៅក្នុង​ ក្រុមហ៊ុន​ { ទ្រីភាព​ គ្រុប ​ត្មាត​ពង​ ​} និង​មួយចំនួន​ទៀត ​ដឹក​យក​ទៅ​ស្តុក ​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត​ ​នៅ​ក្រោយ​ទី​តាំ​ រោងចក្រ​កាត់​​ដេរ ៦ជាន់​ ​ផ្លូវ​វេ​ង​ស្រេង​ ​មុន​នាំចេញ ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

ពាក់ព័ន្ធ​បញ្ហានេះ មហាជនបានលើកឡើង នឹងរិះគន់ ទៅលើក្រុមហ៊ុន ទ្រីភាព ផងដែរថា៖ បើពួកគេចាំមិនភ្លេចទេនោះ គេនៅចាំថា លោកឧកញ៉ា ទ្រីភាព បានប្រកាសថា ឈប់ពាក់ព័ន្ធ ទៅនឹងជំនួញឈើទៀតហើយ ចុះហេតអ្វី? បានជានៅតែលិចឮ ធ្វើជាសំបកស្នូក ផ្ដល់ទីតាំង ឲ្យក្រុមមេឈ្មួញ ឧក្រិដ្ឋជន បំផ្លិចបំផ្លាញ​ព្រៃឈើ បន្លំខ្លួនចូលជ្រក ថ្នូរនឹងផលប្រយោជន៍ រហូតអញ្ចឹង ឬមួយលោកឧកញ៉ា លោកមិនបានជ្រាបករណីនេះ ឫយ៉ាងណា? ។

ពាក់ព័ន្ធករណី ដំរីស្លាប់យកចង្អេបាំង ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ឧកញ៉ា តាំង អ៊ាង នឹងលោក ឧកញ៉ា ទ្រីភាព រួមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ក្នុងករណីខាងលើនេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង ធ្វើការសុំបំភ្លឺ អង្គភាពយើង រងចាំការបកស្រាយ ពីសំណាក់លោឧកញ៉ា នឹងអាជ្ញាធរពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

Share on Facebook