ចេញផ្សាយ ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ភ្នំពេញ៖ លោក ហែម បូរិទ្ធ ឬហៅ DJ Lion (ឡាយ អិន) អតីតពិធីករឆ្នើម ប្រចាំស្ថានីយទូរទស្សន៍ CTN និងជាដៃគូ នាយទុយ ដែលគ្រប់គ្នា បានស្គាល់ច្បាស់ នៅក្នុងកម្មវិធី ស្រាទំពាំងបាយជូ Rodonal នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះ បានធ្វើឲ្យមហាជន នឹកស្មានមិនដល់ ក្រោយរូបលោក និងបក្ខពួក ៣នាក់ទៀត ត្រូវមន្ទីរប្រចាំគ្រឿងញៀន បង្រាប់បាន ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ។
ក្នុងការឃាត់ខ្លួន DJ ឡាយ អិន និងបក្ខពួក សរុបគ្នា៤នាក់ { ស្រី១នាក់ } ត្រូវបានសមត្ថកិច្ច ដកហូតបាន ១-ថ្នាំមេតំហ្វេតាមីន { ICE } ទម្ងន់៣៧៤.៣៩ក្រាម ២-សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី ចំនួន ១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម { សរុបជាង ១គីឡូក្រាម } ៣-អាវុធខ្លី ១ដើម { ឡុក } ៤-ជញ្ជីងថ្លឹងគ្រឿងញៀនធំ ១គ្រឿង និងតូច២គ្រឿង ។
គួររំលឹកថា អតីតពិធីកររូបនេះ ធ្លាប់ត្រូវបាន មហាជនអាណិត
អាសូរ ចំពោះរឿងរ៉ាវ ដ៍ហួសចិត្ត ដែលបានធ្វើឲ្យអតីតពិធីកររូបនេះ ខូចចិត្ត ព្រោះស្នេហាបែកបាក់ រួមរស់ជាមួយប្រពន្ធ បាន៥ឆ្នាំ និងមានកូនបីនាក់ តែប្រពន្ធបាន វេចបង្វិចចុះចេញពីផ្ទះ ទៅរស់នៅជាមួយបងថ្លៃ ដែលជាប្តីដើម បងស្រីបង្កើតរបស់ខ្លួន៕