មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សម្ពោធវិមានឈ្នះ ឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានការអញ្ជើញចូលរួម ពីគណៈប្រតិភូ មកពីប្រទេសចិន ថៃ វៀតណាម និងឡាវ

ចេញផ្សាយ ថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ភ្នំពេញ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា នៅថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានការអញ្ជើញចូលរួម ពីគណៈប្រតិភូ មកពីប្រទេសចិន ថៃ វៀតណាម និងឡាវ ដើម្បីចូលរួមអបអរសាទរ។

 

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែង ប្រាប់អ្នកព័ត៌មានយើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះថា មិនទាន់ដឹងថា ថ្នាក់ដឹកនាំ ប្រទេសទាំងនោះ ចូលរួមនៅឡើយទេ ប៉ុន្តែព័ត៌មានច្បាស់ការ គឺមានគណៈប្រតិភូ នៃប្រទេសទាំងនោះ ចូលរួម តបតាមការអញ្ជើញ ពីភាគីកម្ពុជា។

 

ចំពោះការបាញ់កាំជ្រួចវិញ លោកថា នឹងមានការបាញ់ជាច្រើនពាន់គ្រាប់ ជាពិសេស ក៍មានការបាញ់កាំជ្រួច 3D តាមលក្ខណៈទំនើប អាចចេញ ជារូបភាពផ្សេងៗ ប្រមាណរយៈពេល ៤៥នាទីផងដែរ ក្នុងមួយល្ងាចៗ ក្នុងរយៈពេល ៣ថ្ងៃដោយថ្ងៃចុងក្រោយ បាញ់ច្រើនជាងគេ ។

 

សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី ៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំថ្ងៃ ដែលរាជរដ្ឋាភិបាល ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយបាយ ឈ្នះ ឈ្នះ ផងដែរ។ ដោយកម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ៕

Share on Facebook