កីឡាករប្រដល់សេរី ដូង​ ផា​ ហៅ { អេ​ រដ្ឋា } ទទួលបានការអាណិតអាសូរ ពីម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា នឹងបានអំពាវនាវ ដល់​សមត្ថកិច្ចពាក់ព័ន្ធ​ ឲ្យស្វែងរកជនបង្កបទល្មេីស មកផ្តន្ទាទោសតាមច្បាប់.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ភ្នំពេញ ៖​ ក្រោយពីលោក អេភូថង នឹងភរិយារបស់លោក ចេញឡាយ តាមបណ្ដាញសង្គម ហ្វេសប៊ុក អំពាវនាយរកសប្បុរសជន ជួយផ្ដល់ឈាម ឲ្យកីឡាករប្រដាល់សេរី ដូង​ ផា​ ហៅក្រៅថា​ { អេ​ រដ្ឋា } ដែលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៨ ដោយរថយន្តទំនើប ១គ្រឿង បុកពីក្រោយម៉ូតូ ហើយថយក្រោយ កិនពីលើបន្ថែម បណ្ដាលឲ្យកីឡាករ ខាងលើនេះ រងរបួសធ្ងន់ធរ គួរឲ្យអាណិតអាសូខ្លាំងណាស់ ដោយជនបង្ក ចិត្តឃោឃៅ គ្មានចិត្តជាមនុស្ស បើករថយន្ត គេចខ្លួនបាត់ស្រមោល។

 

ដោយទឹកចិត្ត អាណិតអាសូរ​ ជាពន់ពេក នៅថ្ងៃព្រហស្បតិ៍​ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ​ ពិនិត្យស្ថានភាពរបួស​ និងនាំយកថវិកាមួយចំនួន​ ផ្តល់ជូន​កីឡាករ ប្រដាល់សេរី ដូង​ ផា​ ហៅក្រៅថា​ { អេ​ រដ្ឋា } ដោយផ្ទាល់ ដែរកំពុងសម្រាក់ព្យាបាល សង្គ្រោះ​បន្ទាន់ នៅមន្ទីពេទ្យ កាលម៉ែត្រ ។

 

បើតាមការឲ្យដឹង ពីលោក អេ ភូថង បានឲ្យដឹងថា កីឡាករប្រដាល់សេរី ដូង​ ផា​ ហៅក្រៅថា​ { អេ​ រដ្ឋា } មានអាយុ​ ២១ឆ្នាំ​ ជាកូនកំព្រា ឪពុកម្តាយ​ ​រងបួសធ្ងន់ធ្ងរ​ ដោយសារថយន្តបុក​និង​កិន​បន្ថែម កាលពីយប់ថ្ងៃទី​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៨ នេះ ​បែក​ប្លោកនោម ដាច់ពោះវៀន នឹងដាច់​សរ​សៃ​ឈាម​ក្រលៀន ផងនោះ​ បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះបន្ទាន់ យ៉ាង​យកចិត្តទុកដាក់ ពីក្រុុមគ្រូពេទ្យ​ នៃមន្ទីរពេទ្យកាល់ម៉ែត​ ភ្នំពេញ។

 

ក្នុងការចុះសួរសុខទុក ពីសំណាក់មន្ត្រី កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការសោក​ស្តាយ​ ចំពោះលោក​ ដូង​ ផា​ { ហៅ រដ្ឋាករ } ដែលរងគ្រោះថ្នាក់ ដោយជនបង្កយ៉ាងព្រៃផ្សៃ​ និងផ្តាំផ្ញេី ឲ្យអនុវត្តតាមការណែនាំ របស់គ្រូពេទ្យ និងសូមឲ្យបានឆាប់ជាសះស្បើយឡេីងវិញ។ ហើយជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ សូមអំពាវនាវដល់​ សមត្ថកិច្ចពាក់ព័ន្ធ​ ឲ្យស្វែងរកជនបង្កបទល្មេីស មកផ្តន្ទាទោសតាមច្បាប់៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author