សូមអបអរសាទរ ចំពោះសមិទ្ឋផលប្រវត្តិសាស្រ្ត នៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបាន កសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ នឹង សម្ភោធជាផ្លូវការ នៅថ្ងៃស្អែក ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា

ចេញផ្សាយ ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ភ្នំភេញ៖ ក្នុងនាមខ្ញុំបាទ បាន គន្ធី ចាងហ្វាងការផ្សាយ កាសែត { កម្ពុជា ជោគជ័យ } គេហទំព័រ ស៊ី អេស អិន { CSN } TV ព័ត៌មាន នឹងគេហទំព័រ ខេស៊ីស៊ី { KCC } រួមទាំងសហការី ភ្នាក់ងារយកព័ត៌មាន ទាំងអស់ សូមអបអរ
សាទរ ចំពោះសមិទ្ឋផលប្រវត្តិសាស្រ្ត នៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបាន កសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ នឹង សម្ភោធជាផ្លូវការ នៅថ្ងៃស្អែក ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ។

វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។

វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជា បានរួបរួមគ្នា ជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុត ពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុត ពីការបែងចែកទឹកដី តំបន់ត្រួតត្រា ឈ្នះរួចផុត ពីភាពក្រីក្រ និងឈ្នះរួចផុត ពីការអុចអាល ដោយបរទេស ដែលពេលនេះ កម្ពុជាកំពុងដឹកនាំអនាគត វាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿង នៅក្នុងសន្តិភាព ដ៏យូរអង្វែងនេះតទៅ។

 

សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅ ថ្ងៃទី ២៩ – ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋាន មរតកតេជោ នៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់៕

សូមជួយស៊ែរព័ត៌មាននេះផង: