ស្លាប់ទៀតហើយ ទាំងម្ដាយនឹងកូនក្នុងផ្ទៃ.! ដោយសារការប្រហែស នឹងមិនយកចិត្តទុក្ខដាក់ ពីសំណាក់ម្ចាស់គ្លីនីក { ឡាំ ប៊ុនថន }

ចេញផ្សាយ ថ្ងៃសៅរ៍​ ៧រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង គួរឲ្យខ្លោចផ្សាណាស់! ដោយស្ត្រីពោះធំ និងកូនក្នុងផ្ទៃម្នាក់ បានបាត់បង់ជីវិតទាំង ២នាក់ ខណៈគាត់ឈឺពោះ ទៅសម្រាលកូននៅ មន្ទីរសម្រាក​ និងព្យាបាល { ឡាំ ប៊ុនថន } ដែរមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសាររង់ចាំគ្រូពេទ្យយូរពេក។

 

ប្រភពព័ត៌មាន បងស្រីជីទូតមួយ របស់ស្ត្រីរងគ្រោះ បានប្រាប់ភ្នាក់ងារ CSN ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ យ៉េម មករា អាយុ ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្ន ស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

 

បងស្រីដដែរ បានបន្តថា ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦ នឹង០០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៍សម្រចដឹកទៅគ្លីនីក { ឡាំ ប៊ុនថន } ដែលមកដល់នៅម៉ោង៧ នឹង០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចា ជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ ។ នៅវេលាម៉ោង៨ នឹង០០នាទីព្រឹក ខាងគ្លីនីក ដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។

 

យោងតាមសម្ដី បងស្រីមួយរូប ដែលបានអះអាងថា ត្រូវជាបងស្រីជីទូតមួយ បានឲ្យដឹងថា រហូតដល់ម៉ោង១១ នឹង០០នាទីព្រឹក ស្ត្រីរងគ្រោះ បានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៍បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ស្ត្រីរងគ្រោះ បានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់
ខ្យល់តាំងពីពេលណាទេ។

 

ពាក់ព័ន្ធករណីនេះ ខាងគ្លីនីក { ឡាំ ប៊ុនថន } បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានយើងថា ការស្លាប់របស់ស្ត្រីរងគ្រោះ មានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអាការៈធ្ងន់ធ្ងរតែម្តង ប៉ុន្តែខាងគ្លីនីក { ឡាំ ប៊ុនថន } មិនបានបញ្ជាក ពីជំងឺម្យ៉ាងនោះទេ។

 

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួន ដែលមើលឃើញហេតុការណ៍នេះ ​ក៍បានលើកឡើង ផងដែរថា ករណីនេះ ម្មាស់គ្លីនីក មិនគួររកលេស លើកហេតុផល ពីនេះពីនោះទេ ក្រមសីលធម៌​ ជាគ្រូពេទ្យ ត្រូវតែសង្គ្រោះទៅដល់អ្នកជំងឺ បើខ្លួនមិនមានសម្ថភាព ឬគ្មានជំនាញទេ កំយកគេមកទុករហូត មានបញ្ហាអញ្ចឹង ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើន ក៍បានទទូចដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មេត្តាចាត់ឲ្យមន្រ្តី ស្រលាញ់រាស្ត្រពិត ចុះទៅស្រាវជ្រាវរឿងរកការពិត ក្នុងករណីនេះ ជាបន្ទាន់ផង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ដល់ជនរងគ្រោះ លើកក្រោយៗទៀត។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង: