ឯកឧត្ត ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្តាប់ប្រសាសន៍ណែនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

ចេញផ្សាយ ថ្ងៃទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

តាកែវ៖ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាល ខេត្តតាកែវ បើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ លេខ ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្តាប់ប្រសាសន៍ណែនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

 

ក្នុងកិច្ចប្រជុំ នាព្រឹកនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ បានក្រើនរំលឹក លើបញ្ហាវិន័យ មួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញ លើវិន័យនេះដែរ មន្ត្រីនគរបាលទាំងអស់ត្រូវតែគោរព លើបទបញ្ជា របស់អង្គភាព ដែលជាវិន័យ របស់កងកំលាំងលេខ ០០៦ ។

 

ក្នុងនោះអស់លោក ត្រូវតែអនុវត្ត អោយបានម៉ឺងម៉ាត់ លើវិន័យរបស់អស់អង្គភាព អោយបានម៉ត់ចត់ ដូច្នេះកងកម្លាំង គឺមិនត្រូវដើរហើរ អត់ច្បាប់នោះទេ អញ្ចឹងដើម្បីអោយអស់លោក គោរពទៅតាមវិន័យនេះដែរ គឺតម្រូវអោយអស់លោក ត្រូវយកចិត្តទុក្ខដាក់ លើកត្តព្វកិច្ច របស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនេះ ជាការងារ ដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះ ទទួលបានជោគជ័យ ទៅបានគឺកើតឡើង ចេញពីការសាម្គីគ្នា អញ្ចឹងសង្ឃឹមថា អស់លោក និងគោរពតាមបទបញ្ជា និងចេះសាម្គីគ្នា ដើម្បីសម្រេចបាន នូវគោលការណ៍ របស់ថ្នាក់ដឹកនាំ ដែលដាក់មកអោយថ្នាក់ក្រោម៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author