មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកឧកញ៉ា លឹម ហេង កំពុងប្រើអំណាចក្ដោប យកដីព្រៃគ្រប់គ្រងដោយរដ្ឋ ជាច្រើនហិកតា នៅតំបន់ជប់ត្រឡោក បន្ទាប់ពីល្បីថាលោក ស ថាវី អតីតអភិបាលខេត្ត ជាអ្នករៀបចំលក់ទិញ.!

ចេញផ្សាយ ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តឧត្តមានជ័យ៖ ដីព្រៃភ្នំគ្រប់គ្រងដោយរដ្ឋ ជាច្រើនហិកតា នៅតំបន់ជប់ត្រឡោក ស្ថិតនៅភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ត្រូវបានគេរាយការណ៍ថា កំពុងឋិតក្នុងកណ្ដាប់ដៃ អ្នកមានលុយ លំដាប់​ឧកញ៉ា ស្រុកខ្មែរម្នាក់ ឈ្មោះ លឹម ហេង ដែរជាថៅកែកាស៊ីណូ នឹងជាឈ្មួញឈើ ដ៍ល្បីឈ្មោះ ​ផងនោះ បន្ទាប់ពីអ្នកមានអំណាច ក្នុងខេត្តឧត្តមានជ័យ កាត់លក់ ក្នុងតំលៃ ៧០មុឺនដុល្លារ យកលុយដាក់ហោប៉ៅ ធ្វើមានបានយ៉ាងរំភើយ។

 

តាមសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ថា ​សព្វថ្ងៃនេះ​ឈ្មួញ​កំពុង​ប្រើ​រូបភាព​ កៀងគរ​ប្រជាពលរដ្ឋ​ អោយទៅ​ស៊ី ឈ្នួល កាប់បំផ្លាញ​ព្រៃឈើ ​រាន​យក​ដី នៅ​តំបន់​ខាងលើនេះ ​ជាក់ស្ដែង​ នៅតាម​កំផែង​ថ្ម​ នៅក្នុង​ព្រៃ​លើ​ភ្នំ ជប់​ត្រឡោក គេ​ឃើញ​មានការ​បាញ់ថ្នាំ​ក្រហម ​ដាក់ថា ហាម ហើយ​សញ្ញា​ខ្លះទៀត ​ដាក់ឈ្មោះ​ លោក​ឧក​ញា លឹម ​ហេង​ នេះ​បញ្ជាក់បាន​ថា​ ហាម​ពលរដ្ឋ​ មិន​អោយទៅ​រាន​ព្រៃឈើ យក​ដី​នៅ​តំ​នោះ​ ជា​កម្ម​សិទ្ធ​របស់ខ្លួន ព្រោះ​ជា​ដី​របស់លោក​ឧកញ៉ា ​លឹម ​ហេង​ ទាំងអស់​ទៅហើយ​។​ ដូច្នេះមានន័យថា ពលរដ្ឋណាម្នាក់ ក៍គ្មានសិទ្ធ ចូលទៅប៉ះពាល់ នៅតំបន់នោះបានដែរ ព្រោះថា ដីនេះបានក្លាយទៅជាដី របស់លោកឧកញ៉ា លឹម ហេង តែម្នាក់គត់ ក្រោយពីមានការឃុបឃិតគ្នា ជាប្រព័ន្ធរួចមក។

 

ជុំវិញបញ្ហានេះ មហាជនបានលើកឡើងថា ​ការ​ឃុបឃិត​គ្នា​ លក់​ទិញ​លក់​ដីព្រៃ​ភ្នំ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ នៅ​ភូមិ​ជប់​គគី​ខាងលិច​ ឃុំ​ជប់​គគី ស្រុក​បន្ទាយ​អំពិល នោះ​ក៍​ព្រោះតែ ​តំបន់​នោះ​ កំពុងតែ​មានការ​អភិវឌ្ឍ​ន៍​ និង មាន​ហាងឆេង​ដី​ឡើងថ្លៃ​កប់​ពពក ។ ​ទោះជា​យ៉ាងណា​​ លោក រតនា តំណាងអោយ​លោក​ឧក​ញា ​លឹម​ ហេង បាន​បដិសេធ ​ជាមួយ​អ្នកព័ត៌មានថា ខាង​ក្រុមហ៊ុន​ មិនបាន​ទិញ​ដី​នេះ ពី​អ្នកមានអំណាច​ នៅ​ខេត្តឧត្ដមានជ័យ​ ក្នុង​តំលៃ​ ៧០​ម៉ឺន​ដុល្លារ ​នោះទេ​។​ ក៍ប៉ុន្តែ​ លោកបាន​ទទួលស្គាល់ថា បើ​ទិញ​ពី​ប្រជាពលរដ្ឋ​នោះ ​ពិត​ជាមាន​មែន ​ក៍​ប៉ុន្តែលោក មិនបានបញ្ជាក់​ ឬក៍​បង្ហាញ​ឯកសារ​ លក់​ទិញ​ ពី​បុគ្គល​ណា​ម្នា​ក់ នៅ​តំបន់​ចោទ​ប្រា​កាន់ ដ៍ក្ដៅគគុក ខាងលើ​នោះទេ​។​

 

ប្រភពច្បាស់មួយ ពីមន្ត្រីអាជ្ញាធរ ក្នុងខេត្តឧត្តមានជ័យ សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ CSN យើងថា ដីព្រៃភ្នំនៅតំបន់ ចំណុចខាងលើនេះ គ្រប់គ្រងដោយរដ្ឋ បច្ចុប្បន្ន ត្រូវបានអាជ្ញាធ័រ និងមន្រីរជំនាញ ឃុបឃិតគ្នាជាប្រពន្ធ័ ដោយយកឈ្មោះ ប្រជាពលរដ្ឋ ធ្វើជាខែល ដើតួជាអ្នកទិញលក់ដីព្រៃភ្នំខាងលើ ទៅអោយលោកឧកញ៉ា លឹម ហេង ដោយមានឯកឧត្តម ស ថាវី អតីតអភិបាល ខេត្តឧត្តមានជ័យ និងជាអនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ នាពេលបច្ចប្បន្ននេះ ជាអ្នកនៅពីក្រោយខ្នង ក្នុងរៀបចំ លក់ក្នុងតម្លៃ ៧០ដុល្លារ? ។

 

ពាក់ព័ន្ធ ឃុបឃិតគ្នាទិញលក់ ដីព្រៃគ្រប់គ្រងដោយរដ្ឋ នៅចំណុចខាងលើ ប្រជាពលរដ្ឋជាច្រើន ​សង្ឃឹមថា​ នឹងមាន​ចំណាត់ការ​ទប់​ស្គា​ត់​ ចេញពី​ឯកឧត្តម ​ជា ​សុផារ៉ា​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម ជាមិនខាន​។

 

ជុំវិញការចោទប្រកាន់ខាងលើ អង្គភាព CSN យើង មិនអាចសុំការបំភ្លឺ ពីឯកឧត្តម ស ថាវី អតីតអភិបាល ខេត្តឧត្តមានជ័យ និងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សព្វថ្ងៃនេះបានទេ នាព្រឹកថ្ងៃទី០១២ ខែមករា ឆ្នាំ២០១៩ នេះ ដោយទូរសព្ទ មិនអាចទំទាក់ទំទងបាន។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

Share on Facebook