លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ត្រូវបានគេសង្ស័យថា ជាអ្នកបើកភ្លើងខៀវ ឲ្យមេឈ្មួញឈើ ឧកញ៉ា តាំង អ៊ាង ធ្វើសកម្មភាព​កាប់បំផ្លាញ នឹងដឹកឈើមិនប្រក្រតី ពីស្រុកវាវែង នឹងស្រុកក្រវាញ.!

ចេញផ្សាយ ថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តពោធិ៍សាត់៖ ប្រភពពី​មន្ត្រី​ម ន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់នឹងនេសាទ និង​ មន្ត្រី​មន្ទីរ​បរិស្ថាន ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន ព្រៃឈើនៅក្នុងស្រុកវាវែង កំពុងរងការកាប់បំផ្លិចបំផ្លាញ យ៉ាងរង្គាល ពីសំណាក់មេ​ឈ្មួញ តាំង អៀង យកអំណាចជាឧកញ៉ា ធ្វើសម្មភាព​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​វាលវែង និង ​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​ មាន​ការឃុបឃិត​ បើកដៃ​ពី​សំណាក់​ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រម៉ាញ់ នឹងនេសាទ ខេត្តពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទី រ​បរិស្ថាន​ខេត្ត ពោធិ៍សាត់ ផងដែរ​។

 

ប្រការនេះ​ កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ​ជា​បន្តបន្ទាប់​ ចៀស​មិន​ផុត​ឡើយ​។ ហើយ មេ​ឈ្មួញ តាំង អៀង កំពុង​សប្បាយ​ប្រមូល​លុយ​ ពី​សកម្មភាព​ បំផ្លាញ​ព្រៃឈើ ហើយ​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជាច្រើន​ស្ថាប័ន​ កំពុង​ចាត់ទុក​មេ​ឈ្មួញ តាំង អៀង ជា​ប្រភព​ចំណូល ​ដ៍សំខាន់​របស់​ពួកគេ​។

 

ប្រភពបានបន្តឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ តាំង អៀង អាច​បន្តសកម្មភាព​ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​ ក៍អាចមានការឃុបឃិត នឹងបើកភ្លើងខៀវ ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្តផងដែរ ។ ព្រោះថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ ជាច្រើន​ស្ថាប័ន​ មិន​ហ៊ាន​ប៉ះពាល់​ មេ​ឈ្មួញ តាំង អៀង នោះទេ ​បើទោះបីដឹងថា ​ឈ្មួញ​ម្នាក់នេះ បាន​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន { ​អឹម​ឌី​អេស } របស់​ឧកញ៉ា ទ្រី ភាព ដែល​ហួស​សុពលភាព​ ធ្វើជាខែលបន្លាចគេឯង ដើម្បី​ដឹកជញ្ជូន​ឈើ​ យ៉ាង​គឃ្លើន ​ក៍ដោយ​ ។

 

មតិមហាជន បានលើកឡើង នឹងរិះគន់ថា ទោះបីមានការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក ជាបន្តបន្ទាប់ ពីសកម្មភាពកាប់ នឹងដឹកជញ្ជូនឈើ របស់មេឈ្មួញ តាំង អ៊ាង យ៉ាងណាក៍ដោយ ក៍ពុំឃើញ លោក ម៉ៅ ធនិន អភិបាល ខេត្ត​ពោធិ៍សាត់ នឹងមន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធ មានចំណាត់ការ ចុះពិនិត្យ ឬមានវិធាការទប់ស្កាត់នូវឡើយទេ មានតែនាំគ្នា រក្សា​ភាព​ស្ងៀមស្ងាត់​ ហើយ​បណ្ដោយ ​ឲ្យ​មេ​ឈ្មួញ តាំង អៀង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។

 

ជាងនេះទៅទៀត ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ ​នៃ​ក្រសួងកសិកម្ម ក៍កំពុង​សម្ងំស្ងៀម​ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ខណ:មេ​ឈ្មួញ តាំង អៀង ដែលមាន​ខ្នងបង្អែក​រឹងមាំ​ នឹងមានលុយ បិទភ្នែក បិទត្រចៀក នឹងបិទមាត់ សម្រាប់ធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។

 

ដោយឡែកប្រជាពលរដ្ឋ​ ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង បាន​លើកឡើងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ ក្នុងស្រុក​ទាំង​២​នេះ ចៀស​មិន​ផុត ពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​លោក ម៉ៅ ធនិន អភិបាល ខេត្ត​ពោធិ៍សាត់ ក៍ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ​ក្នុង​ខេត្តពោធិ៍សាត់ គ្មាន​ឆន្ទៈ​ ក្នុងការ​បង្ក្រាប​ នឹងទប់ស្កាត់ ​បទល្មើស​ព្រៃឈើ ​ឲ្យ​ស្របទៅតាម​បទបញ្ជា​ លេខ​ ០០២ របស់​រាជរដ្ឋាភិបាល នោះទេ​​។

 

តាមសម្តី ប្រជាពលរដ្ឋ បានរៀបរាប់ ដូច្នេះថា ប្រសិនបើគ្មានការទប់ស្កាត់ និងបង្រ្កាប អោយបានទាន់ពេល ពីប្រមុខថ្នាក់ដឹកនាំ ក្រសួងកំពូលៗ នោះទេ ដែនជំរកសត្វព្រៃ ភ្នំសំកុស និងព្រៃជួរភ្នំក្រវាញ និងត្រូវកាប់បំផ្លាញ និងវិនាសហិនហោច ក្នុងរយះពេលដ៍ខ្លី ខាងមុខនេះ ក្រោមស្នាដៃ របស់លោកឧកញ៉ា តាំង អ៊ាង ជាមិនខាន។ ហើយជាចុងក្រោយ គាត់សូមអោយមានការអន្តរាគមន៍ ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចុះស្រាវជ្រាវពិនិត្យមើល សកម្មភាព មេឈ្មួញបំផ្លាញព្រៃឈើ តាំង អ៊ាង កំពុងធ្វើស្ម្មភាព នៅស្រុកវាវែង នឹងស្រុកកហរវាញ ខេត្តពោធិ៍សាត់នេះ ជាបន្ទាន់ផង ទើបឧកញ៉ា ឈ្មួញឈើរូបនេះ ក្រែងញញើត ព្រោះត្រឹមមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងខេត្ត បានត្រឹមតែអង្គុយ រាប់ក្បាលឡាន នឹងរាប់ ថ្ងៃ ខែ តែប៉ុណ្ណោះ។

 

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN យើង មិនអាចស្វែងរកសុំការបំភ្លឺ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នឹងលោកប្រធានមន្ទីរពាក់ព័ន្ធ ខាងលើនេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរសព្ទ សម្រាប់ធ្វើការទំទាក់ទំទង សុំការបំភ្លឺ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង: