លោក សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ នឹងលោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​ អម​សាលាដំបូង ​ខេត្តកំពង់ស្ពឺ ឆ្លើយដាក់គ្នាទៅវិញទៅមក ក្រោយពីបែកធ្លាយរឿង ដោះលែងជនសង្ស័យ ២នាក់ ជាមុខសញ្ញាចោរប្លន់.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

​កំពង់ស្ពឺ ​៖ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ នឹងលោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​ អម​សាលាដំបូង ​ខេត្តកំពង់ស្ពឺ ឆ្លើយដាក់គ្នា ក្រោយពីបែកធ្លាយរឿង ដោះលែងជនសង្ស័យ ២នាក់ ជាមុខសញ្ញាចោរប្លន់ ទី​១​ ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ែ ឃុំ​កំពង់​អុស ស្រុក​ព​ញ​ឮ ខេត្តកណ្ដាល និង​ទី​២​ ឈ្មោះ នោ ពន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ រស់
នៅ​ភូមិ​ព្រៃ​អ​ន្សែ ឃុំ​ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែរត្រូវបានកម្លាំងនគរបាល ស្រុកឧដុង្គ ចាប់ខ្លួន​កាលពី​ព្រឹក​ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ទោស​។

 

ពាក់ព័ន្ធការបែកធ្លាយ នូវអំពើពុករលួយខាងលើ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ បាន​ប្រាប់អ្នកព័ត៌មានយើងថា ពាក់ព័ន្ធការដោះលែងនេះ សួរ​ទៅ​លោកស្រី​ ព្រះរាជអាជ្ញា ចា​ត សូរ​ស្មី ខាងនគរបាល ​មិនមាន​សិទ្ធិ​ ឲ្យ​ជនសង្ស័យ​ នៅក្រៅ​ឃុំ​ទេ​។ ហើយ ការសម្រេច​ដោះលែង ជនសង្ស័យ ​ជា​មុខសញ្ញាចោរប្លន់ មិនមាន​ពាក់ព័ន្ធ​នឹង​លោក​ទេ គឺ​លោកស្រី​ ព្រះរាជអាជ្ញា ចា​ត សូរ​ស្មី ជា​អ្នកសម្រេច​។​​

 

បើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ​សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​ នេះថា រឿង​ដោះលែងជនសង្ស័យ ២​នាក់ ខាងលើ គឺធ្វើតាមការស្នើសុំ របស់លោក ​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ ។

 

សេចក្តីថ្លែងការណ៍លេខ ២៧ ស​.​ថ​.​ក​/០១៩ របស់សាលាដំបូង ​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ បាន​ផ្ញើ​របាយការណ៍​លេខ ០៣ ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ ដោយ​ស្នើសុំ​ ឲ្យព្រះរាជអាជ្ញា ដោះលែង​ជនសង្ស័យ ជា​ចោរប្លន់ ទាំង​ ២​នាក់​នោះវិញ ព្រោះ​គ្មាន​ភស្តុតាង​ ដាក់បន្ទុក​នោះទេ​ ទើប​ព្រះរាជអាជ្ញា សម្រេច​ឲ្យ​ដោះលែង ដោយ​ចា​រលើ​របាយការណ៍​ រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍ទោ សម សាមួនស្នងការខេត្ត ដោយ​តម្រូវ​ឲ្យនគរបាល​៖ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​ តាម​នីតិវិធី ត្រូវមាន​អ្នកធានា​ច្បាស់លាស់ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ មិន​ប្រព្រឹត្ត​ខុសច្បាប់​។​

 

បើតាម​ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​ចោរប្លន់​ឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូត​វត្ថុតាង​មួយចំនួន ពី​ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } មានរថយន្ត​ ម៉ាក​សាំ​យ៉ុង ​ព័​ណ័ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7761 ចំនួន ១​គ្រឿង និង​គ្រឿង​សោ ​។​ ហើយ​នៅពេល​ឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ច ដកហូត​បាន ម៉ូតូ ម៉ាកសេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត 1K-1421 និង​ទូរស័ព្ទដៃ​ ចំនួន ១​គ្រឿង​។​ ហើយក្រោយពី​ឃាត់ខ្លួន ជនសង្ស័យទាំង ២​នាក់​ បាន​ហើយ ប្រពន្ធ​របស់​ជនសង្ស័យ​ ឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទ​ស្រី អាយុ ២៩​ឆ្នាំ បាន​មកប្រគល់​វត្ថុតាង​ មួយចំនួនទៀត ​រួមមាន​៖ ​កូនសោ ប្រដាប់​ឆ្កឹះ​សោ​ម៉ូតូ ប្រដាប់​កឹ​ប​ស្លាក​លេខ ជាដើម​។

 

រីឯរថយន្ត​ខាងលើ​ ត្រូវពួកគេ​លួចបាន រួច​យកទៅ​លាក់ទុក នៅផ្ទះ​របស់​ឈ្មោះ​ នោ ពន កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​។​​ ហើយបន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } សមត្ថកិច្ច​បាន​ឈានដល់​ការឃាត់ខ្លួន​ ជនសង្ស័យ ​ឈ្មោះ នោ ពន យកទៅ​សាកសួរ​ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ បានសារភាពថា ពួកគេធ្លាប់ធ្វើ​សកម្មភាព កាច់ក​ម៉ូតូ នៅ​ខេត្ត​ព្រះសីហនុ ចំនួន ៣​លើក យកមក​លក់​នៅផ្ទះ​ ឈ្មោះ នោ ពន​។​

 

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបន្តឲ្យដឹងថា៖ ករណីដ៍រសើបនេះ បែកធ្លាយចេញពី ប្រពន្ធ​របស់​ជនសង្ស័យ​ ឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទ​ស្រី អាយុ ២៩​ឆ្នាំ ដើរអួតអាង ​និយាយ​ប្រាប់​អ្នកភូមិ និងបាន​និយាយ​ប​ញ្ឈី​ ចំអកឡកឡឺយ​ ដល់មន្ត្រីប៉ូលីសមូលដ្ឋានថា៖ សម័យនេះ គុកគេធ្វើដាក់អ្នកអត់មានលុយ បើមានលុយហើយ ប្រើខ្មោចឲ្យកិនម្សៅក៍បានដែរ សមត្ថភាព​ ត្រឹមប៉ូលីសក្រោមអស់ហ្នឹង មិនដឹង​ជា​ខំ​មក​ចាប់​ប្តី​ខ្ញុំធ្វើ​អី​ បើ​គង់តែបញ្ជូន​ទៅដល់​លើ គេ​ដោះលែង​មកវិញ​ដដែល​ អីក៍ល្ងង់ម្លេះ អស់​តែ​ម្នាក់ ៦០០០​ដុល្លារ ចេញ​មកវិញ​ប្រុយ អត់​បញ្ហា​។​

 

ពាក់ព័ន្ធការដោះលែង ជនសង្ស័យមុខសញ្ញាចោរប្លន់ ទាំង២ នាក់ ខាងលើ មានមន្ត្រីនគរបាលមួយចំនួន សុំមិនបញ្ចេញឈ្មោះ បាននាំគ្នារអ៊ូរទាំ នឹងរិះគន់ ដល់ថ្នាក់ដឹងនាំលើ របស់ខ្លួន យ៉ាងចំៗថា៖ ករណីនេះ ប្រសិនបើដូចអ្នកនាំពាក្យ សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ បាន​ផ្ញើ​របាយការណ៍​លេខ ០៣ ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១
៩ ស្នើសុំ​ ឲ្យព្រះរាជអាជ្ញា ដោះលែង​ជនសង្ស័យ ជា​ចោរប្លន់ ទាំង​ ២​នាក់​នោះវិញ ដោយថា ​គ្មាន​ភស្តុតាង​ ដាក់បន្ទុក​នោះ មិនដឹកថាភស្តុតាង បែបណាទើបអាចដាក់បន្ទុក ទៅលើជនសង្ស័យបាននោះទេ ព្រោះថា ភស្តុតាង នឹងចម្លើយសារភាព របស់ជនសង្ស័យ នៅចំពោះសមត្ថកិច្ចក៍មាន នេះដោយសារប្រយោជន៍ នឹងលាភសក្ការៈ ផ្ទាល់ខ្លួន​ ឬយ៉ាងណា​ បានជាមើលមិនឃើញ ពីការលំបាក របស់កូនចៅ ថ្នាក់ក្រោម ដែរខិតខំស្រាយជ្រាវ រកមុខសញ្ញា មិនគិតថាយប់ ឬថ្ងៃ មិនគិតពីការគ្រោះថ្នាក់ ទម្រាំចាប់បានជនសង្ស័យ និងភស្តុតាងមួយចំនួន រៀបចំកសាងសុំណុំរឿង ហើយត្រូវចំណាយថវិកា បញ្ជូនខ្លួនជនសង្ស័យទៅលើ មិនជាការស្រួលទេ តែចុងក្រោយ ថ្នាក់លើ ធ្វើឲ្យជនសង្ស័យ វាយតម្លៃនឹងមើលងាយ តែប៉ុណ្ណោះ​។

 

ពាក់ព័ន្ធ​កាលដែល លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​ អម​សាលាដំបូង ​ខេត្តកំពង់ស្ពឺ នឹងលោក សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ កំពុងឆ្លើយដាក់គ្នា ទៅវិញទៅមកនេះ មជ្ឈដ្ឋាននានា បានលើកឡើង នឹងរិះគន់ថា ករណីនេះ បើអ្នកទាំង២នាក់ មិនមានការត្រូវរ៉ូវគ្នា ពាក់ព័ន្ធនឹងប្រយោជន៍ទេ ក៍លោកស្នងការរូបនេះ មិនអាចហ៊ាន ផ្ញើ​របាយ
ការណ៍​លេខ ០៣ ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ ស្នើសុំ​ ឲ្យព្រះរាជអាជ្ញា ដោះលែង​ជនសង្ស័យ ជា​ចោរប្លន់ទាំង​ ២​នាក់​នោះវិញដែរ នេះមុខតែមានការត្រូវរ៉ូវគ្នា រវាងក្រុមគ្រួសាររបស់ជនសង្ស័យ នឹងលោកស្នងការរូបនេះ ក្នុងតម្លៃណាមួយ ដូចប្រពន្ធជនសង្ស័យ បានដើរអួតអាង ប្រាប់អ្នកភូមិនោះហើយ។

 

ប្រភពពីមជ្ឈដ្ឋាន បានបន្តរិះគន់ថា លោក សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ មិនគួរអ្វើទង្វើបែបនេះ ព្រោះតែប្រយោជន៍ ផ្ញើរបាយការណ៍ អន្តរាគមន៍ ស្នើសុំព្រះរាជ្ញា ដោះលែងជនសង្ស័យទាំង២នាក់ ដែលជាមុខសញ្ញាចោរប្លន់ ឲ្យរួចខ្លួនបានយ៉ាងស្រួល ខណ:សមត្ថកិច្ចនគរបាលមូលដ្ឋាន
ខំចាប់បញ្ជូនទៅ ហើយថាគ្នានភស្តុតាងច្បាស់លាស់ ក្នុងការដាក់បន្ទុកទៅវិញ ទង្វើបែបនេះ កំពុងបង្រៀនកូនចៅ នៅថ្នាក់ក្រោមៗ ឲ្យចេះពុករលួយហើយ ខំចាប់បញ្ជូនធ្វើអ្វី បើចាប់បញ្ជូនទៅ ដោះលែងមកវិញដដែល ជាក់ស្ដែងដូចករណីនេះអញ្ចឹង។

 

មជ្ឈដ្ឋាននានា បានអំពាវនាយ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាដាក់ការសើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើលោក ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ ខេត្តកំពង់ស្ពឺ ជាបន្ទាន់​ផង ព្រោះថា កាស្នើសុំ ឬហៅថា ជាការអន្តរាគមន៍​ ដោះលែងជនសង្ស័យ ជាមុខសញ្ញាចោរប្លន់ ២នាក់ ខាងលើនេះ សង្ស័យពាក់ព័ន្ធ នឹងថ្នូរផលយោជន៍ ច្រើនជាងហេតុផលថា ដោះលែងជនសង្ស័យ ជា​ចោរប្លន់ ទាំង​២​នាក់ ព្រោះគ្មាន​ភស្តុតាង​ ដាក់បន្ទុក​។

 

គួរញ្ជាក់ផងដែរថា ជនសង្ស័យ ជាមុខសញ្ញាចោរប្លន់ ទាំង ២​នាក់ ដែល​នគរបាល ឃាត់ខ្លួន​បាន ទី​១​ ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ែ ឃុំ​កំពង់​អុស ស្រុក​ព​ញ​ឮ ខេត្តកណ្ដាល និង​ទី​២​ ឈ្មោះ នោ ពន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ​ន្សែ ឃុំ​ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​ ត្រូវ​កម្លាំង​នគរបាល ​ស្រុក​ឧដុង្គ ​ចាប់ខ្លួន​កាលពី​ព្រឹក​ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ទោស​។​​ ហើយជនសង្ស័យ​ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } ត្រូវ​ចាប់ខ្លួន កំពុងបើក​រថយន្ត​ ម៉ាក​សាំ​យ៉ុង​ ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7761 ស៊េរី​ឆ្នាំ ២០០២ ចេញពីផ្ទះ រ​បស់ជនស​ង្ស័​យ ឈ្មោះ នោ ពន នៅ​ចំណុច​ ភូមិ​ព្រៃ​អ​ន្សែ ​ឃុំ​ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

 

​សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង: