ក្ដៅៗ មុននេះបន្តិច លោក ផ្កាយ១ ផូ សុផល រួម​ទាំង​មន្ត្រី​នគរបាល​ ចំនួន​៥​នាក់​ទៀត ត្រូវបានឃាត់ខ្លួននៅមុខឃ្លាំង ក្នុងខ័ណសែនសុខ

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ​ប្រហែល​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ មានករណូមួយកក្រើក បង្កការភ្ញាក់ផ្អើ នៅ​ចំណុច​មុខ​ឃ្លាំង ​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិតភូមិ​ចុង​ថ្នល់​ ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

មាសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្បែកន្លែងកើតហេតុ ​ពួកគេបានឃើញ មន្ត្រី​នគរបាល ​ដែល​នៅគណៈកម្មការ ​ប្រយុទ្ធ​ប្រឆាំង​ ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ ​ត្រូវ​បាន​កម្លាំង​តម្រួត​បទបញ្ជា​ សហការ​ជាមួយ ​នគ​បាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរនាំ ។ ហើយមន្ត្រី​នគរបាល​ ដែលត្រូវបាន​សមត្ថកិច្ច​ ឃាត់ខ្លួន​នោះ ​មានតួនាទីជា​ឧត្តមសេនីយ៍ត្រី មានឈ្មោះ ផូ សុផល រួម​ទាំង​មន្ត្រី​នគរបាល​ ចំនួន​៥​នាក់​ទៀត ​ក៍ត្រូវបានឃាត់ខ្លួនដែរ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ រួម​ទាំង​ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ឃ្លាំង​មួយ​កន្លែង ​ដែល​មានការ​សង្ស័យ​ថា​ ស្ដុកនឹងដឹក​បារី​ក្លែងក្លាយ ។

 

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ មន្ត្រី​នគរបាល​នេះ​ លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខា​ធិ​ការដ្ឋាន ​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ ផលិតផល​ក្លែងក្លាយ ​នៃ​ក្រសួងមហាផ្ទៃ​ លោក​បានឲ្យអ្នកយកព័ត៌មានយើង ដឹង​តាម​ទូរស័ព្ទ​ថា ករណី​នេះ​ ជា​ការ​យល់​ច្រឡំ​គ្នា ដោយនៅ​មុន​ពេល​​កើតហេតុ​ កម្លាំង​របស់​លោក​ ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​បារី​​ក្លែងក្លាយ​ ១​គ្រឿង ​ចូល​ក្នុង​ឃ្លាំង​ខាងលើ ហើយ​សមត្ថកិច្ច​ ក៍មានការ​ស្ទាក់​ត្រួតពិនិត្យ ។ ហើយខាង​ម្ចាស់​បារី​នោះ ​មិន​សហការ​ ជាមួយ​កម្លាំង​សមត្ថកិច្ច​ ដោយ​មិន​ឲ្យ ធ្វលការមានការ​ត្រួតពិនិត្យ​នោះ​ទេ ហើយ​ថែម​ទាំង​រាយការណ៍​ ទៅ​ខាងលើទើបមន្ត្រីនគរបាលទាំង ៦រូប ដែលមានទាំងលោកផ្កាយ១ នោះចុះទៅដោយមិនបានសហការ ជាមួយស្នងការ នគរបាលរាជធានីភ្នំពេញនោះទេ ក៍មាន​កម្លាំង​តម្រួត​បទបញ្ជា​ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ សែន​សុខ​ ឃាត់ខ្លួន​លោកផ្កាយ១ និងកូនចៅ​គាត់​តែ​ម្តង ។

 

បើតាមការឲ្យដឹង ពីមន្រ្តីមហាផ្ទៃមួយរូ សូមមិនបញ្ចេញឈ្មោះ បានខ្សិបប្រាប់ អ្នកយកព័ត៌មានយើងថា រឿងនេះមិនមែនរឿងច្រឡំទេ កន្លែងឃ្លាំងនេះ អាចជាឃ្លាំងរបសមន្រ្តីធំម្នាក់ ទើប មានការសុំឆែកឆេ ត្រួតពិនិត្យ ចូលរួមទាំងក្រឡាបញ្ជីផង នៅមិនអាចទៅរួច បែរជាមានការឃាត់ខ្លួន កម្លាំងជំនាញទៅវិញ។

 

ក្រុមប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ បានដាក់ការសង្ស័យថា នេះជារឿង ផ្ទៃក្នុងមន្រ្តីគណៈកម្មការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ​នៃ​ក្រសួងមហាផ្ទៃ និងក្រុមឈ្មួញ និយាយមិនត្រូវគ្នា ទើបធ្វើឲ្យមានរឿងផ្អើល ទាំងកណ្តាលថ្ងៃគ្រង់ នៅកណ្ដាលក្រុងបែបនេះ។

ពាក់ព័ន្ធរឿង មន្ត្រី​នគរបាល ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​​ មាន​ឧត្តមសេនីយ៍ត្រី ផូ សុផល រួម​ទាំង​មន្ត្រី​នគរបាល ​ចំនួន​៥​នាក់​ទៀត​ ដែល​សរុប​ទាំងអស់​ ៦​នាក់ ខាងលើនោះ អង្គភាពយើងមិនអាចសុំការបំភ្លឺ ពីលោក ស ថេង ស្នងការរាជធានីភ្នំពេញ បានទេ ដោយពុំមានលេខទូរស័ព្ទ សម្រាបើខលទំនាក់ទំនង
អង្គភាពយើង និងស្វែងរក ការបំភ្លឺបន្ថែម ទាក់ទិនរឿងខាងលើនេះ ដើម្បីយកមកផ្សាយ នៅលេខក្រោយទៀត ៕

សូមជួយស៊ែរព័ត៌មាននេះផង: