លោក ឈុន សុភមង្គល ប្រធាសាខាគយនឹងរដ្ឋាករ ខេត្តឧត្តមានជ័យ សច្ចាយ៉ាងមឺងម៉ាត់ នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត និងស្ថាបន័ពាក់ព័ន្ធ នៅក្នុងពិធីប្រកាស់ផ្ទេចូលកាន់មុខតំណែងថ្មី.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៤រោជ ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេត្តឧត្ដរមានជ័យ៖ ពិធីប្រកាស់ផ្ទេចូលកាន់មុខតំណែង ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តឧត្តមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាល ខេត្តឧត្ដរមាន ជ័យ និងមានការចូលរួម ពីសំណាក់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុកទាំងប្រាំ និងមន្ទីពាក់ ជុំវិញខេត្ត។

 

នៅក្នុងពិធីប្រកាស់ ផ្ទេចូលកាន់មុខតំណែងថ្មី ជាប្រធានសាខាគយនិងរដ្ឋាករ ប្រចាំខេត្តឧត្ដរមានជ័យ លោក ឈុន សុភមង្គល ប្រធាសាខាគយនឹងរដ្ឋាករ ដែរទើបចូលកាន់តំណែងថ្មី នៅក្នុងសាលាប្រជុំ ខេត្តឧត្តមានជ័យ លោកបានសច្ចាយ៉ាងមឺងម៉ាត់ នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត និងស្ថាបន័ពាក់ពន្ធ័ ជុំវិញខេត្តរាប់រយនាក់ថា លោកនិងអនុវត្ត ទៅតាមនូវ បាវចនា២ និងអភិក្រម៥ ដែលជាយុទ្ធសាស្រ្ដឈ្នះៗ គោលនយោបាយដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះអាចបញ្ជាក់បានថា នៅក្នុងស្ថាប័នគយនឹងរដ្ឋាករ ខេត្តឧត្តមានជ័យ លែងមានអំពើពុករលួយ ដូចពីមុនទៀតហើយ ។

 

ក្រោយពីស្ដាប់ឭ នូវការសច្ចារបស់លោក ឈុន សុភមង្គល ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តឧត្តមានជ័យ ដែរទើបចូលកាន់តំណែងថ្មីនេះ ប្រជាពលរដ្ឋជាច្រើន នៅខេត្តឧត្តមានជ័យ រងចាំមើលថា ការឡើងផ្ដេជ្ញាចិត្តរបស់ លោកឈុន សុភមង្គល ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តឧត្ដរមានជ័យថ្មី រូបនេះ អនុវត្ដតាមសំដីរបស់ខ្លួនដែរឺទេ?។ ហើយសង្ឃឹមថាលោក ឈុន សុភមង្គល និងមិនធ្វើអោយអាជីវករ និងប្រជាពលរដ្ឋ ដែលរកស៊ីទទួលទានបន្តិចបន្តួច នៅតាមបន្ទាត់ព្រំដែន ទឹកភ្នែកឡើយ។

 

ប្រជាពលរដ្ឋបន្តលើកឡើងថា ពួកគាត់សង្ឃឹមថា លោក ឈុន សុភមង្គល នឹងមិនបណ្ដោយ ឲ្យមេឈ្មួញធំៗ ដែលនាំទំនិញគេចពន្ធទំនិញបង្កប់ នឹងទំនិញបង់ពន្ធមិនគ្រប់ នាំចូលតាមច្រកទ្វាអន្តរជាតិអូស្មាច់ តាមរថយន្ដយីឌុបធំៗ ពី៤០ ទៅ ៥០តោន ពីប្រទេសថៃ ចូលមកកម្ពុជា ។ ហើយលោក ឈុន សុភមង្គល មានសមត្ថភាព លុបបំបាត់នូវរថយន្តយីឌុបធំៗ ដឹកទំនិញពី៤០ ទៅ៥០តោន បង្ករអោយខូចផ្លូវជាតិមួយខ្សែ ស្ទើរទាំស្រុង ចាប់ពីច្រកទ្វារអន្តរជាតិទ្វេភាគី​ កម្ពុជាថៃ ពីអូស្មាច់ទៅស្រុកអន្លង់វែង ក្នុងមួយយប់ៗ រាប់សិបគ្រឿនោះ បានដែរឺទេ?។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author