​អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន ​រ៉ូយ៉ាល់​គ្រុប កំពុងផ្ដល់ទីតាំងដ៍ធំ ឲ្យឧកញ៉ា លឹម ប៊ុណ្ណា { ហៅ​ ឧកញ៉ា​ខ្នា } និង​លោក ឧ​ត្ត​ម​សេនីយ៍យោធា​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (ហៅ​ជ័យ) ដោយជ្រកក្រោមលេស បន្ត​ឈូសឆាយ​សំអាត​ទីតាំងអាង ដើម្បី​កាប់បំផ្លាញឈើខាងក្រៅមកអារច្រៀក រួច​លើកឡើង​រថយន្ត​យី​ឌុប នឹងរថយន្តវ៉េអង ដឹក​បន្ត​យកទៅលក់​ នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​.!

ចេញផ្សាយ ថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេតស្ទឹងត្រែង ៖ សេចក្ដីរាយការណ៍​ បានឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩​ រហូតមកដល់បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើ នៅតែមានរថយន្ត​ខ្នាត​ធំ​ ប្រភេទ​វ៉េ​អង និង​យី​ឌុ​ប សម្រុកចូលទៅត្រៀម ដឹកជញ្ជូនឈើ ពីតំបន់វ៉ារីអគ្គសនីសេនសាន { បាតអាង } ក្នុង១ថ្ងៃៗ មិនក្រោម ៥០គ្រឿង ទៅ ៧០គ្រឿងទេ ​ដែរសម្រុកចូលដឹកឈើ​ ចេញពី​រោងចក្រ​ អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​ នៅ​ស្រុក​សេ​សាន ហើយឆ្ពោះទៅ​កាន់​ ព្រំដែនវៀតណាម ​​រាល់​យប់​ យ៉ាង​រញ្ជួយ ​ខេត្តស្ទឹងត្រែង និង​ផ្លូវជាតិ​លេខ​៧​។

 

បើតាមប្រភព ព័ត៌មានច្បាស់ការ ពីមេការកម្មករលើកឈើ នៅក្នុងរោងចក្រខាងលើ សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ ឲ្យដឹងថា រថយន្តវ៉េអង នឹងរថយន្តយីឌុប សម្រុកដឹងជញ្ជូនឈើ ខាងលើនេះ ចូលទៅដឹកឈើ ​ប្រភេទ​​លេខ​១ និង​លេខ​២ ចេញពី​រោងចក្រ​ អារ​កែ​ច្នៃ​ឈើ​ បណ្តោះអាសន្ន​ សេ​សាន ​ដំណើរការ ​រៀងរាល់ថ្ងៃ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ២០១៩ មកម្លេះ ។ ហើយនៅក្នុង ខែមករា នេះ បើគិតពីចាប់ផ្ដើមតំណើការមក ថ្ងៃទី៥ ចេញចំនួន​ ១២​រថយន្ត ថ្ងៃ​ទី​៦ មក​រា ចំនួន​ ១៤​រថយន្ត ថ្ងៃ​ទី​៧ មក​រា ចំនួន ​១៤​រថយន្ត ថ្ងៃ​ទី​៨ មក​រា ចំនួន​ ១៥​រថយន្ត ថ្ងៃ​ទី​៩ មក​រា ចំនួន​ ១៦​រថយន្ត និង​ថ្ងៃ​ទី​១០ មក​រា ចំនួន​ ១៩​រថយន្ត រហូតមកដល់ ថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន នៅតែបន្តដឹកចេញ ជាបន្តបន្ទាប់ ក្នុង១យប់ៗ មិនក្រោម ១០រថយន្តទេ ដឹកជញ្ជូនរាល់ថ្ងៃនេះ ជា​ឈើ​របស់​លោក​ឧកញ៉ា ជ័យ ដែល​មេឈ្មួញ​ឈើ​ដ៏​ធំ​ ល្បីប្រចាំ​ខេត្តស្ទឹងត្រែង​។

 

ពាក់ព័ន្ធដឹកជញ្ជូនឈើ កក្រើកខេត្តស្ទឹងត្រែង ចេញពី រោងចក្រ​ អារ​កែ​ច្នៃ​ឈើ​ បណ្តោះអាសន្ន​ សេ​សាន លោក អន ចាន់​សុ​ជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី​ បាន​ប្រាប់​ឲ្យអ្នកព័ត៌មានយើងដឹង​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត វ៉េ​អង និង​យី​ឌុ​ប​ខាងលើ ជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ ​ដឹក​ជញ្ជូន​ តាម​ការ​អនុញ្ញាត ​របស់​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ និង​មានការ​វាស់វែង​ត្រឹមត្រូវ ​មុន​ឡើង​រថយន្ត​ ចេញដំណើរ​។

 

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្តស្ទឹងត្រែង ក៍បាន​ឲ្យដឹកថា រថយន្ត​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ អារ​កែ​ច្នៃ​នេះ ចេញពី​រោងចក្រ​ អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន សេ​សាន ជា​បន្តបន្ទាប់ រៀងរាល់ថ្ងៃ​ ដោយ​អនុវត្ត​ តាម​គោល​ការ​ណែនាំ​ លើ​លិខិតអនុញ្ញាត ពុំ​មាន​ល្មើស​ផ្ទុយ​ពី​ការ​អនុញ្ញាត​ឡើយ​ ក៍ប៉ុន្តែលោក មិនបានបញ្ជាក់ប្រាប់ថាឈើនេះ ដឹកជញ្ជូន​ទៅណាទេ ។

 

លោក ចាប ពិសិដ្ឋ នាយ​រង​សង្កាត់​ រដ្ឋបាល​ព្រៃឈើ​ សេ​កុង និង​ជា​ប្រធាន​ក្រុមចម្រុះ​ ប្រចាំ​គោលដៅ​ ថ្នាល​បណ្តុះ​កូន​ឈើ​ ភ្នំ​ក្រហម បានឲ្យដឹង​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ ធុន​ធំ​ខាងលើ​ ជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ ដោយ​បាន​ផ្ទុក​លើ​រថយន្ត ​ចំណុះ​ ១៨​ម៉ែត្រគូប គឺជា​ចំនួន​ម៉ែត្រគូប​ត្រីគុណ​ ដែល​ច្បាប់​អនុញ្ញាត ​កំណត់​ផ្ទុក​លើ​រថយន្ត​។

ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្ម សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈើទាំងនេះ ពួកគេបានមកពី កាប់បំផ្លាញ​ព្រៃ​ឈើ​ ខាងក្រៅ​តំបន់​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​ សេសា​ន​ក្រោម​ពីរ ។ ហលយចា​ប់ក​ក្រើកឡើង​វិញ​ សារជាថ្មី​ទៀត​នេះ ន្ទាប់ពី​រាជរដ្ឋាភិបាល ​កម្ពុជា ​ចេញ​សេចក្តីសម្រេច ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច បន្ត​ឈូសឆាយ​ សំអាត​ទីតាំង ​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃ​ឈើ ដែល​បានមកពី​ការ​ឈូសឆាយ ​កាលពី​ថ្ងៃទី​៣០ ​ខែសីហា ​កន្លងទៅ​។ ហើយកន្លងមក​ថ្មីៗនេះ សមត្ថកិច្ចខេត្តក្រចេះ ក៍បានស្ទាក់ចាប់ឈើ ចំនួន ១៤ឡានយីឌុប ដែលគេស្គាល់ថា ជាឈើរបស់ លោក មុិក សុផាណារ៉េត ( ហៅជ័យ ) ដឹកចេញពីតំបន់បាតអាង ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

 

ប្រភពបន្តថា ​ករណីនេះ ឧកញ៉ាៗ ឈ្មួញឈើល្បីៗ ដូចលោក ​មុិក សុផាណារ៉េត { ហៅជ័យ } អាចនិយាយបានថា គ្រាន់តែជាកូនជីង របស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន ​រ៉ូយ៉ាល់​គ្រុប ក៍ថាបាន ព្រោះករណីនេះ គេល្បីថា អ្នកឧកញ៉ា គិត ម៉េង ជាអ្នកនៅពីក្រោយ​ ធ្វើជាអ្នកបោះមេជូស៊ី? ។ ហើយឲ្យឧកញ៉ា ឈ្មួញឈើល្បីៗ ដូចលោក មុិក សុផាណារ៉េត { ហៅជ័យ } ជាអ្នកធ្វើសកម្មភាព ដើម្បីបន្ត​​កាប់បំផ្លាញ​ព្រៃ​ឈើ ពី​ក្រៅ​តំបន់​បាត​អាង ដោយជ្រកក្រោមហេតុផល ច្បាប់អនុញ្ញាត​ វិនិយោគ​ លើដីសម្បទាន​​សេដ្ឋកិច្ច បន្ត​ឈូសឆាយ​ សំអាត​ទីតាំង ​បែបនេះ​។

 

ដោយឡែង ប្រភពពីិ​​សហគមន៍​ ជនជាតិដើម​ភាគតិច ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ​មិនបាន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា រយៈពេល ​ជាង​ដប់​ថ្ងៃ​មក​ហើយ​ ពួកគាត់​បានឃើញ​សកម្មភាព ​ដឹកជញ្ជូន​ឈើ តាម​ទឹក ​និង​បន្ត​ដឹក​តាម​រថយន្ត​ បាកុង ចូលក្នុង​ទីតាំង ​រោង​ម៉ា​ស៊ី​ន​អារ​ឈើ ក្បែរ​ទំនប់​វា​រី​អគ្គិសនី កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិត​នៅជាប់​ព្រំដែន​ឡាវ​ ក្នុងស្រុក​សៀម​ប៉ាង​។​

 

បើតាមបហរភព ពី​កម្មករ​ស៊ីឈ្នួល អារ​ឈើឲ្យក្រុមហ៊ុនខាងលើ ​ដោយពួកគេសុំ​មិន​បញ្ចេញ​ឈ្មោះ​ បានឲ្យ​ដឹងថា កំពុងធ្វើសកម្មភាព នៅក្នុងនោះ មានលោក​ឧកញ៉ា លឹម ប៊ុណ្ណា { ហៅ​ ឧកញ៉ា​ខ្នា } និង​លោក ឧ​ត្ត​ម​សេនីយ៍ យោធា​មួយរូប​ ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (ហៅ​ជ័យ) បានទទួល​អាជ្ញាសិទ្ធិ​ ពិសេស ​ពី​ក្រុមហ៊ុន ​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​ គិត ម៉េង ក្នុងការ​កាប់បំផ្លាញ​ព្រៃ​ឈើ និង​ដឹកជញ្ជូន​ចូលមកក្នុង​ទីតាំង​ស្តុក ដ៏​ធំ​មហិមា​មួយកន្លែង ​ចម្ងាយ ​៣​គីឡូម៉ែត្រ​ ខាង​ជើង​ទំនប់​វា​រី​អគ្គិសនី ដើម្បី​អារច្រៀក រួច​លើកឡើង​រថយន្ត​យី​ឌុប នឹងរថយន្តវ៉េអង ដឹក​បន្ត​យកទៅលក់​ នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​។​

 

ប្រភព​ខាង​លើបន្តថា ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ ជា​មេការ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុ​យ ជា​មេការ​ របស់​ឧ​ត្ត​ម​សេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត កំពុងបន្តកៀងគរ​ពលរដ្ឋ​ រាប់ពាន់នាក់​ ប្រដាប់​ដោយ​ម៉ា​ស៊ីន​ត្រង់​ស៊ីន័​រ​ រាប់រយ​គ្រឿង ​និង​រថយន្ត​បា​កុង​ រាប់រយ​គ្រឿង ឲ្យ​ចូលទៅ កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រិ​ត្យ​ យ៉ាង​អនាធិបតេយ្យ ហើយ​ដឹកជញ្ជូន​ចូលទៅ ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​។​

 

​កម្មករ​ដដែល​បានបន្តថា ឈើកាប់យកមកអាកែច្នៃនេះ មាន​ឈើគ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី កកោះ និង​ឈើទាល ឈ្លីក មិនតិចជាង​ ២​ម៉ឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៍ធំ​ រាប់​គីឡូ​ដី​ បន្ទាប់ពី​រាជរដ្ឋាភិបាល​ បិទ​មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ កាលពី​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០១៨ ។ ហើយ​បរិវេណ​នេះ​ ត្រូវបាន​គេ​ដាក់​កម្លាំងប្រដាប់អាវុធ​ យាមកាម​គ្រប់​ច្រក​ មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ​។​​

ប្រភពពីប្រជា​សហគមន៍​ បាន​លើ​កឡើង​ថា ព្រៃឈើ​ដែលជា​ប្រភព​ ផលអនុផល​ របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​ នៅ​សេសសល់​តែ​ ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​ តែប៉ុណ្ណោះ​ ។

 

ការលើកឡើងរបស់ប្រភពខាងលើៗ ក៍មិនខុសប៉ុន្មាន ពីកម្មករលើកឈើ នឹងម្ចាស់ដេប៉ូឈើ នៅផ្សារសាំងកសី នឹងផ្សាថ្នល់បត់ ខេត្តកំពង់ស្ពឺ ប៉ុន្មានដែរ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ អ្នកព័ត៌មានយើង បានឃើញរថយន្តវ៉េងអង នឹងរថយន្តយីឌុប ចំនួនប្រមាណ ៥គ្រឿង កំពុងទម្លាក់ឈើចុះ ដាក់តាមដេប៉ូ នៅពេលអ្នកព័ត៌មានយើង ធ្វើការសាសួរ ពួកគាត់ប្រាប់ថា ឈើរបស់អ្នកឧកញ៉ា គិត ម៉េង មានច្បាប់ PC ត្រឹមត្រូវ នេះសបញ្ជាក់យ៉ាងច្បាស់ថា លោកឧកញ៉ា លឹម ប៊ុណ្ណា { ហៅ​ ឧកញ៉ា​ខ្នា } និង​លោក ឧ​ត្ត​ម​សេនីយ៍ យោធា​មួយរូប​ ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (ហៅ​ជ័យ) គ្រាន់តែជាកូនជីង សម្រាប់ក្នុងការកាប់បំផ្លាញព្រៃឈើ ក្រៅតំបន់បាតអាង ដោយជ្រកក្រោម កាទទួលសិទ្ធ​ វិនិយោគ​ លើដីសម្បទាន​​សេដ្ឋកិច្ច បន្ត​ឈូសឆាយ​ សំអាត​ទីតាំង បាតអាង​តែប៉ុណ្ណោះ ។

 

ដោយឡែក មន្ត្រីសាលាខេត្តស្ទឹងត្រែងមួយរូប បានសម្ដែង​ចេញ ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​ នៅ​តំបន់​នោះ ដែល​កម្ពុជា​ មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ ពាក់ព័ន្ធ​ជាច្រើន ដែលមាន​ភារកិច្ច​បង្ក្រាប ​បទល្មើស​ព្រៃឈើ អនុលោម​តាមច្បាប់​កំណត់ ក៍ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នកមាន​ឥទ្ធិពល នៅតែ​មានឱកាស​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ { បើ​ថ្នាក់ដឹកនាំ​ នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់នោះ នៅតែ​បំផ្លាញ​ ធ្វើ​ឲ្យ​ធនធានធម្មជាតិ​ ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​ កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​ លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ ទាំងអស់​ហ្នឹង​ទេ​»} ។​

 

មន្ត្រីសាលាខេត្តខាងលើ បានបញ្ជក់ផងដែរថា ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​ សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែលមាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​ តាំងពី​ឆ្នាំ​២០១២​។

 

ពាក់ព័ន្ធករណីខាងនេះ CSN មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម ពីអ្នកឧកញ៉ា​ គិត ម៉េង បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទ របស់អ្នកឧកញ៉ា ធ្វើការទំនាក់ទំនង អង្គភាពយើង នឹងព្យាយាមស្វែងរកសុំការបំភ្លឺ ជុំវិញកាលើកឡើង ពីប្រភពខាងលើនេះ ជាព័ត៌មានបន្ថែម ​ដើម្បយកមកធ្វើការផ្សាយ ជូនមិត្តអ្នកអាន នៅពេក្រោយទៀត។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង: