មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ក្រុមហ៊ុនម៉ានិត្យ ហេងហេង មានលោក ថុន ម៉ានិត្យ ជានាយក នឹងលោកវ៉ាន់ វណ្ណា កំពុងបំពានលើកិច្ចសន្យារបស់ខ្លួន នឹងផ្គើនលើប្រការ៤ របស់ក្រសួងមហាផ្ទៃ បើកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងកាស៊ីណូ ចក្រវាឡជាយដានអន្លុងជ្រៃ យ៉ាងគគ្រឹកគគ្រេង.!

លោក ថុន ម៉ានិត្យ នាយក ក្រុមហ៊ុនម៉ានិត្យ ហេងហេង នឹងលោក វ៉ាន់ វណ្ណា កំពុងរងការចោទប្រកាន់ ពីលោក ថាវ ស្រៀង ជាម្ចាស់ជួលកាស៊ីណូចក្រវាឡ ជាយដែន អន្លុងជ្រៃ ស្ថិយក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តតុបូងឃ្មុំ ថា ជាករណីឆបោក ដោយបំពាន នឹងរំលោភទៅលើកិច្ចសន្យា ដែលបានព្រមព្រៀងជួល ដោយអ្នកទាំងពីរខាងលើ បង្ខំឲ្យលោកធ្វើកិច្ចសន្យាថ្មី  ។

 

គួរបញ្ជាក់ផងដែរថា កាស៊ីណូខាងលើនេះ ក្រោយពីមានទំនាស់ រវាងភាគី«ក» នឹងភាគី«ខ» មានន័យថា ម្ចាស់ក្រុមហ៊ុន នឹងអ្នកជួលកាស៊ីណូ មានទំនាស់គ្នាក៍មានការបង្ក្រាប ពីសំណាក់សមត្ថកិច្ច ផងដែរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នឹងរឹបអូសបានរថយន្ត ដែរពលរដ្ឋខ្មែរចូលលេងជាច្រើនគ្រឿង តែមិនយូប៉ុន្មាន កាស៊ីណូខាងលើ បើកដំណើរការឡើងវិញ យ៉ាយរលូន ។ ហើយមិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៩ នេះ CSN បានចុះទៅយកព័ត៌មានផ្ទាល់ ក៍បានឃើញ កាស៊ីណូខាងលើ គ្រប់គ្រងដោយលោក ថុន ម៉ានិត្យ នឹងលោក វ៉ាន់ វណ្ណា កំពុងបើកពលរដ្ឋឲ្យខ្មែចូលលេង ផ្គើនទៅលើប្រកាបួន របស់ក្រសួងមហាផ្ទៃ ដែលបានហាមមិនឲ្យខ្មែរចូលលេង ក្នុងកាស៊ីណូ ថែមទៀតផង ។

 

ករណីនេះ បានឃើញមានកាភ្នាល់ ឈ្នះចាញ់ រាប់ពាន់ ម៉ឺនដុល្លារ រីឯចៅហ្វាយខេត្តត្បូងឃ្មុំ នឹងលោកស្នងការខេត្ត សម្ងំស្ងៀមធ្វើតែមិនដឹងមិនឮ នឹងគ្មានការបង្ក្រាបនឹងទប់ស្កាត់ សោះឡើយ។

Share on Facebook