មហាជនមានការភ្ញាក់ផ្អើល​ ខណ:ឃើញលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ចែកទ្រព្យ​នឹងលុយឲ្យកូនៗ ម្នាក់១០ម៉ឺនដុល្លារ.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ៣កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ប៉ុន្មានថ្ងៃនេះមានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គម​ ដោយសារឃើញ ឃ្លីវីដេអូ លោក គឹម រស្មី ដែលជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី ប្រកាសឲ្យកាដូ ទៅកូនៗរបស់ខ្លួន ចំនួន៥នាក់ ដោយក្នុងម្នាក់ៗ ចំនួន ១០ម៉ឺនដុល្លារ វីដេអូនេះ បានធ្វើឡើង នៅថ្ងៃខួបកំណើតចៅស្រីរបស់លោក កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ហើយនូវពេលនោះផងដែរ លោក គឹម រស្មី បានចែកជាសែក ឲ្យកូនៗ ម្នាក់មួយសន្លឹក ក្នុងទឹកប្រាក់ ចំនួន ១០ម៉ឺនដុល្លារ នៅចំពោះមុខ អ្នកចូលរួមក្នុងថ្ងៃកំណើត។ ហើយក្រៅពីការចែកលុយ លោកក៍បានលើកឡើង ពីការចែកទ្រព្យមួយចំនួន ឲ្យទៅឲ្យកូនៗផងដែរ។

 

ឃ្លីបវិដេអូ របស់លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី ប្រមាណជិត៥នាទី បានបង្ហោះ បង្ហាញពីការចែកលុយ នឹង ចែទ្រព្យសម្បត្តិ ទៅឲ្យកូនៗរបស់លោក ត្រូវបានមហាជន នឹងមជ្ឈដ្ឋាននានា មានការងឿងឆ្ងល់ រិះគន់ថា លោក គឹម រស្មី ប្រាក់ខែប៉ុន្មាន បានជាមានលុយចែកកូនម្នាក់ ១០ម៉ឺនដុល្លារ ឬមួយជាលុយខ្មៅ បានមកពីបទល្មើសព្រៃឈើ.? ព្រោះថាលុយនេះ វាច្រើនសម្បើមណាស់ សម្រាប់រាស្ត្រធម្មតា ដូច្នេះអំពាវនាយ ទៅអោយអង្គភាព ប្រឆាំងអំពើពុករលួយ ដែរមានឯកឧត្តមបណ្ឌិត ឱម យិនទៀង ជាប្រធាន មេត្តាដាក់ការសើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើលោក គឹម រស្មី នេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី លុយច្រើនដ៍សម្បើមនេះផងទាន។

 

ដោយឡែក លោក គឹម សៀងលី ដែរជាកូនប្រុសបង្កើត របស់លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធខេត្តរតនគីរី បានអះអាង ប្រាប់អ្នកព័ត៌មានយើងថា ប្រាក់ដែលឪពុកចែក ជូនខាងលើនេះ គឺឪពុករបស់ខ្លួន បានមកពីលក់ជ័រកៅស៊ូក្រេប នៅរោងចក្រ ដែលឪពុកមានចំការកៅស៊ូ ដាំដុះតាំងឆ្នាំ២០០៦ នៅខេត្តរតនគិរីនេះ ។ ហើយកូនប្រុសទី២ រូបនេះបញ្ជាក់ថា លុយនេះ ឪពុកខ្លួន មិនបានមកពីករណី ពាក់ព័ន្ធបទល្មើស ព្រៃឈើនោះទេ…។

 

តែទោះយ៉ាងណា ជុំវិញការរិះគន់ ពីសំណាក់មហាជន ទៅលើលោក គឹម រស្មី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តរតនគិរី នេះ អង្គភាព CSN មិនអាស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោក គឹម រស្មី បានទេរហូតដល់ថ្ងៃនេះ ដោយទូរស័ព្ទលោក មិនអាចទំនាក់ទំនងបាន៕

សូមជួយស៊ែរព័ត៌មាននេះផង: