ចេញផ្សាយ ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តត្បូងឃ្មុំ ៖ កាស៊ីណូចក្រវាឡជាយដែន អន្លុងជ្រៃក្រោម របស់ក្រុម
ហ៊ុនម៉ានិត្យ ហេងហេង ស្ថិតក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នលោក ថុន ម៉ានិត្យ នឹងលោក វ៉ាន់ វណ្ណា ពីរនាក់ឪពុកនឹងកូន នៅតែបន្តប្រកូកប្រកាស គៀងគរ ហៅអ្នកមានមាន់ស្រុកនៅខ្មែរ នឹងពលរដ្ឋខ្មែចូលចិត្តល្បែង ឲ្យចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង។
ជាក់ស្ដែង កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ CSN បានចូលទៅយកព័ត៌មាន នៅក្នុងកាស៊ីណូចក្រវាឡ អន្លុងជ្រៃក្រោម នឹងបានផ្តិតយករូបភាពពលរដ្ឋខ្មែរ ដែរកំពុងលេងល្បែងស៊ីសង ប្រមាណ ៨០% ដូច្នេះឃើញថា កាស៊ីណូចក្រវាឡ អន្លុងជ្រៃក្រោម នៃក្រុមហ៊ុនម៉ានិត្យ ហេងហេង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ក៍ប៉ុន្តែលោក ថុន ម៉ានិត្យ នឹងលោក វ៉ាន់ វណ្ណា ពីនាក់ឪពុកនឹងកូននេះ កំពុងល្មើសនឹងចរាចរណ៍ លេខ.១០០០ របស់ក្រសួងមហាផ្ទៃ ដែរមានចែង នៅក្នុងប្រការបួន ហាមមិនឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងកាស៊ីណូ តែផ្ទុយទៅវិញ គឺលោក ថុន ម៉ានិត្យ នឹងលោក វ៉ាន់ វណ្ណា ពីនាក់ឪពុកនឹងកូននេះ អាងខ្នងបង្អែករឹងមាំនៅពីក្រោយ ចាំជួយដោះស្រាយ បើកឲ្យក្រុមអ្នកញៀនល្បែង ជាពលរដ្ឋខ្មែរ បើកឡានចូលលេងដោយសេរី។
ប្រភពព័ត៌មាន ពីក្រុមអ្នកញៀនល្បែង ចូលលេងក្នុងកាស៊ីណូខាងលើ បានឲ្យដឹងថា ល្បែងស៊ីសងក្នុងនោះ មានដូចជា៖ អាប៉ោង យូគី នឹងជល់មាន់ ជល់ក្នុងដើមផាន់ ៥០០ដុល្លារ ១០០០ដុល្លារ ៣០០០ដុល្លារ ៥០០០ដុល្លារ រហូត ១០០០០ដុល្លារ ឯណោះ.? បើអ្នកលុយតិច មិនអាចចូលលេងនៅទីនេះបានទេ សូម្បីតែទឹកសុទ្ធក៍ថ្លៃកប់ពពកដែរ ១ដង ២០០០រៀល ឡាន១គ្រឿង ៥០០០រៀល ម៉ូតូ១គ្រឿង ២០០០រៀល។ ហើយប្រភពខ្លះ បានឲ្យដឹងថា កាស៊ីណូនេះ លោក ថុន ម៉ានិត្យ នឹងលោក វ៉ាន់ វណ្ណា បានចំណាយលុយ ប្រចាំខែរាប់ម៉ឺនដុល្លារ ទៅឲ្យមន្ត្រីធំៗ មួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ទើបខ្មែរចូលលេងល្បែងស៊ីសង ប្រកបដោយសុវត្ថិភាព.?។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណី កាស៊ីណូល្មើសច្បាប់ ខាងលើនេះ បណ្ដាញព័ត៌មាននានា បានចុះផ្សាយជាបន្តបន្ទាប់ ក៍ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវ ឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាប ទៅលើទីតាំងកាស៊ីណូ ចក្រវាឡអន្លុងជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យខ្មែរចូលលេងនេះ ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច។
ករណីកាស៊ីណូ បើកឲ្យខ្មែរចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងនេះ មហាជនបានលើកឡើង នឹងរិះគន់យ៉ាងចំៗថា លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថ ខេត្តត្បូងឃ្មុំ ក៍ដូចជាលោក ជាម ច័ន្ទសៅភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ព្រោះតែប្រយោជន៍ បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យមេបនល្បែង ឈ្មោះ ថុន ម៉ានិត្យ នឹងឈ្មោះ វ៉ាន់ វណ្ណា ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ធ្វីឲ្យពលរដ្ឋខ្មែរ ឆ្លួកវង្វេងនឹងល្បែងស៊ីសង លក់ដី លក់គោ ម៉ូតូឡាន ធ្លាក់ខ្លួនក្រ ធនាគាររិបអូសដី ក៍ដោយសាកាស៊ីណូ នេះដែរ ។ ហើយប្រសិនបើគ្មាន ការឃុបឃិតបើកដៃ ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចធំៗ ក្នុងខេត្តត្បូងឃ្មុំ ទេនោះ ក៍បុគ្គល ថុន ម៉ានិត្យ និងឈ្មោះ វ៉ាន់ វណ្ណា ក៍មិនអាចថ្លើមធំ ហានបើកឲ្យខ្មែរ ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូរបស់ខ្លួន យ៉ាងរលូនដូចសព្វថ្ងៃនេះទេ។
ពាក់ព័ន្ធករណីខាងនេះ CSN មិនទាន់អាចសុំការបំភ្លឺ ពីលោកអភិបាល ខេត្តត្បូងឃ្មុំ ក៍ដូចលោកស្នងការនគរបាលខេត្ត បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទ សន្រាប់ធ្វើការទំនាក់ទំនង អង្គភាពយើងសន្យាថា នឹងតាមប្រម៉ាញ់ យកព័ត៌មាន ពាក់ព័ន្ធកាស៊ីណូ បើកឲ្យខ្មែរចូលលេងខាងលើនេះ ដើម្បយកមកធ្វើការផ្សាយ ជូនប្រយិមិត្តអ្នកអាន នៅពេលក្រោយៗទៀត។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕