ពលរដ្ឋគ្រប់មជ្ឈដ្ឋាន គាំទ្រ​យ៉ាងពេញទំហឹង ចំពោះអភិក្រមទី៥ របស់សម្ដេចតេជោ ហ៊ុន សែន ដែលវះកាត់លុបឈ្មោះ គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ.!

ចេញផ្សាយ ថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១០ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ភ្នំពេញ៖ ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានសម្ដែងនូវការគាំទ្រ យ៉ាងពេញទំហឹង ចំពោះការសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាធាណាចក្រកម្ពុជា ដែលបានស្នើថ្វាយព្រះមហាក្សត្រ លុបឈ្មោះលោកឧត្តមសេនីយ៍ត្រី ​គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ​ នៃកងយោធពលខេមរភូមិន្ទ។

ការសម្រេចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ​លើកឡើងថា នេះគឺជាការវះកាត់ ប្រកបដោយការឈឺចាប់ ហើយនេះជាអភិក្រមទី៥ «គឺជាការវះកាត់» ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ សម្រាប់ការកំណែទម្រង់ស៊ីជម្រៅ នៅក្នុងសកម្មភាពរបស់ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

ទន្ទឹងនឹងការសម្រេចមួយ របស់សម្ដេចតេជោ ហ៊ុន សែន នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម គ្រប់ស្រទាប់វណ្ណៈ មានការសាទរយ៉ាងខ្លាំង ហើយពួកគេចាត់ទុកថា នេះជាមេរៀនមួយ ដ៍មានឥទ្ធិពល សម្រាប់ពញ្ញាក់ស្មារតី ដល់មន្ដ្រីអ្នកអនុវត្តច្បាប់ទាំងឡាយ ដែលកំពុងតែកាន់តំណែងណាមួយ សម្រាប់ប្រជាពលរដ្ឋនោះ។

តាមរយៈ Comment ក្នុង Facebook របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះ អំពីការលុបឈ្មោះលោកឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរីនេះ គេសង្កេតឃើញថា មានការបញ្ចេញមតិយ៉ាងច្រើន ជាបន្ដបន្ទាប់​ ហើយមានមតិមួយចំនួន ស្នើឲ្យសម្ដេច ពិនិត្យមើលមន្ដ្រីខិលខូច មួយចំនួនទៀតផងដែរ។

គណនី Facebook ឈ្មោះ Viseth Som បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទគាំទ្រសម្តេច១០០% សូមគោរពជូនពរសម្តេច សុខភាពល្អបរិបូរណ៍។ នេះជាសក្ខីកម្ម និងការអនុវត្តជាក់លាក់​។ សូមគាំទ្រសម្តេចបន្តវះកាត់សាច់មិនល្អចេញបន្តទៀត ខ្ញុំបាទជឿជាក់ថា ប្រជាពលរដ្ឋនឹងគាំទ្រកំណែទម្រង់ដ៍ជាក់លាក់នេះ»។

Ros Savy បានលើកឡើងថា «ក្នុងនាមក្មួយជាយុវជនគំរូម្នាក់របស់ សម្តេច ​ពូ​ក្មួយសូមគាំទ្រចំណាត់ការរបស់​ សម្ដេច​​ពូ​ ក្នុងការវះកាត់ករណីនេះ​ ហើយក្មួយក៏ស្នើសុំ​សម្តេចពូ បន្តវះកាត់សាច់ស្អុយបន្តទៀត បើសិនទុកខ្លាចបង្កទៅជាជំងឺមហារីក»។

Norun Sos បានសរសេរថា «ពិតជាចំណាត់ការដែលសុក្រិត្យ យុត្តិធម៌ និងសមហេតុផលជាទីបំផុត ពិសេសចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌មួយចំនួន (តូច) ដែលធ្វើអ្វី ឬ​និយាយអ្វី មិនដែលសូម្បីតែគិតពីកិត្តិសព្ទស្ថាប័ន និងប្រទេសជាតិ មិនតែប៉ុណ្ណោះយកឈ្មោះសម្តេច ជាល្បែងកំសាន្តអួតសប្បាយថែមទៀត។ គោរពជូនពរសម្តេច មានសុខភាពល្អ ដើម្បីបន្តបេសកកម្មសុខសន្តិភាព និងការអភិវឌ្ឍ»។

មិនខុសគ្នាប៉ុណ្ណោះ គណនី Facebook ឈ្មោះ Kolboth Deacho បានសរសេរយ៉ាងដូច្នេះថា «អរគុណ​សម្តេច ដែលបានកាត់សាច់មិនបានការចោល ក្នុងនាមខ្ញុំជាប្រជាពលម្នាក់ ក៍ដូចជាពលរដ្ឋដ៍ទៃទៀតត្រេកអរខ្លាំងណាស់ និងសូមជូនពរសម្តេច មានសុខភាពល្អ​ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ​រីកចម្រើន និងសន្តិភាព»។

សូមជម្រាបថា ការស្នើថ្វាយព្រះមហាក្សត្រ ដើម្បីលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់​ពី យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ លោក គឹម រស្មី នៅក្នុងពិធីខួបកំណើត បានប្រកាសនៅលើវេទិកា ចែកប្រាក់ដល់កូនៗ ចំនួន ៥នាក់រូប ដោយម្នាក់ៗទទួលបាន ១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ៕

សូមជួយស៊ែរព័ត៌មាននេះផង: