អុញនោះ.! បែកធ្លាយថា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាអ្នកនៅពីក្រោយបទល្មើព្រៃឈើ ផ្គើនបទបញ្ជា សម្តេចក្រឡាហោម ស ខេង ធ្វើមិនដឹងមិនឮ បណ្ដោយឲ្យលោក សេន ឡាំ ក្រុមហ៊ុន { ក្លូ អូ វីន } អាជ្រៀកឈើខុសច្បាប់ បានយ៉ាងរលូន!

ចេញផ្សាយ ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

អុញនោះ.! បែកធ្លាយថា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាអ្នកនៅពីក្រោយបទល្មើព្រៃឈើ ផ្គើនបទបញ្ជា សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើមិនដឹងមិនឮ បណ្ដោយ ឲ្យលោកសេន ឡាំ ក្រុមហ៊ុន { ក្លូ អូ វីន } អាជ្រៀកឈើខុសច្បាប់ បានយ៉ាងរលូន!។

សម្តេចក្រឡាហោម​​ ស​​ ខេង ថ្មីៗនេះ លោកបានព្រមាន អភិបាលខេត្តមួយចំនួន ពីបទល្មើសព្រៃឈេី ហើយសង្កត់ធ្ងន់ថា បើចៅហ្វាយខេត្តណា ពាក់ព័ន្ធបទល្មើសព្រៃឈើ បើរកឃើញ និងមានបញ្ហាជាក់ជាមិនខាន។ ហើយទម្ទឹននឹងនេះ អ្នកឃ្លាំមើលបទល្មើសព្រៃឈើ ក៍បានឲ្យដឹងថា បទល្មើសព្រៃឈើ មួយរយៈចុងក្រោយនេះ នៅខេត្តព្រះវិហារ មានការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ ជាពិសេសក្រុមហ៊ុន { ក្លូអូវីន } ស្ថិតនៅក្នុងភូមិភ្ជួជ្រូក ឃុំកូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ​​​​​​ កំពង់ធ្វើសកម្មភាព បំផ្លាញព្រៃឈើ ដែលជាសម្បត្តិរដ្ឋ តាមតែអំពើចិត្តដោយមិនមានការបង្ក្រាប ណាមួយពីមន្រ្តីជំនាញឡើយ។

ថ្មីៗនេះក៍មានប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ បានអះអាងថា លោកសេន ឡាំ ដែលជាម្ចាស់ក្រុមហ៊ុន បានយកលុយបិតមាត់សមត្ថកិច្ចនៅក្នុងខេត្តព្រះវិហារ អស់ហេីយ ទាំងអាជ្ញាធរ​​​ពាក់ព័ន្ធ ប្រឆាំងបទល្មេីសព្រៃឈេី ជាហេតុធ្វេីឲ្យ ពួកគេមិនហ៊ានបង្ក្រាប បណ្ដោយឲ្យសកម្មភាព ដឹកជញ្ជូនឈើតាមគោយន្ត ចូលរោងម៉ាស៊ីនអាច្រៀកឈើ របស់ក្រុមហ៊ុន ក្លូអូវីន ដែរមានបុគ្គលឈ្មោះ សេន ឡាំ ជាម្ចាស់បានយ៉ាងរំភើយ។

បើតាមបញ្ជាក់ ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិឃុំនេះ បានអោយដឹងដែរថា ម្ចាស់ក្រុមហ៊ុន មានឈ្មោះ សេន ឡាំ មានអាយុប្រហែល ៥០ឆ្នាំ ជាង រស់នៅក្នុងភូមិឃុំខាងលើ ជាម្ចាស់ក្រុមហ៊ុន រកស៊ីអាច្រៀកឈើខុសច្បាប់នេះ ដុះស្លែទៅហើយ គ្មានអ្នកណាហ៊ានបង្រ្កាបទេ ។

ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារនេះ ប្រជាសហគមន៍ ក៍បានរិះគន់ថា លោក អ៊ុន ចាន់ដា អភិបាល​នៃគណអភិបាល ខេត្តព្រះវិហារ​​​​ ក៍ដូចជាលោកស្នងការ និងមេបញ្ជាការរាជអាវុធហត្ថ ហាក់ដូចជាគ្មានចំណាត់ការ ទៅលើក្រុមហ៊ុនមួយនេះទេ? ទំនងជាត្រូវថ្នាំ របស់លោក សេន ឡាំ ហើយ បានជាបណ្តោយ ឲ្យក្រុមហ៊ុនមួយនេះ ដឹកឈើមូលចូលក្រុមហ៊ុនអាច្រៀក នៅក្រៅស្រុក ដោយរំភើយបែបនេះ។

ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ក៍បានអំពាវនាវ សូមឲ្យសម្តេចតេជោ ហ៊ុន សែន ជាពិសេស ឯក​ឧត្តមសៅ​​ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បង្រ្កាបបទល្មើស​ព្រៃឈើនៅកម្ពុជា មានចំណាត់ការលើ ក្រុមហ៊ុន { ក្លូអូវិន } របស់លោក សេន ឡាំ នេះផង ព្រោះក្រុមហ៊ុននេះ កំពុងបំផ្លាញឈើ ក្នុងទឹកដីខេត្តព្រះវិហារ ស្ទើអស់ទៅហើយ ។

ព្រោះថា អាជ្ញាធរ មន្រ្តីសមត្ថកិច្ចជំនាញ ក៍ដូចជាចៅហ្វាយខេត្ត ទំនងដេកលក់អស់ អាចនិយាយថា ត្រូវថ្នាំរបស់ឈ្មួញ។ បេីនៅតែបណ្ដោយ ឲ្យក្រុមហ៊ុន { ក្លូអូវីន } នៅតែបន្តបំផ្លាញព្រៃឈើយ៉ាងនេះទៀត ធ្វើឲ្យកូនខ្មែរជំនាន់ក្រោយ មិនបានស្គាល់ពីព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ នេះមិនខានឡើយ។

ទាក់ទិនរឿងក្រុមហ៊ុន { ក្លូអូវីន } អាច្រៀកឈើ នឹងធ្វើជំនួញឈើខុសច្បាប់ របស់លោក សេន ឡាំ អង្គភាព CSN និងស្វែងរកការបំភ្លឺពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត លោកស្នងការ និងមេបញ្ជាការរាជអាវុធហត្ថ ដើម្បីយកមកផ្សាយបន្តទៀត។

គួររំលិកផងដែរថា ពាក់ព័ន្ធបទល្មើសព្រៃឈើ កន្លងមកលោក អុំុន ចាន់ដា អភិបាលខេត្តព្រះវិហារ ធ្លាប់បានប្រកាស បង្រ្កាបការកាប់បំផ្លាញ និងដឹកជញ្ជូនធនធានធម្មជាតិ ដោយខុសច្បាប់ ការប្រកាសនេះ បានថ្លែងទៅកាន់កងរាជអាវុធហត្ថ ខេត្តព្រះវិហារ ក្នុងពេលជួបសំណេះសំណាល មុនឱកាសបុណ្យភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញឲ្យកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបករណីការកាប់បំផ្លាញ និងការដឹកជញ្ជូនធនធានធម្មជាតិ ដោយខុសច្បាប់ ឲ្យមានប្រសិទ្ធិភាពបំផុត។

ក្នុងនោះ លោក អ៊ុន ចាន់ដា បានថ្លែងថា លោកនឹងចាប់ដៃ ជាមួយអធិការ ខាងជើងបឹងទន្លេសាប និងពង្រឹងការត្រួតពិនិត្យ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តព្រះវិហារ។ ហើយលោកបានបញ្ជាក់យ៉ាងដូច្នេះថា ពេលចប់បុណ្យភ្ជុំនេះ យើងនឹងពង្រឹងនៅខេត្តព្រះវិហារ របស់យើង ព្រោះរឿងនេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលផង និងជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់សិទ្ធិ ប្រគល់ការទទួលខុសត្រូវទាំងស្រុង មកឲ្យគណៈបញ្ជាការឯកភាពខេត្ត ក៍ប៉ុន្តែបច្ចុប្បន្ន គេនៅតែសង្កេត សកម្មភាពកាប់នឹងដឹកជញ្ញូនឈើ របស់លោក សេន ឡាំ តាមគោយន្តចូលក្រុមហ៊ុនអាច្រៀក យ៉ាងរំភើយ គេពុំទាន់ឃើញមានការបង្ក្រាប ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត ជាទ្រង់ទ្រាយធំនូវឡើយទេ ៕

សូមជួយស៊ែរព័ត៌មាននេះផង: