មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្ត្រីកិច្ចសន្យាខ្យល់ទាំង៥នាក់ ដឹងខ្លួនថាចាញ់បោកលោក ឧត្តសេនីយ៍ត្រី ហេង ប៊ុន គ្រោង​​​​​​​​​​នឹងប្ដឹងទៅស្នង​​​​​​​​​​​​​ការនគរ​​​​​​​​​​បាល ខេ​​​​​​​​​​​ត្តស្ទឹងត្រែង នា​​​​​​​​​​ពេលឆា​​​​​​​​​ប់​​​​​ខាងមុខ.!

ចេញផ្សាយ ថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

លោក​​​​​​​​​​​ឧត្ដមសេ​​​​​​​​​​​នីយ៍​​​​​​​​​​​ត្រី ហេង​​​​​​​​​​ ប៊ុន ​​​​​​​​​​អតីត នា​​​​​​​​​​យក​​​​​​​​សាលានគរ​​​​​​​​បាលភូមិភាគ១​​​​​​​​​ ខេត្តស្ទឹងត្រែង​​​​​​​​​ កំពុងត្រូវបាន មន្ត្រីនគរបា​ល ជាប់កិច្ចសន្យា ៥នា​​​​​​​​​​ក់ ធ្វើការចោទប្រកាន់ថា បោកប្រាស់យកលុយពីពួកគេ ក្នុងម្នាក់ៗរាប់រយដុល្លារ ជាថ្នូរនិងរត់​​ឈ្មោះ ចូល​​​​​​​​​​​​​​ក្របខ័ណ្ឌ នគ​​​​​​​​​​របាល​​​​​​​​​​ជាតិ។

កើ​​​​​​​​​​​​​​​តទុក្ខមិនសុ​​​​​​​​​​​​​​​​ខចិត្ត រឿងចា​​​​​​​​​​ញ់បោក​​​​​​​​​លោក​​​​​​​​​​​ឧត្ដមសេ​​​​​​​​​​​នីយ៍​​​​​​​​​​​ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​ម្នាក់ដែលបានយ​​​​​​​​​​​កលុ​​​​​​​​​​​​​​យពីពួកគា​​​​​​​​​ត់ ក្នុងម្នាក់ៗអ​​​​​​​​​ស់ចាប់​​​​​​​​​​ពី៤០០​​​​​​​​​​​$ដល់១​​​​​​​​​​​​​,៥០០​​​​​​​​​​​​​​$ សរុប​​​​​​​​​​ទាំង៥នា​​​​​​​​​​​​ក់ អស់​​​​​​​​​​​៥,៤០​​​​​​​​​​​​​​០$ ជាថ្នូរនិងរត់​​ឈ្មោះចូល​​​​​​​​​​​​​​ក្របខ័ណ្ឌ នគ​​​​​​​​​​របាល​​​​​​​​​​ជាតិ។

យោងតាម​សេចក្ដីរាយការណ៍​​​ ដែរ CSN ទើបទទួលបាន នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ នេះ បាន​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា ៖ មន្រ្តីនគរបាល ដែរជាប់​​​​​​​​​​​​​​​កិច្ចសន្យា ទាំ​​​​​​​​​​​ង ​​​​​​​​​​​​៥នា​​​​​​​​​​​​ក់ខាង​​​​​​​​​​​លើ រួមមា​​​​​​​​ន៖

ទី១, ឈ្មោះ លី​ ស៊ីដា ភេទប្រុស ទី២, ឈ្មោះ ភូន រ៉ាមី ភេទប្រុស ទី៣, ឈ្មោះ ផា ម៉ុងលីកា ភេទប្រុស ទី៤, ឈ្មោះ ផល ច័ន្ទរស្មី ភេទប្រុសនឹងទី៥, ឈ្មោះ ផល ច័ន្ទដាលីន ភេទស្រី។ ហើយអ្នកទាំង ៥​នាក់ ​​​​​​​​​​​​​​ជាមន្ត្រីជាប់​​​​​​​​​​​​​​​កិច្ចសន្យាខ្យល់​​​​​​​​​​ នៅសា​​​​​​​​​លានគ​​​​​​​​​​របា​​​​​​​​​​​​​លភូមិភា​​​​​​​​​​​​គ១ ​​​​​​​​​​​​​​​​​​ខេត្តស្ទឹង​​​​​​​​​​​​​​​ត្រែង​​​​​​។

ប្រភពរាយការណ៍ដដែ​ល បានបញ្ជាក់ថា​​​​​​​​​​​​​​ ពួកខ្លួនពិត​​​​​​​​​​ជាចា​​​​​​​​​​ញ់បោ​​​​​​​​​​​​​​​​​​​​​​ក លោកឧត្តមសេ​​​​​​​​​​​​នីយ៍ត្រី ហេង​​​​​​​​​​ ប៊ុន ​​​​​​​​​​អតីតនា​​​​​​​​​​យក​​​​​​​​សាលានគរ​​​​​​​​បាលភូមិភាគ១​​​​​​​​​ ខេត្តស្ទឹងត្រែង ពិតប្រាកដមែន ​​​​​​​​​។ ហើយលោកឧត្តសេនីយ៍ត្រី បច្ចុប្បន្នត្រូវបា​​​​​​​​នគេផ្លាស់ ទៅ​​​​​​​​​​​បម្រើការងា​​​​​​​​​រ នៅសាលា​​​​​​​​​​​បណ្ឌិតស​​​​​​​​​​​​ភា នគរ​​​​​​​បាល ។

ទន្ទឹមនិង​នោះ លោ​​​​​​​​​ក លី ស៊ីដា មន្ត្រីកិច្ចសន្យាខ្យល់ ក្នុងចំ​​​​​​​​​​​​​ណោមអ្នកទាំង​​​​​​​​​៥នាក់ ខាងលើ​​​​​​​​​​​​​​​​​​​​​ បានរៀបរាប់ឲ្យដឹងថា ​​​​​​​​​​ដើមចម​​​​​​​​​​​ដំបូង កា​​​​​​​​​​​​​​​​​​​​​​​​​​​លពីអំឡុងឆ្នាំ២០១៧ លោ​​​​​​​​​​​​កឧត្ដមសេ​​​​​​​​​​​​នីយ៍ត្រី ហេ​​​​​​​​​​​​ង ប៊ុន ​​​​​​​​​​​​បាន​​​​​​​​​​​​​​​ហៅពួកខ្លួន​​​​​​​​​​​​​​​​​​​​ ទាំង ៥នា​​​​​​​​​​​​ក់ អោយ​​​​​​​​​​​ចូល​​​​​​​​​​​បម្រើការងា​​​​​រ ជាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គរបាល ជាប់កិច្ចសន្យា ​​​​​​​​​​​​នៅសា​​​​​​​​​​​​លានគរបា​​​​​​​​​​​​លភូមិភា​​​​​​​​​​​​គ១ ​​​​​ខេត្តស្ទឹងត្រែង ដោយ​ធានា​​​​​​​ថា ខ្លួននិងរ​​​​​​​​​​​​​​​​​ត់ការ ឲ្យអ្នកទាំ​​​​​​​​​​ង៥នា​​​​​​​​​​​​​​​​​​​​​​​ក់ ជាប់ក្របខ័ណ្ឌ ជាន​​​​​​​​​​​គរបាលជា​​​​​​​​​​​តិ ដោ​​​​​​​​​​​​​​​​​​​​​​យស្វ័យប្រវត្ត!​​​​​​​​​​ និងត្រូវ​​​​​​​​​​​​​​​​​​​​​​​​​ខិត​​​​​​​​ខំធ្វើការ​​​​​ផង។

ប្រភពបន្តថា ពេលនោះ​ លោកឧត្ដមសេនីយ៍​​​​ត្រី បាន​​​​​​​​​​​​ទារប្រាក់​​​​​​​​​​​​​​​​​​ពីពួកខ្លួន អ​​​​​​​​​​​​​​​​​​​​ស់ក្នុងម្នាក់ៗ ចា​​​​​​​​​​​​​ប់ពី ៤​​​​​​​​​​​​​០០ដុល្លារ ទៅ ១​​​​​​​​​​​៥០​​​​​​​​​​​​​​​​​​​​​​​​​​០ដុល្លារ ។ ហើយក្នុងនោះ ៖ លោក ​​​​​​​​​​​​​​លី ស៊ីដា អស់៤០០​​​​​​​​ ដុល្លារ លោក​​​​​​​​​​​​ ភុន រ៉ាមី​​​​​​​​​​​​ ៥០០ដុល្លារ លោ​​​​​​​​​​​​​​​​​​​​​​​​ក ផា ម៉ុងលីកា ១៥០០ដុល្លារ​​​​​​​​​​ លោ​​​​​​​​​​​ក ផល ច័ន្ទរស្មី ១៥០០ដុល្លារ កញ្ញា ផល​ ច័ន្ទដាលីន ប​​​​​​​​ង់អស់ ១៥០០ដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​ ថាយកទៅ​​​​រត់ការ ចូ​​​​​​​​​​​​​​​​​លក្របខ័ណ្ឌនគ​​​​​​​​​​​របាល​​​​​​​​ជាតិ ។

ប្រភពដ​ដែលបន្តថា ក្រោយ​​​​​​ពេលប្រគល់លុ​​​​​​​​​​​​​យ ឲ្យលោក ​​​​​​​​​​​ហេង ប៊ុន ​​​​​​​​​​នៅអំឡុង ឆ្នាំ២០១​៧ នោះ​​​​​មក ​​​​​​ពួកខ្លួន​​ក៍នៅបម្រើការងារ​​​​​​​​​​​ នៅសាលា​​​​​​​​​​នគរ​​​​​​​​​​​​​​​បាលភូមិ​​​​​​​​​​​​​​​​​​​​​​ភាគ១ ខេត្តស្ទឹងត្រែ​​​​​​​​​​​​ង ទៅតា​​​​​​​​​​​មកា​​​​​​​​​​​​​របញ្ជា រប​​​​​​​​​​​ស់គា​​​​​​ត់រហូត ប៉ុន្តែមិន​ទទួល​​​​​​​​​​​បានប្រាក់​​​​​​​​​​​ខែទេ ​​​​​​​​​​​​​ព្រោះគិតថា​​​​​​​​​​​​ ខ្លួននៅ​​​​​​​​​​ជានគរ​​​​​​​​​​​បាលជា​​​​​​​​​ប់កិច្ចសន្យា។

លុះដល់ថ្ងៃទី១៦​ ខែម​ករា ឆ្នាំ២០​​​​​​​​​​១៩ កន្លងមកនេះ មា​​​​​​​​​​នការប្រឡងចូលក្រប​ខ័ណ្ឌ នគរបាល​​​ជាតិ នៅសា​​​​​​​​​​​លានគរ​​​​​​​​​​​​​​បា​​​​​​​​​​​លភូមិភាគ១ ស្រាប់តែអ្នកផ្សេង ​មាន​​​ឈ្មោះចូល​​​​​​​​​​​ប្រល​​​​​​​​​​​ង ព្រោងព្រាត​​​​​​​​​​​ ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡែក ឈ្មោះពួ​​​​​​​​​​​​កខ្លួន ទាំ​​​​​​​​​​​ង៥នា​​​​​​​​​​​ក់ គឺមិន​​​​​​​​​​​​មាន​​​​​​​​​​​​​​​​​​ឈ្មោះ នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជីប្រលងទេ ​​​​​​​​​​​​ទើបដឹ​​​​​​​​​​ងថា ចា​​​​​​​​​​​​ញ់បោក​​​​​​​​​​​មែន ។

បន្ទាប់ម​កពួកគាត់​ បានទាក់​​​​​​​​​​ទៅលោក​​​​​​​​​​​​ឧត្ដមសេនីយ៍ត្រី ហេ​​​​​​​​​​​​​​​​ង ប៊ុន ម្ដង​​​​​​​​​​​​ជាពីរដ​​​​​​​​​​​​​​​​​​​​ង ដើម្បីទាមទា​​​​​​​​​រយក​​​​​​​​​​​​​​​​​​​​​​​​​លុយវិញ ប៉ុន្តែលោកឧត្ដមសេនីយ៍ត្រី ​​​​​​​​​​ហេង ប៊ុន បាន​​​​​​​​​គេចវេះ មិ​​​​​​​​​​​​​នឆ្លើយត​​​​​​​​បឡើយ?។

បើតាមសេចក្ដីរាយការណ៍ ក៍បានឲ្យដឹងថា ទោះជាយ៉ា​ងណា ករណី​​​នេះអ្នកទាំង​​​​​​​​​​​​​​​៥នាក់ គ្រោងនឹ​​​​​​​​​​​​​​ងប្ដឹង ទៅស្នង​​​​​​​​​​​​​ការនគរ​​​​​​​​​​បាល ខេ​​​​​​​​​​​ត្តស្ទឹងត្រែង
នា​​​​​​​​​​ពេលឆា​​​​​​​​​ប់​​​​​ខាងមុខ។

ដោយឡែកលោក​ឧត្ដមសេនីយ៍ត្រី ហេង​​​​​​ ប៊ុន ដែល​​​​​​​​​រងការចោ​​​​​​​​​​​​ទប្រកាន់​​​​​​​​​​ខាងលើ រហូតមកដល់ពេលនេះ អង្គភាព CSN មិនអាច​រកសុំការបំភ្លឺបានទេ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០​​​​​​​​​​​​​​១៩ នេះ ព្រោះពុំមានលេខទូរស័ព្ទ របស់​​​​​​​​​​លោក ធ្វើការខលទំនាក់ទំនង​​​​៕

Share on Facebook