លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងទទួលផែនផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានលោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្តីបន្ទោសលោកស្នងការរង ពាក់ខ្សែក្រវ៉ាត់មាស ដាំពេជ្រ ខុសលក្ខន្តិកៈរបស់កងកម្លាំង នគរបាលជាតិ

ចេញផ្សាយ ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំមាឃ សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

កណ្តាល ៖ មិនទាន់បាត់ភាពរសើបផង លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងទទួលផែនផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានលោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្តីបន្ទោសលោកស្នងការរង ពាក់ខ្សែក្រវ៉ាត់មាស ដាំពេជ្រ គឺជាការខុសលក្ខន្តិកៈរបស់កងកម្លាំង នគរបាលជាតិ គឺប្រព្រឹត្តិខុស និងច្បាប់ចែង ។

 

ការស្ដីបន្ទោសនេះ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសន្និបាតបូកសរុប វាយតម្លៃសភាពការណ៍ល ទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយ ទិសដៅរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានការចូលរួមពី​ ឯកឧត្តម​ប្រតិភូ​ម ក​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លោកឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​,​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​, ​លោក​ប្រធាន​សាលាដំបូង​ខេត្ត​, ​លោក​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស​, ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​, ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​ សឹក​រង​កណ្តាល​, ​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​, ​លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត​, ​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​, ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​, ​លោក​-​លោកស្រី​ស្នងការ​រង​, ​លោកនាយ​ការិយាល័យ​ជំនាញ​ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, ​លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥​, ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ទ្វេ​ព្រំដែន​ជ្រៃ​ធំ​-​ខ្នា​តាំងយូ​, ​លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​១១​ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ទាំង​១២៧ ​ប៉ុស្តិ៍​ផង​ដែរ​។​

 

គួរំលិកផងដែរថា កាលពីអំឡុង ខែតុលា ឆ្នាំ២០១៨ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមហាជន ខណ:កម្លាំងមន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ក្រសួងមហាផ្ទៃ ការិយាល័យ​ {ក​.៨ } សហការ​ជាមួយ ​កម្លាំង​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន ​ស្នងការ​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ អធិការ​ក្រុង​តា​ខ្មៅ បានធ្វើការចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅក្នុងផ្ទះសំណាក់ សុខា របស់លោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានមនុស្សប្រុសស្រី ជាមុខសញ្ញាមេខ្លោង ជួញដូរគ្រឿងញៀន ជាច្រើននាក់ រួមនិងថ្នាំញៀនជាច្រើន។ ហើយមិនបានប៉ុន្មានខែផង ស្ងាត់ៗ ស្រាប់តែ លោកស្នងការរង ធ្វើឲ្យមហាជនភ្ញាក់ ផ្អើលម្ដងទៀត ដោយភ្ជាប់ពាក្យ ជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ចំនួន១០ម៉ឺនដុល្លារ និងរថយន្តឡិចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារ ថែមទៀត ពិតជាមិនធម្មតាមែន។ ហើយពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

 

ពិធីភ្ជាប់ពាក្យ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យមហាជន និងអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងអីក៏មានទ្រព្យសម្បត្តិយ៉ាងនេះ ឬការភ្ជាប់ពាក្យនេះ លោកចង់បង្ហាញមហាជនថា លោកជាអ្នកមានទ្រព្យ លុយកាកច្រើនជាង លោកស្នងការរងដទៃៗទៀត តើមែនទេ។

 

ប្រភពព័ត៌មាន ច្បាស់ការបានលួចបង្ហើបថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ជាមនុស្សដែលមានប្រពន្ធច្រើន រៀបការហើយ ក្រោយមកលែងលះរហូត ចំពោះការភ្ជាប់ពាក្យនេះ គឺជាភរិយាទី៤ហើយ។

 

មហាជនជាច្រើន បានលាន់មាត់ថា តិចរឿងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ដូចរឿងលោក គឹម​ រស្មី​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​រតនគិរី​ ដោយសារ​តែ​ជូន​សែក​កូន​៥នាក់​ ក្នុង​ម្នាក់ៗ​ ១០ម៉ឺន​ដុល្លារ​ ក្នុង​ពិធី​ខួបកំណើត​ ត្រូវ​បាន​សម្តេច​តេជោ​ ស្នើ​ទៅ​ព្រះមហាក្សត្រ​ បណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ​ កងយោធពលខេមរភូមិន្ទ​។ ហើយលោក​ គឹម​ រស្មី​ បច្ចុប្បន្ន​ កំពុង​ស្ថិត​តាម​ការ​ស៊ើបអង្កេត ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ​៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author