មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្ត្រីសាលាស្រុកមុខកំពូល នឹងមន្ត្រីកងកម្លាំងនគរបាលស្រុក នាំយកថវិកានឹងអង្កចូលរួមពិធីបុណ្យសព លោកស្រី ពេជ្រ សំអុល

ខេត្តកណ្ដាល៖ ក្រោមការដឹកនាំ ចង្អុលបង្ហាញ ពី ឯកឧត្តមឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កាលពីថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ ២០១៩ នេះ លោក វរៈសេនីយ៍ទោ ឯក លន់ អធិការ នៃអធិការនគបាល ស្រុកមុខកំពូល និងលោកអធិការរងគ្រប់ផែន រួមទាំងមន្ត្រីក្រោមឱវាទ ដឹកនាំផ្ទាល់ ដោយលោក សាន វាន់ធុល អភិបាលរង ស្រុកមុខកំពូល ចុះសួសុខទុកដល់ក្រុមគ្រួសារ នឹងចូលរួមពិធីបុណ្យសព លោកស្រី ពេជ្រ សំអុល ត្រូវជាភរិយា របស់លោក អនុសេនីយ៍ឯក តុន សុខេង នាយផ្នែកសន្តិសុខ ដែលបានទទួលមរណៈភាព នៅម៉ោង ១៤ នឹង២៥នាទី រសៀល ដោយជម្ងឺដាច់សសៃឈាម ខួរក្បាល។

ឆ្លៀតក្នុងឱកាសនោះ លោក សាន វ៉ាន់ធុលអភិបាលរងស្រុក បាននាំយកថវិកា ចំនួន ៩០០.០០០ រៀល ( កៅសិបម៉ឺនរៀល ) ដែរបានពីការចូលរួមមាន៖

១, លោក តុង ស៉ីវមី អភិបាល ស្រុកមុខកំពូល ថវិកា ចំនួន ៤០០.០០០៛ ( សែសិបរៀល ) និង អង្ករ ចំនួន ៥០គីឡូក្រាម

២, លោក សាន វ៉ាន់ធុល អភិបាលរងស្រុកកំពូល ថវិកា ចំនួន ១០០.០០០៛ ( ដប់ម៉ឺនរៀន )

៣, លោកស្រី ដឹប អេង អភិបាលរងស្រុកថវិកា ចំនួន ១០០.០០០៛ ( ដប់ម៉ឺនរៀល )

៤, លោក រ៉េន សុវន្នី អភិបាលរងស្រុកថវិកា ចំនួន ១០០.០០០៛ ( ដប់ម៉ឺនរៀល )

នឹងទី៥, លោក ខៀវ រ៉េន អាជីវករ នៅភូមិអន្លង់ស្លែង ថវិកា ចំនួន ២០០.០០០៛ ( ម្ភៃម៉ឺនរៀល ) ផងដែរ៕

ក្នុងនោះលោកវរៈសេនីយ៍ទោ ឯក លុន អធិការ នៃអធិកាដ្ឋាននគរបាល ស្រុកមុខកំពូល បាននាំយកថវិកា ចំនួន ១.០០០.០០០៛ ( មួយលានរៀល ) និងអង្ករ ៥០គីឡូក្រាម ដែលបានពីការចូលរួម មាន៖

១, ឯកឧត្តម អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានចូលរួម ថវិកាផ្ទាល់ខ្លួន ចំនួន ៥០០.០០០៛ ( ហាសិបម៉ឺនរៀល )

២, លោកវរៈសេនីយ៍ទោ ឯក លុន អធិការ នៃអធិកាដ្ឋាននគរបាល ស្រុកមុខកំពូល ថវិកា ចំនួន ៥០០,០០០៛ ( ហាសិបម៉ឺនរៀល ) សរុបថវិការួម ១.៩០០.០០០ រៀល ( មួយលានកៅសិ ម៉ឺនរៀល ) និងអង្ករ ១០០គីឡូក្រាម។

នាំយកទៅជូនផ្ទាល់ ដល់ដៃក្រុមគ្រួសារនៃសព ដែលមានទីលំនៅ ស្ថិតក្នុងភូមក្រង់ស្វាយ ឃំុស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

Share on Facebook