ចេញផ្សាយ ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំមាឃ សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្តេចនឹងធ្វើតាមអភិក្រមទី៥ ចំពោះមន្ត្រីណា ដែលខិលខូច និងធ្វើបាបប្រជាពលរដ្ឋ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោដាក់ដំណើរការ បើកការដ្ឋានសាងសង់មន្ទីរពេទ្យ « មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ » ដែលជំនួយរបស់រាជរដ្ឋាភិបាលចិន នៅថ្ងៃទី១ មីនា ឆ្នាំ២០១៩ ។ សម្តេចតេជោបានបញ្ជាក់ថា « ខ្ញុំគួរបញ្ជាក់ យើងត្រូវធ្វើដំណើរយ៉ាងស្វាហាប់ ខ្សាច់ក៍ដោយ ត្រូវយកចេញពីជើងរបស់យើងឲ្យអស់ បើមិនដូច្នេះ យើងមិនអាចដើរទៅមុខទៀទបានទេ ឬពេលយើងដើរទៅ វានឹងពងជើងរបស់យើងក៍មាន និងឈឺជើងរបស់យើង។
សម្តេចបញ្ជាក់បន្ថែមថា « ខ្ញុំចង់និយាយថា មន្ត្រីរាជការណា ដែលធ្វើអំពើផ្តេសផ្តាស់ ត្រូវតែទទួលវិន័យ ដែលពួកគេត្រូវទទួលការបណ្តេញចេញ ឬត្រូវទទួលវិន័យធ្ងន់ធ្ងរ តាមរយៈការផ្តន់ន្ទាទោសដោយច្បាប់»។ ហើយជាមួយគ្នានោះដែរ សម្តេចតេជោក៍បានឲ្យដឹងថា នៅប៉ុន្មានម៉ោងទៀត នឹងដឹងរឿងខ្លះពាក់ព័ន្ធ នឹងការមន្ត្រីដែលធ្វើផ្តេសផ្តាស់ ហើយដែលសម្តេច ចាត់ទុកថា ខ្លាក៍វៃ ពស់ក៍វៃ កណ្តុរក៍វៃ កណ្តូបក៍វៃ រុយក៍វៃ ឲ្យតែបំផ្លាញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ គឺត្រូវតែវាយទាំងអស់ ។
សម្តេចបានបញ្ជាក់ « ខ្ញុំដើរដល់អភិក្រមទី៥ ដែលចាំបាច់ ត្រូវតែធ្វើហើយ ម្សិលមិញអ្នកទាំងឡាយ នៅក្នុងប្រជុំ អ្នកទាំងឡាយនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែបានតាមដានស្តាប់ រួចហើយ នូវអ្វីដែលខ្ញំបាននិយាយរួចហើយ ។ ខ្ញុំគ្មានពេលអប់រំបន្ថែមទេ ព្រោះខ្ញុំបានអប់រំយូរហើយ។ ដូច្នេះខ្ញុំអត់មានពេលនិយាយជាមួយអស់លោកអ្នកទេ ទាំងមន្ត្រីរាជការស៊ីវិល ទាំងមន្ត្រីកំលាំងប្រដាប់អាវុធ ។ កុំថាអ្នកឯងពាក់ផ្កាយ ពាក់លោកខែ ក៍ខ្ញុំយកចេញ »។
សម្តេចក៍លើកឡើងថា ពាក្យដែលប្រើថាខ្លា ក៍វៃ កណ្លាតក៍វៃ រុយក៍វៃ… ។ ខ្ញុំនិយាយបែបនេះ គឺខ្ញុំចង់ឲ្យល្បឿននៃការអភិវឌ្ឍន៍ ទៅមុខមិនឈប់ឈរ នៅពេលប្រជាពលរដ្ឋ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៕