ឈ្មួញឈើ ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថ កំពុងល្បីនៅខេត្តត្បូងឃ្មុំ ខាងដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួន ដោយប្រើឈ្មោះលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្ត មកកាងមុខជំនួញឈើខុសច្បាប់របស់ខ្លួន.!

ចេញផ្សាយ ថ្ងៃច័ន្ទ ១៣រោច  ខែមផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេត្ត​ត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា សកម្មភាពជំនួញឈើឆ្លងដែន ទោះមានការរឹតបន្ដឹង ក៍ដូចបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៍ដោយ ក៍គេនៅតែសង្កេតឃើញ មេឈ្មួញ​ជាមន្ត្រីប៉េអឹមមួយរូប ដែរគេស្គាល់ថា ឈ្មោះ ស្រ៊ុន ផឹង​ឡាយ បច្ចុប្បន្ន កំពុងសម្រុកក្នុងការ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ ក្នុងភូមិសាស្ត្រ​ ស្រុក​មេមត់ គឺ​មិន​ដែលមាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​ឈ្មួញ​រូបនេះ ​មាន​ខ្នងបង្អែក​រឹងមាំ​ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​ ។

 

ប្រភពរាយការណ៍ បានបន្តឲ្យដឹងថា រាល់សកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ របស់មេឈ្មួញ​ ស្រ៊ុន ផឹង​ឡាយ ដែលជា​មន្ត្រី​អាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ នេះ​ គេពុំដែលឃើញ លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្ត​ត្បូងឃ្មុំ ធ្វើការបង្ក្រាប ឬទប់ស្កាត់ម្ដងណាទេ គឺ​រក្សា​ភាព​ស្ងៀមស្ងាតបានល្អណាស់់ បណ្ដោយឲ្យ​ឈ្មួញ​ ស្រ៊ុន ផឹង​ឡាយ មន្ត្រីអាវុធហត្ថរូបនេះ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​យ៉ាង​គឃ្លើន​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​​ ហើយ​ករណីនេះ គេមិនដឹងថា លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្ត​ត្បូងឃ្មុំ ខ្លាចអំណាចរបស់មេឈ្មួញ ស្រ៊ុន ផឹង​ឡាយ ជាមន្ត្រីអាវុធហត្ថ ឬបានទទួល លាភសក្ការៈ​ សំណូកសូកប៉ាន់​ ថ្នូរមិនបង្ក្រាបឬយ៉ាងណានោះទេ ។

 

ថ្មីៗ​នេះ​ ក៍មានប្រភព ពី​មន្ត្រី​អាវុធហត្ថ​ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ មួយចំនួន​ សុំមិនបញ្ចេញឈ្មោះ បាន​ឲ្យ​ដឹងថា លោក ស្រ៊ុន ផឹង​ឡាយ ដែលជា​មន្ត្រី​អាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​គ្មាន​ញញើត​នេះ ព្រោះ​មានការ​ឃុបឃិត​ ពី​សំណាក់​មន្ត្រី​ជំនាញ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។ ហើយជាងនេះទៅទៀតនោះ ឈ្មួញឈើរូបនេះ អាងមានលោក​ ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ ចាំជួយសម្រប់សម្រួល នឹងអន្តរាគមន៍ ឲ្យ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ គ្រប់ពេលវេលា​ ទើប​ឈ្មួញ​ម្នាក់នេះ ​អាច​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ បានយ៉ាង​រលូន ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ហ៊ាន​ប៉ះពាល់​ជំនួញឈើឆ្លងដែនខុសច្បាប់ របស់​មេឈ្មួញ ពាក់ស្បែកខ្លារូបនេះ។

បើតាមប្រភព ពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ ក្នុងខេត្តត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ តែង​យកឈ្មោះ ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ មកប្រើ​ក្នុងការដឹកជញ្ជូនឈើ ដើម្បី​សម្រួល​ដល់​សកម្មភាព រកស៊ីដឹងកជញ្ជូនឈើខុសច្បាប់រ​បស់​ខ្លួន​ ចេញទៅ​ស្រុក​យួននេះ? ​។ ហើយជាងនេះទៅទៀត​ ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ក៍មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​លោក គឹម ឈុនលី ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្ត​ត្បូងឃ្មុំ ផងដែរ? ​ទើប​លោក គឹម ឈុនលី មិនដែល​ហ៊ាន​ប៉ះពាល់​ មេឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែរជាមន្ត្រីអាវុធហត្ថរូបនេះ​? ។

 

បញ្ហា​ខាងលើនេះ ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនគួរ​មើលរំលង​ តទៅទៀត​នោះទេ​ ព្រោះ​មន្ត្រី​អាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹង​ឡាយ កំពុង​ក្លាយជា​ឈ្មួញ ​រកស៊ី​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ យ៉ាង​គឃ្លើន ផ្ទុយពីបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាហើយ ​។​

ពាក់ព័ន្ធករណីនេះផងដែរ បើតាម​ប្រភព​ដែល​ស្និទ្ធ​ នឹង​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក​ ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ជា​បង្អែក​ដ៍រឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត ​របស់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ហើយបច្ចុប្បន្ននេះ ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នៅតែ​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិនថាឡើយមន្ត្រីរដ្ឋបាល​ព្រៃឈើ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជាច្រើន​ស្ថាប័ន​ មិន​ហ៊ាន​ប៉ះពាល់​ ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នោះទេ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើប​ចូលកាន់​តំណែង​ ជំនួស​លោក លី ឡេង កាលពីពេល​ថ្មីៗ​ កន្លងទៅនេះ ក៍រក្សា​ភាព​ស្ងៀមស្ងាត់​ មិនហ៊ានរំខានដល់ការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នេះផងដែរ គឺបណ្ដោយឲ្យមេឈ្មួញរូបនេះ ធ្វើសកម្មភាព ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

ប្រភពបានបញ្ជាកើថា កន្លងមក​ឈ្មួញ​មួយចំនួន​ ដែល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ ជា​បន្តបន្ទាប់ ក៍ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្ត នឹងមាន​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​ត្បូងឃ្មុំ ជា​បង្អែកនោះ អាច​គេច​ផុតពី​ការបង្ក្រាប​ ជា​រៀងរហូត? ​។

 

ជុំវិញករណីខាងលើនោះ អង្គភា CSN មិនអាចសុំការទាក់ទង សុំការបំភ្លឺ ពីលោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​ត្បូងឃ នឹងលោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ក៍ដូចលោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បានឡើយ រហូតមកដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ នេះ ដោយសារមិនមានទូរលេខស័ព្ទ ទំនាក់ទំនង ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង: