មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ខ្លាំងមែន.! លោក ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ជាអ្នកម៉ៅផ្តាច់​ ក្នុងការទិញឈើ​ប្រណិត នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងចំហរ គ្មានជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានរំខានឡើយ.!

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

តំបន់​ការពារ ​នៃដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ នៅតែប្រឈម ការកាប់បំផ្លាញ ខណ:ពួកឈ្មួញ​ មានលុយ នឹងមានឥទ្ធិពល​ ឈរចាំទិញយ៉ាងចំហរ ដោយមិនញញើតច្បាប់ បន្តិចសោះឡើយ ។

ពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានគេមើលឃើញថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍ នឹង លោកប្រធានមន្ធីរបរិស្ថានខេត្ត ហាក់ដូចជាមិនដែលខ្វល់ ពីការកាប់បំផ្លិចបំផ្លាញ់ព្រៃឈើ ពីជនទុច្ចរិត ហើយក៍មិនខ្វល់ ពីការ​បង្ក្រាបបទ់ស្កាត់ បទល្មើសនេះដែរ ភាពរក្សាស្ងៀមស្ងាត់នេះហើយ បានធ្វើឲ្យមហាជន ដាក់ការសង្ស័យថា លោក ម៉ៅ ធនិន អភិបាលខេត្ត នឹងលោក ប្រធានមន្ទីរ​បរិស្ថានខេត្ត ជាការឃុបឃុត បើកដៃ ឲ្យកើតមានបទល្មើស កាប់បំផ្លិចបំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល ថ្នូរនឹងលាភសក្ការ:​ ។

 

បើតាមសេចក្ដីរាយការណ៍ថា បច្ចុប្បន្ន មានឈ្មួញល្បីឈ្មោះម្នាក់ ឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ដែលទិញឈ្មោះ ជាមន្ត្រីនគរបាល នៅស្រុកក្រគរ ឈរធ្វើសកម្មភាព​ ចាំទិញឈើខុសច្បាប់ នៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាចំហរ ពុំដែរឃើញមាន មន្ត្រីសមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធណា ចាត់វិធានការ​បង្ក្រាបទេ បណ្ដោយឲ្យឈ្មួញ ឈ្មោះ ឆាង ម៉ៅ ដាក់កម្លាំងបក្ខពួកចាំឈរ ទិញឈើ​ប្រណីត ប្រភេទធ្នង់ នៅចំណុចស្ទឹងទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង​ ស្រុកភ្នំក្រវាញ, នៅជើងភ្នំ​ ត្រង់ចំណុច​ ស្ទឹងរប៉ាត់រប៉ាយ ស្ថិតក្នុងភូមិ​រវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ និងនៅទីតាំង​ ផ្លូវចូល​ចំណុច ត្រពងពុង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង និងមួយចំណុចទៀត​ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងអនាធិបតេយ្យ។ ហើយសកម្មភាពនៃការទិញឈើ​ ទាំងប៉ុន្មានចំណុច ខាងលើនេះ គឺបានធ្វើឡើងយ៉ាងចំហរ ដោយមិនខ្លាច​ញញើតឡើយ គឺមេឈ្មួញ ឈ្មោះ ង៉ោ ម៉ៅ ឬ ឆាង ម៉ៅ នេះ បានធ្វើសកម្មភាព ​ជារៀងរាល់ថ្ងៃ បើទោះបីជាដឹងថា សកម្មភាព​ ក្នុងការទិញឈើទាំងនោះ គឺជាអំពើខុសច្បាប់ក៍ដោយ ។

 

អ្វីដែលហួសពីនេះទៀត សកម្មភាពនៃការទិញឈើផ្តាច់មុខនេះ គឺធ្វើឲ្យប្រភពពីប្រជាពលរដ្ឋ ដែរជាអ្នករកស៊ីកាប់ឈើ បានលើកឡើង នឹងរអ៊ូរទាំ ថា បច្ចុប្បន្ន មានឈ្មួញឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ប្រើអំណាច ដាក់ឲ្យកូនដៃ នឹងបក្ខពួក ឈរចាំទិញឈើ ផ្ដាច់មុខ គឺមិនអនុញ្ញាតឲ្យពួកគាត់ លក់ឲ្យអ្នកផ្សេងបានឡើយ ប្រសិនបើ ហ៊ានតែលក់ឲ្យអ្នកផ្សេង មុខជាត្រូវ​ក្រុមលោក​ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ប្តឹងឲ្យសមត្ថកិច្ច ចាប់អ្នករកស៊ីកាប់ឈើ ដូចពួកគាត់នេះ ដាក់គុកមិនខាន ដូច្នេះទោះក្នុងតម្លៃណាក៍ដោយ ក៍ត្រូវតែលក់ឲ្យក្រុម លោក ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ នេះដែរ។ ព្រោះក្រុមនេះ ជាអ្នកម៉ៅផ្តាច់​ ក្នុងការទិញឈើ​ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ។

 

សូមបញ្ជាក់ថា បើទោះបី​ជាសកម្មភាព ទិញឈើ​អនាធិបតេយ្យ របស់ឈ្មួញ ឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ នេះ​ ត្រូវបានធ្វើសកម្មភាព ទិញដោយចំហរ​ក៍ដោយ ក៍​មន្ត្រីបរិស្ថាន ក៍ដូចជារដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទី ក្នុងការការពារ បង្ក្រាបទប់ស្កាត់ ធនធានធម្មជាតិ​ ក្នុង​ខេត្តពោធិ៍សាត់ មិនដែលខ្វល់​នោះដែរ ៕

Share on Facebook