មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារទី១ គ្រោងនឹងដាក់ឲ្យធ្វើចរាចរជាថ្មី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខ

ចេញផ្សាយ ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ភ្នំពេញ៖ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ គ្រោងនឹងដាក់ឲ្យធ្វើចរាចរជាថ្មី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខ។ ការសម្រេចនេះបន្ទាប់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអញ្ជើញទៅពិនិត្យសំណង់ តម្លៃរាប់លានដុល្លារនេះ រួចមក។

នេះបើយោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ បានសរសេរថា នៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ ជាកាលបរិច្ឆេទ គ្រោងបើកដំណើរការឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានជ្រោយចង្វារ បានសាងសង់ឡើង ក្រោមជំនួយរដ្ឋាភិបាលជប៉ុន នាអំឡុងឆ្នាំ១៩៦៦ ហើយត្រូវបានបំផ្លាញ ដោយសារសង្គ្រាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧២ ។ ក្រោយមក ត្រូវបានជួសជុលជាថ្មី នៅទសវត្សរ៍ឆ្នាំ៩០ ក្រោមជំនួយជប៉ុនដដែល។ ប៉ុន្តែដោយសារភាពទ្រុឌទ្រោម ស្ពាននេះ ក៍បានដាក់ឲ្យចួយជុលជាថ្មីម្តងទៀត ដោយប្រើបច្ចេកវិទ្យាទំនើប របស់ប្រទេសជប៉ុន ។ ស្ពានមួយនេះ មានប្រវែងសរុប ៩៤១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ។ ហើយក្នុងនោះ សម្រាប់រថយន្តទទឹង ៧ម៉ែត្រ ចំនួនពីរគន្លង ,ម៉ូតូសងខាងទទឹងសរុប ៣,៨ម៉ែត្រ ចំនួនពីរគន្លង និងផ្លូវថ្មើរជើងសងខាងទទឹងសរុប ២,២ម៉ែត្រ ចំនួនពីរគន្លង ។

គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ ចំនួន ៣.៣៤៣លានយ៉េន ឬប្រមាណ ៣៣លានដុល្លារអាមេរិក។ ហើយបើតាមគម្រោងការជួសជុល ស្តារទ្បើងវិញ នៃស្ពាននេះ ប្រើរយៈពេលប្រមាណ ២១ខែ ពោល គឺត្រូវបញ្ចប់ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ ។

សូមរំឮកផងដែរថា ស្ពានជ្រោយចង្វារ ត្រូវបានកងទ័ពវៀតកុង ចូលមកដាក់គ្រាប់បែកបំផ្លាញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧២ ៕

Share on Facebook